ជីវិតកម្សាន្ដ
ជីវិតមិនគាប់ស្នេហ៍! PanCake ប្រកាសចំណងស្នេហ៍ដើរដល់ផ្លូវបញ្ចប់ជាថ្មី ព្រោះរស់នៅមិនចុះសម្រុង
ធ្លាប់តែបង្ហាញភាពរូបភាពផ្អែមល្អែម ខុសប្លែកតែលើកនេះ ពិធីការិនីកំពូលវោហាស័ព្ទ PanCake បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល បន្ទាប់ពីប្រកាសបញ្ចប់ទំនាក់ទំនងស្នេហាជាមួយដៃគូរបស់ខ្លួន។

តាមរយៈសារដែលបានចែករំលែកលើបណ្តាញសង្គម PanCake បានបញ្ជាក់ថា ការបញ្ចប់នេះ មិនមែនដោយសារតែអស់ស្រលាញ់ទេ ប៉ុន្តែដោយសារតែការរស់នៅជាមួយគ្នាមិនអាចសម្របសម្រួលបាន។ ពិធីការិនីរូបនេះ លើកឡើងដែរថា ការបញ្ចប់មិនមែនជាការបរាជ័យទេ ប៉ុន្តែជាជម្រើសដើម្បីរក្សាសន្តិភាព និងការគោរពចំពោះគ្នាទៅវិញទៅមក ព្រមទាំងរក្សាអនុស្សាវរីយ៍ល្អៗដែលធ្លាប់មានជាមួយគ្នា។

នេះមិនមែនជាលើកដំបូងឡើយ ដែលទំនាក់ទំនងរបស់ PanCake ជួបប្រទះនឹងបញ្ហាបែកបាក់គ្នា។ តួយ៉ាង កាលពីឆ្នាំ២០២២ កន្លងទៅ PanCake ធ្លាប់ជួបរឿងលែងលះនឹងអតីតស្វាមីម្តងរួចមកហើយ៕





-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


