ជីវិតកម្សាន្ដ
វិថីសិល្បៈ៩ឆ្នាំដែល Zhao Lusi តស៊ូខ្លាំង ទម្រាំក្លាយជាតារាល្បីប្រចាំប្រទេសចិន
ជីវិតក្នុងឧស្សាហកម្មកម្សាន្តចិនរបស់ Zhao Lusi មិនបានស្អាត និងផ្អែមល្ហែមដូចមុខមាត់របស់នាងឡើយ។ ទម្រាំតែបានល្បីល្បាញក្លាយជាតារាជួរមុខប្រចាំប្រទេសចិន នាងបានតស៊ូនិងឆ្លងកាត់ធ្វើសវនកម្មច្រើនកន្លែងក៏ដូចជាជួបរឿងខកចិត្តជាច្រើនដង ប៉ុន្តែនៅទីបំផុតដោយការខិតខំប្រឹងប្រែងនិងភាពស្រស់ស្អាត ទើបធ្វើឲ្យតារាសម្ដែងទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។
ជីវិតមុនពេលចូលប្រឡូកក្នុងវិស័យសិល្បៈ
មានឈ្មោះថា Zhao Lusi កើតក្នុងថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៩៨ នៅ Chengdu ខេត្ត Sichuan ប្រទេសចិន។ កាលពីកុមារភាពដល់វ័យជំទង់ នាងត្រឹមតែជាក្មេងស្រីនិងប្រើជីវិតរស់នៅធម្មតាម្នាក់ប៉ុណ្ណោះ។ ទោះបីជានាងជានិស្សិតផ្នែករចនាម៉ូដក៏ដោយ នៅសាកលវិទ្យាល័យ Mingdao ក្នុងតៃវ៉ាន់ក៏ដោយ។ នៅក្នុងយុវភាពជាសិស្ស នាងបានប្រើជីវិតជាមនុស្សម្នាក់ដែលទិញនិងលក់នំប៉ាវនៅក្នុងតំបន់មួយដែលស្រដៀងនឹងអាហារដ្ឋាននៅសាកលវិទ្យាល័យ។ បើទោះបីជារូបភាពនេះ មិនត្រូវបានបុគ្គលម្នាក់បញ្ជាក់ ថាជារូបភាពរបស់នាងពិត ឬអត់ក៏ដោយ។ ប៉ុន្តែមានមនុស្សនៅលើបណ្ដាញសង្គមបញ្ជាក់ថា នាងពិតជាធ្លាប់លក់នំប៉ាវនៅសកលវិទ្យាល័យ ហើយនាងក៏លក់វាទៅឲ្យសាស្ត្រាចារ្យនៅសកលវិទ្យាល័យផងដែរ។
ជីវិតនៅក្នុងឧស្សាហកម្មកម្សាន្តដែលជាកន្លែងដែលតារាស្រីត្រកូល Zhao ត្រូវតែតស៊ូនិងជម្នះឧបសគ្គ
មែនទែនទៅ Zhao Lusi បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ១៧ ឆ្នាំមក ដោយបានចូលរួមក្នុងកម្មវិធីសវនកម្មតារាចម្រៀងរបស់ Mango TV Super Girl ក្នុងឆ្នាំ ២០១៦ ប៉ុន្តែមិនត្រូវបានជ្រើសរើសទេ។ ក្រោយមកនាងបានងាកមកសម្ដែងវិញ។ ដំបូងឡើយនាងបានដើរតួជាគិលានុបដ្ឋាយិកាក្នុងរឿង «City of Rock» ។
ដោយសារតែបែបនេះហើយទើបនាងស្រវ៉ាបានចាប់យកគ្រប់ឱកាសដែលចូលមកក្នុងវិស័យកម្សាន្តវិញ។ មិនថាជាតួនាទីធំ ឬតូច រួមទាំងការធ្វើសវនកម្មនៅច្រើនកន្លែង និងច្រើនដងត្រូវខកចិត្តដែលមិនត្រូវបានគេជ្រើសរើស។ ប៉ុន្តែនាងមិនបានបោះបង់ចោលទេ។ ក្នុងចិត្តនៅតែទន្ទឹងរង់ចាំការសវនកម្ម ដើម្បីប្រកួតប្រជែងជាមួយតារាថ្មីក្នុងឧស្សាហកម្មកម្សាន្តដ៏អស្ចារ្យនៅក្នុងប្រទេសចិន។
សំណាងមួយរបស់នាងវាជាបុគ្គលិកលក្ខណៈនៃមនុស្សប្រឹងប្រែងតស៊ូមិនបោះបង់ ដែលទំនងជាទទួលពីម្តាយ។ កាលណោះ Lusi ធ្លាប់និយាយនៅក្នុងបទសម្ភាសន៍មួយថា ម្ដាយតឹងរ៉ឹងខ្លាំងកាលនាងនៅក្មេង គាត់ចិញ្ចឹមនាងតាមរបៀបដែលអនុញ្ញាតឲ្យនាងមើលថែខ្លួនឯង បើនាងចង់ទៅចូលរួមសវនកម្ម ឬការប្រកួតណាមួយត្រូវតែទៅដោយខ្លួនឯង។
មិនត្រឹមប៉ុណ្ណឹងទេ គាត់បន្តជំរុញកូនស្រីឲ្យប្រឈមមុខនឹងពិភពខាងក្រៅដោយខ្លួនឯង។ នោះប្រហែលជាធ្វើឲ្យនាងមានអារម្មណ៍លំបាក ហើយប្រៀបធៀបខ្លួននាងទៅនឹងកុមារដទៃទៀតកាលនាងនៅក្មេង ។ ប៉ុន្តែនាងនៅតែតស៊ូ និងប្រឹងរស់គ្រប់ពេលវេលា។ បន្ទាប់ពីនាងបានទទួលជោគជ័យក្នុងជីវិត តារាស្រីរូបនេះស្រាប់តែមានអារម្មណ៍ថា ដូចជាម្ដាយកំពុងព្យាយាមតុបតែងខ្លួនសម្រាប់នាងកាលពីក្មេង។
រហូតដល់ឆ្នាំ ២០១៨ Zhao Lusi បានដើរតួក្នុងរឿង Untouchable Lovers ដែលជាតួនាទីដំបូងរបស់ Lu Si ជាតួមានចិត្តអាក្រក់។ ប៉ុន្តែការសម្តែងដែលធ្វើឲ្យនាងមានកេរ្តិ៍ឈ្មោះល្បីល្បាញមកពីរឿងភាគ Oh! My Emperor ដែលដើរតួជា Luo Feifei ទល់មុខ Gu Jiacheng និង Xiao Zhan នាងក៏ទទួលបានពានរង្វាន់អ្នកថ្មីពី Golden Bud – The Third Network Film And Television Festival ក្នុងឆ្នាំ ២០១៩ ផងដែរ។
ដោយសារតែភាពប្រឹងប្រែងនិងក្លាហានរបស់នាងទើបធ្វើឲ្យ Zhao Lusi ក្លាយជាតារាសម្តែងមួយរូបនៅក្នុងផលិតកម្ម Yinhekuyu Media នាងក៏ជាតារាសម្តែងដែលមានជំនាញសម្តែងដ៏ល្អ ដោយអាចសម្ដែងគ្រប់តួយ៉ាងល្អឥតខ្ចោះ មិនថាតួសុភាព កំសត់ ឬតួកំប្លែងនោះទេ។ នាងចាប់យករាល់ឱកាសដែលបង្ហាញដល់នាងដោយភាពឧស្សាហ៍ព្យាយាម និងការតាំងចិត្ត ទើបអាចទទួលបានជោគជ័យយ៉ាងឆាប់រហ័សក្នុងវិស័យកម្សាន្តមកដល់បច្ចុប្បន្ន។
ភាពល្បីល្បាញនិងស្រស់ស្អាតរបស់ Zhao Lusi បានធ្វើឲ្យម៉ាកយីហោជាច្រើនបានកក់នាងទុកដើម្បីផ្សាយពាណិជ្ជកម្មដូចជា Perfect Diary, GUERLAIN, Bulgari, M.A.C, Skechers, Hogan, Melissa, YoyiC, Lay’s, Colgate, Care Bears, Pepsi ជាដើម៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ មិត្តជិតស្និទ្ធទម្លាយថា Zhao Lusi មានសំពាធ និងរងអំពើហិង្សាសម្ដី ទើបដល់ថ្នាក់ដេកពេទ្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៧ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


