ជីវិតកម្សាន្ដ
បទថ្មីពី សុវត្ថិ-សីម៉ា ទើបចេញថ្ងៃនេះ ចាក់ដោតពីជីវិតគូស្នេហ៍ប្រេះឆា
ព្រាប សុវត្ថិ និង តន់ ច័ន្ទ សីម៉ា ដែលបានជក់ខ្យល់ចេញបទសប្បាយៗសម្រាប់រាំលេងចូលឆ្នាំខ្មែរ១ប្រាវនោះ ឥឡូវនេះ បានងាកមកចេញបទថ្មីមួយបទថ្ងៃនេះ បង្កប់រឿង Sad ក្នុងចិត្តរួមគ្នា វិញម្ដង។

បទចម្រៀងមានចំណងជើងថា “មនុស្សស្រីចាំតែខុស មនុស្សប្រុសមានកំហុសពេលមួម៉ៅ” ជា ប្រភេទបទមនោសញ្ចេតនាស្នេហារបស់គូស្នេហ៍១គូ។ នេះជារសជាតិថ្មីបំផុតមួយ ដែល ប្រិយមិត្តខានបានជួបមួយរយៈធំមកហើយ។

ចំណុចគួរចាប់អារម្មណ៍ខ្លឹមសារនៃបទចម្រៀង គឺឆ្លុះបង្ហាញបញ្ហានានា ដែលកើតឡើងក្នុង ទំនាក់ទំនងរវាងមនុស្សប្រុសស្រី២នាក់ ដែលម្នាក់ៗមានការលំបាក និងបញ្ហារៀងខ្លួន តែពួកគេ មិនអាចរកពេល ឬវិធីពន្យល់គ្នាទៅវិញទៅមក បានរហូតធ្វើឲ្យបញ្ហាកាន់តែរីកធំទៅៗរកអ្នក ខុសរកអ្នកត្រូវមិនឃើញ។

ទំនាក់ទំនងណាមួយ ដែលមានកើតបញ្ហានេះ គឺម្នាក់ៗរមែងរង់ចាំភាគីម្ខាងទៀត យល់ចិត្តរៀង ៗខ្លួន តែពួកគេគ្មានវាសនាបានជួបរឿងនោះដូចគ្នា។ ដូច្នេះហើយទីបំផុតពួកគេ ក៏អាចឈាន ដល់ទីបំបែកថែមទៀត ក្នុងពេលដែលបញ្ហាពិតកើតនៅចំណុចកណ្ដាលរវាងពួកគេមិន ត្រូវបាន រកឃើញឬយកមកនិយាយ ។
ម្នាក់ៗសុទ្ធតែត្រូវរៀងខ្លួន ចុះនរណាអ្នកខុស? Sadណាស់! តោះ…ស្ដាប់ទាំងអស់គ្នា!
អត្ថបទ៖ ស៊ុន ហួត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


