ជីវិតកម្សាន្ដ
Rith Omega វិលផ្តើមអាជីពចាស់វិញ និងសន្យាដោះស្រាយជាមួយម្ចាស់បំណុល ម្តងម្នាក់ៗ តាមដំណាក់កាល
អតីផលិតករ លោក ឃុន ធារិទ្ធិ ឬ Rith Omega កន្លងមក បានបាត់ខ្លួនពីអាជីពសិល្ប:មួយរយ: ក្រោយផ្ទុះរឿងរ៉ាវនៃការជំពាក់បំណុលច្រើនម៉ឺនដុល្លារ ខណ:ជារឿយៗតែងឃើញមានម្ចាស់បំណុលបង្ហោះស្វែងរកឱ្យចូលខ្លួនដោះស្រាយផងដែរ។

ទោះបីជាយ៉ាងណា បន្ទាប់ពីសំងំលាក់ខ្លួនមួយរយ:ពេល លោក ឃុន ធារិទ្ធិ បានបង្ហាញមុខជាថ្មី និងប្រកាសថា លោកនឹងវិលមកចាប់ផ្តើមអាជីពចាស់ឡើងវិញ ហើយថែមទាំងសន្យាដោះស្រាយរា ល់បញ្ហាបំណុលសងទៅម្ចាស់ដើមទៅតាមលទ្ធភាពជាដំណាក់កាលផងដែរ។
លោក Rith Omega បានបញ្ជាក់ថា “សុំទោសម្ចាស់បំណុលទាំងអស់របស់ខ្ញុំ ដែលកន្លងមកខ្ញុំធ្វេីឱ្យអ្នកទាំងអស់គ្នាពិបាកដោយសារខ្ញុំ ព្រោះតែខ្ញុំក៏ត្រូវជួបបញ្ហាភ្លាមៗអស់រយៈពេល ៨ខែ ដែលជីវិតខ្ញុំធ្លាក់ក្នុងភពដ៏ងងឹត ពេលនេះខ្ញុំបានត្រឡប់មកវិញ ហេីយត្រឡប់មកដោះស្រាយគ្រប់បញ្ហាបំណុល ដែលខ្ញុំបានជំពាក់អ្នកទាំងអស់គ្នា តាមដំណាក់កាល ម្តងម្នាក់ៗ រហូតទាល់តែអស់”។
លោក Rith Omega និយាយទៀតថា ប៉ុន្តែលោកសុំពេលអ្នកទាំងអស់គ្នាមួយរយ:ដេីម្បីឱ្យលោកងេីបឈរឡេីងវិញ និងបានរៀបចំការងារឡេីងវិញសិន រៀបចំស្ថានភាពជីវិតឡេីងវិញសិន។ លោកបន្តថាខ្លួននឹងត្រឡប់មកធ្វេីការផ្នែកខាងផលិតMV ,Short film , Artists MManagerជាបន្តដេីម្បីបានចំណូល ដោះស្រាយសងម្ចាស់បំណុលដែលលោកធ្លាប់បានជំពាក់កន្លងមក៕ អត្ថបទ៖ ចាន់រ៉ា



-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


