ជីវិតកម្សាន្ដ
Taylor Swift ធ្វើរឿងចម្លែកក្នុងកម្មវិធី Grammy Awards
ពិធីប្រគល់ពានរង្វាន់តន្ត្រីដ៏ល្បីល្បាញបំផុតរបស់ពិភពលោក Grammy 2025 កំពុងប្រព្រឹត្តទៅនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក Grammy 2025 ប្រមូលផ្តុំតារាល្បីៗជាច្រើនដូចជា Taylor Swift, Lady Gaga, Sabrina Carpenter, Paris Hilton, Olivia Rodrigo, Miley Cyrus, Billie Eilish, Jaden – Willow Smith, Kanye West ជាដើម។
ក្នុងអំឡុងពេលនៃពិធីប្រគល់ពានរង្វាន់ ពេលដែល Taylor ក្រោកឈរតែម្នាក់ឯងដើម្បីលើកទឹកចិត្ត Sabrina Carpenter នៅលើឆាក បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍។ ដោយសារតែស្លៀកសម្លៀកបំពាក់ពណ៌ក្រហម តារាចម្រៀងស្រីល្បីឈ្មោះកាន់តែលេចធ្លោក្នុងចំណោមមហាជន។

យ៉ាងណាក៏ដោយ Taylor ក៏បាននាំមិត្តជិតស្និទ្ធរបស់នាង Jack Antonoff ទៅចូលរួមអបអរសាទរ Sabrina នៅពេលនាងទទួលបានពានរង្វាន់ Grammy លើកដំបូងក្នុងអាជីពរបស់នាង។ អ្វីដែលកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ធំបំផុតនៅកណ្ដាលកម្មវិធី តារាចម្រៀងវ័យ៣៥ឆ្នាំស្រាប់តែចាប់ថើបថ្ងាស Sabrina ដោយបង្ហាញអារម្មណ៍សប្បាយរីករាយក្រែងលែង។
ភ្លាមៗនោះដែរ ក្រុមអ្នកលេងអ៊ីនធឺណេតបានចូលទៅបញ្ចេញមតិលេងសើចថាមើលទៅពួកគេជិតស្និទ្ធគ្នាណាស់ហើយជាមិត្តជួយលើកទឹកចិត្តគ្នាទៅវិញទៅមកដែរ។ ជាពិសេសសថែមទៀត នៅដើមឆ្នាំ ២០២៤ Sabrina បានបើកសម្រាប់កម្មវិធី The Eras Tour របស់ Taylor Swift ហើយនាងបានល្បីល្បាញយ៉ាងឆាប់រហ័ស ដែលនោះជាអំណរគុណមួយដែលពួកគេបានជួយគ្នាកន្លងមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖G-Dragon ចាប់ផ្ដើមពង្រឹងទំនាក់ទំនងអ្នកគាំទ្រទូទាំងពិភពលោក
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


