ជីវិតកម្សាន្ដ
ប្អូនស្រីតួ សាន់ឆាយ ប្រាប់ហេតុផលមិនធ្វើបុណ្យសពឲ្យបងស្រីនៅលើទឹកដីកំណើត
ប្អូនស្រីរបស់ Barbie Hsu បានចែករំលែកអំពីមូលហេតុដែលក្រុមគ្រួសាររបស់នាង សម្រេចចិត្តមិនធ្វើពិធីបុណ្យសព ឬពិធីបុណ្យរំលឹកដល់តួឯកស្រីក្នុងរឿង «ស្នេហាបួនដួងឬ F4» បន្ទាប់ពីនាំយកផេះនៃអដ្ឋិធាតុរបស់បងស្រី ត្រឡប់ទៅស្រុកកំណើតនៅឯទឹកដីតៃវ៉ាន់។
នៅម៉ោង ៣:០០ រសៀល ថ្ងៃទី ០៥ ខែកុម្ភៈ អដ្ឋិធាតុរបស់ Barbie ត្រូវបាននាំយកត្រឡប់ទៅតៃវ៉ាន់ ដោយស្វាមី Koo Jun Yup និងក្រុមគ្រួសារ។ នៅល្ងាចថ្ងៃដដែលនោះ តាមរយៈ Dee Hsu ដែលជាប្អូនស្រីបាននិយាយថា គ្រួសាររបស់នាងនឹងមិនធ្វើពិធីបុណ្យសព ឬពិធីបុណ្យរំលឹកដល់បងស្រីឡើយ។ មូលហេតុ គឺដោយសារតែបងស្រីរបស់នាងមានរបៀបរស់នៅឯកជន ប្រកបដោយសុជីវធម៌។
ប្អូនស្រីតួសាន់ឆាយបានថ្លែងទៅកាន់មនុស្សគ្រប់គ្នាថា «អរគុណអ្នកសារព័ត៌មាន និងទស្សនិកជនដែលរង់ចាំបងស្រី Barbie ត្រលប់មកវិញក្នុងអាកាសធាតុត្រជាក់បែបនេះ បងស្រីបានត្រលប់មកផ្ទះវិញដោយសុវត្ថិភាព ពួកយើងជឿថាពេលនេះគាត់សប្បាយចិត្ត និងគ្មានកង្វល់ ពេលបានទៅដល់ឋានសួគ៌។ គ្រួសារនឹងមិនប្រារព្ធពិធីបុណ្យសព ឬពិធីរម្លឹកទេ ព្រោះគាត់ចូលចិត្តរស់នៅស្ងប់ស្ងាត់ ឯកជន និងគ្មានសំលេងរំខាន។ បើអ្នកទាំងអស់គ្នានឹកគាត់ សូមរក្សាវានៅក្នុងបេះដូងរបស់អ្នកទាំងអស់គ្នា»។
យោងតាមសារព័ត៌មាន China Times មិត្តភក្តិរបស់ Barbie បាននិយាយថា កាលនាងនៅមានជីវិត តួស្រីតៃវ៉ាន់ បាននិយាយជាច្រើនដងអំពីការស្លាប់ភ្លាមៗរបស់នាងនៅថ្ងៃមួយ។ តារាស្រីរូបនេះធ្លាប់បានប្រាប់ក្រុមគ្រួសារ និងមិត្តភ័ក្តិថា ពិធីរំលឹកវិញ្ញាណក្ខន្ធដែលនាងចង់បានគឺដើម្បីឲ្យមនុស្សគ្រប់គ្នាបានសប្បាយរីករាយ សន្តិភាព ផឹកស្រាសំប៉ាញដែលពួកគេចូលចិត្ត និងញ៉ាំអាហារឆ្ងាញ់ៗ។ នៅពេលនាងមកនិយាយលា នាងសង្ឃឹមថាមនុស្សនឹងមិនយំ។កាលណោះ ពួកគេគ្រាន់តែគិតថា នាងលេងសើចតែប៉ុណ្ណោះ ហើយគ្មាននរណាម្នាក់នឹកស្មានថាថ្ងៃណាមួយនាងនឹងចាកចេញពីជីវិតនេះ ក្នុងពេលធ្វើដំណើរទៅក្រៅប្រទេសទេ។
នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ តំណាងគ្រួសារ និងថ្នាក់គ្រប់គ្រងបានបញ្ជាក់ប្រាប់សារព័ត៌មានថា Barbie បានទទួលមរណភាពនៅប្រទេសជប៉ុន ដោយសារជំងឺផ្ដាសាយ និងរលាកសួត។ ការស្លាប់ភ្លាមៗរបស់តួឯកស្រីបានធ្វើឲ្យទស្សនិកជននៅអាស៊ីភ្ញាក់ផ្អើល ក្នុងពេលដែលកាលពីថ្ងៃទី ២៦ ខែមករា នាងបានចូលរួមកម្មវិធីជប់លៀងជាមួយស្វាមី DJ Koo យ៉ាងសប្បាយរីករាយ។ បន្ទាប់មកនាងបានចេញដំណើរទៅប្រទេសជប៉ុនជាមួយក្រុមគ្រួសារ នៅថ្ងៃទី ២៩ ខែមករា។ តារាស្រីរូបនេះមានរោគសញ្ញាគ្រុនផ្តាសាយ ក្អក ហឺត ហើយត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់កាលពីថ្ងៃទី ៣១ ខែមករា ដោយសាររាងកាយចុះខ្សោយ។
កាលពីថ្ងៃទី ០១ ខែកុម្ភៈ ស្ថានភាពរបស់ Barbie កាន់តែអាក្រក់ទៅៗ ហើយនាងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យជាលើកទីពីរ ដោយមានអារម្មណ៍ថាស្ថានភាពកាន់តែអាក្រក់ទៅៗ ហើយសង្ស័យថានាងមានជំងឺផ្តាសាយ A មគ្គុទ្ទេសក៍ទេសចរណ៍បានស្នើសុំឲ្យតារាទៅមន្ទីរពេទ្យធំមួយក្នុងទីក្រុងតូក្យូដើម្បីព្យាបាល។ ទោះយ៉ាងណា ភាគីបានបដិសេធដោយសារតែនាងបានកក់ជើងហោះហើរត្រឡប់ទៅផ្ទះរួចហើយ។ លុះនៅរសៀលថ្ងៃទី១ កុម្ភៈ នាងបានធ្លាក់ខ្លួនក្នុងសភាពធ្ងន់ធ្ងរ ឈប់ដកដង្ហើមតាមផ្លូវចេញពីមន្ទីរពេទ្យទៅសណ្ឋាគារ ហើយត្រូវទៅសង្គ្រោះបន្ទាន់ជាលើកទី៣ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២ កុម្ភៈ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតស្វាមី សាន់ឆាយ ត្រូវគេជេរថាមានពុតត្បុត ក្រោយទ្រហោរយំ រំលែកទុក្ខភរិយា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ