ជីវិតកម្សាន្ដ
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
អ្នករិះគន់បានចោទប្រកាន់អ្នកជំនួញជនជាតិចិន Wang Xiaofei ថា បានប្រើការស្លាប់របស់អតីតភរិយាគឺតារាសម្ដែងស្រីតៃវ៉ាន់ Barbie Hsu ឬសាន់ឆាយ ដើម្បីបង្ហាញពីខ្លួនគាត់ជាអតីតស្វាមីដែលលះបង់ ហើយមានសក្តានុពលក្នុងការទាមទារទ្រព្យសម្បត្តិរបស់នាង។
យោងតាមកាសែត Tien Phong បន្ទាប់ពីក្រុមគ្រួសាររបស់ Barbie បានបញ្ជាក់ពីការស្លាប់ក្នុងអាយុ ៤៨ឆ្នាំកាលពីថ្ងៃច័ន្ទ លោក Wang Xiaofei បានចូលរួមក្នុងការកាន់ទុក្ខជាសាធារណៈមួយចំនួន។ គាត់បានកាត់បន្ថយវិស្សមកាលនៅប្រទេសថៃជាមួយប្រពន្ធថ្មីគឺ Mandy Ma ហើយប្រញាប់ត្រឡប់ទៅតៃវ៉ាន់វិញភ្លាមៗ។ ពេលមកដល់អាកាសយានដ្ឋាន គាត់ហាក់ដូចជាមានទុក្ខព្រួយខ្លាំង ដោយបានឱនក្បាលចុក្ះរោម និងអង្វរអ្នកសារព័ត៌មានឲ្យនិយាយសប្បុរសពីនាង និងថា Barbie Hsu នៅតែជាសមាជិកគ្រួសារគាត់ជានិច្ច។
មិនតែប៉ុណ្ណោះ អតីតស្វាមីសាន់ឆាយ ក៏បានផ្លាស់ប្តូររូបភាពនៅលើ Douyin ទៅជាពណ៌ខ្មៅ ដែលជាសកម្មភាពនៃការកាន់ទុក្ខបែបប្រពៃណី។ ប៉ុន្តែ ក្រោយមកគាត់បែរជាជំនួសវាដោយរូបថតខ្លួនឯង និងកូនស្រី ដែលធ្វើឲ្យមានការសង្ស័យអំពីភាពមិនស្មោះត្រង់នៃទុក្ខសោកមួយនេះ។
ការរិះគន់ជាសាធារណៈកាន់តែខ្លាំងឡើង បន្ទាប់ពីលោកបានបញ្ចេញមតិលើឃ្លិបវីដេអូមួយ ក្នុងកម្មវិធីទូរទស្សន៍កាលពីមុន ដែលមានរូបលោក និងអតីតភរិយាដោយសរសេរថា «ប្រពន្ធខ្ញុំៗនឹកអ្នកខ្លាំងណាស់» ។ ក្រោយមក លោកបានកែសំណេរទៅជា «ខ្ញុំនឹកអ្នកខ្លាំងណាស់» មុនពេលលុបវាចោលទាំងស្រុង ហើយជំនួសវាដោយមតិមួយទៀតដែលសរសេរថា «វាគួរតែជាខ្ញុំទេ ដែលជាអ្នកត្រូវស្លាប់» ។
ទោះបីជាបែបណាក៏ដោយ មកដល់ពេលនេះរូបថតអេក្រង់នៃការអត្ថាធិប្បាយរបស់គាត់ បានរីករាលដាលយ៉ាងឆាប់រហ័ស ដែលគ្របដណ្តប់លើការពិភាក្សានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo របស់ប្រទេសចិន ខណៈពេលដែលអ្នកខ្លះសម្តែងការអាណិតអាសូរចំពោះបុរសត្រកូល Wang អ្នកផ្សេងទៀតបានចោទសួរថា តើភរិយាបច្ចុប្បន្នរបស់គាត់មានអារម្មណ៍យ៉ាងណា ចំពោះការកាន់ទុក្ខយ៉ាងខ្លាំងទៅកាន់អតីតភរិយា។
ចំណែកអ្នកខ្លះក៏បានថ្កោលទោសទង្វើគាត់ថា មិនសមរម្យ ដោយសារគាត់ និងតួឯកស្រីសាន់ឆាយ បានលែងលះគ្នាតាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ មកម៉្លេះ។ អ្នកទាំងពីរសុទ្ធតែបានរៀបការសារជាថ្មី ក្នុងពេលដែលលោកបានចុះបញ្ជីអាពាហ៍ពិពាហ៍ជាមួយភរិយាថ្មី អាយុ ២៦ ឆ្នាំក្នុងខែឧសភា ឆ្នាំ ២០២៤ ខណៈដែល Barbie បានរៀបការជាមួយ DJ Koo អាយុ ៥៥ ឆ្នាំនៅខែកុម្ភៈ ឆ្នាំ ២០២២ ។
ថ្វីដ្បិតតែថាយ៉ាងនេះ បន្ថែមលើភាពចម្រូងចម្រាសកាន់តែលើសមុនទៀតនោះគឺថា អតីតមិត្តស្រីរបស់ Wang Xiaofei គឺតារាសម្ដែងចិន Zhang Yingying បានបរិហារគាត់ជាសាធារណៈនៅលើ Weibo ដោយចោទប្រកាន់ថា បានកេងចំណេញការស្លាប់របស់ Barbie ដើម្បីធ្វើរូបភាពជាបុរសដែលលះបង់ និងខូចចិត្ត ហើយលាបពណ៌ខ្លួនឯងជាជនរងគ្រោះ ខណៈពេលដែលអ្នកដែលស្រលាញ់សាន់ឆាយយ៉ាងពិតប្រាកដ គឺជាគ្រួសារនិងប្តីក្រោយ ដែលពួកគេប្រឈមមុខនឹងការយាយីតាមអ៊ីនធឺណិត។។
នាងថែមទាំងអះអាងទៀតថា លោកនិងក្រុមគ្រួសាររបានធ្វើបាបតួសាន់ឆាយ និងទាញយកកេរ្តិ៍ឈ្មោះនាងដើម្បីចំណេញផ្នែកហិរញ្ញវត្ថុ។ ដូច្នេះ លោកគឺជាជាអ្នកទទួលខុសត្រូវចំពោះការលំបាកដែលអតីតភរិយាធ្លាប់បានលះបង់ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ដែលមានរយៈពេលពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០២១។ នាងបានរៀបការហើយប្តូរពីការបួសមកញ៉ាំសាច់ឲ្យអ្នកពេលនាងមានផ្ទៃពោះ, នាងបានគាំទ្រអាជីពរបស់លោកដោយខ្ចីកម្ចីសម្រាប់អាជីវកម្មដោយមិនទាមទារវិញ។ នាងបានប្រថុយជីវិតផុយស្រួយ ដើម្បីសម្រាលកូនដល់ទៅ៤ដង។ លោកនិងម្ដាយ គឺជាដែលបំផ្លាញសុខភាពដំបូងរបស់នាង និងតែងតែកេងប្រវ័ញ្ចឋានៈជាតារាល្បី ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ព្រមទាំងទាមទារបង្ខូចកេរ្តិ៍ឈ្មោះ វាយប្រហារនាងតាមអ៊ីនធឺណិតមករហូត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតម្តាយក្មេក សាន់ឆាយ រងការរិះគន់ពីមហាជនថា ធ្វើរឿងមិនសមរម្យ កំឡុងពេលកាន់ទុក្ខ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ