ជីវិតកម្សាន្ដ
តួឯកស្រី «សង្សារខ្ញុំជាមនុស្សភពផ្កាយ» បង់ពន្ធរាប់ម៉ឺនដុល្លារ ក្រោយស៊ើបអង្កេត២ឆ្នាំពាក់ព័ន្ធអចលនទ្រព្យ
នៅល្ងាចថ្ងៃទី ១០ ខែកុម្ភៈ Heraldpop បានរាយការណ៍ថាតារាសម្តែង Jeon Ji Hyun ត្រូវបង់ពន្ធបន្ថែម ២០លានវ៉ុន (១ម៉ឺន៣ពាន់ដុល្លារ) បន្ទាប់ពីឆ្លងកាត់ការស៊ើបអង្កេតពន្ធកាលពី ២ ឆ្នាំមុន។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានអត្ថាធិប្បាយថាការស៊ើបអង្កេតពន្ធលើតួឯកស្រីក្នុងរឿង My Love From The Star ឬ «សង្សារខ្ញុំជាមនុស្សភពផ្កាយ» ទាក់ទងនឹងប្រតិបត្តិការអចលនទ្រព្យ។
Jeon Ji Hyun បានទិញផ្សារទំនើប ៥ ជាន់នៅទីក្រុង Gangnam (សេអ៊ូល) ក្នុងឆ្នាំ ២០០៧ ក្នុងតម្លៃ ៨.៦ ពាន់លានវ៉ុន នៅឆ្នាំ ២០២១ នាងបានលក់អគារនេះក្នុងតម្លៃ ២៣.៥ ពាន់លានវ៉ុន និងទទួលបានប្រាក់ចំណេញរហូតដល់ ១៤.៩ ពាន់លានវ៉ុន។ មិនត្រឹមតែប៉ុណ្ណឹងទេ មួយឆ្នាំក្រោយមក តារាស្រីដ៏ល្បីរូបនេះបានទិញផ្ទះល្វែងមួយទៀតនៅជាន់កំពូលនៃអគារ Acro Seoul Forest ដ៏ល្បីល្បាញក្នុងតម្លៃ ១៣ ពាន់លានវ៉ុន។
ជាការឆ្លើយតប អ្នកតំណាងរបស់ Jeon Ji Hyun បានបញ្ជាក់ជាផ្លូវការអំពីការបង់ប្រាក់បន្ថែមរបស់តារាស្រីទៅកាន់សេវាពន្ធជាតិថា Jeon Ji Hyun បានទទួលការស៊ើបអង្កេតពន្ធនៅឆ្នាំ ២០២៣ ប៉ុន្តែមិនមានបញ្ហាធ្ងន់ធ្ងរទេ។ មានមតិខុសគ្នារវាងគណនេយ្យកររបស់ Jeon Ji Hyun និងនាយកដ្ឋានពន្ធដារ ទាក់ទងនឹងរបៀបដោះស្រាយការចំណាយនៅពេលគណនាពន្ធ ហើយនេះនាំឱ្យមានភាពមិនស៊ីសង្វាក់គ្នារវាងភាគីទាំងពីរនៅក្នុងធាតុមួយចំនួន។ ជាលទ្ធផល តារាស្រីត្រូវបង់ពន្ធបន្ថែមចំនួន ២០ លានវ៉ុន ។
តំណាងរបស់តារាសម្តែងកើតឆ្នាំ ១៩៨២ រូបនេះបានបន្តធានាដល់អ្នកគាំទ្រថា «ការបង់ពន្ធបន្ថែមគឺជាបាតុភូតធម្មតា។ ហើយចំនួនបន្ថែមដែល Jeon Ji Hyun បានបង់នោះមិនមានពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ណាមួយឡើយ»។
Jeon Ji Hyun បានចូលប្រឡូកក្នុងវិស័យសិល្បៈកូរ៉េជាផ្លូវការនៅពេលនាងមានអាយុ ១៦ឆ្នាំ។ នាងបានល្បីពេញអាស៊ីភ្លាមៗបន្ទាប់ពីទទួលបានជោគជ័យក្នុងរឿង My Sassy Girl។ ចាប់តាំងពីពេលនោះមក តារាស្រីរូបនេះបានបន្តបញ្ជាក់ពីឈ្មោះរបស់នាងតាមរយៈរឿងភាគទូរទស្សន៍ និងភាពយន្តល្បីៗដូចជា My Love from the Star, Legend of the Blue Sea, The Thieves។ អស់រយៈពេលជាច្រើនឆ្នាំ តារាស្រីវ័យ៤៣ឆ្នាំ បានបង្ហាញខ្លួននៅលើកំពូលតារាងនៃតារាស្រីដែលរកចំណូលបានច្រើនជាងគេនៅក្នុងប្រទេសកូរ៉េ។ ក្រៅពីអាជីពដ៏គួរឲ្យសរសើរ នាងក៏មានការរៀបការក្នុងក្តីស្រមៃជាមួយអ្នកជំនួញដ៏មានទ្រព្យសម្បត្តិ Choi Joon Hyuk ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈ្មោះ T.O.P លេចឡើងជាមួយ BIGBANG ខណៈគេប៉ានស្មានថា នឹងជួបជុំក្រុមវិញឆាប់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


