ជីវិតកម្សាន្ដ
តារាស្រីម្នាក់ទៀតជួបទុក្ខធំក្នុងគ្រួសារ
ភ្នំពេញ ៖ តារាចម្រៀងស្រីម្នាក់ទៀតហើយដែលបានជួបទុក្ខក្នុងគ្រួសារគឺកញ្ញា បាន មុន្នីល័ក្ខ ខណៈដែលនៅថ្ងៃនេះនាងបានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកថា លោកយាយជាទីស្រលាញ់បានទទួលមរណភាពទាំងអាល័យ។

យ៉ាងណាមិញតារាចម្រៀងវ័យក្មេងសម្លេងស្រទន់កញ្ញា បាន មុន្នីល័ក្ខ មិនបានបញ្ជាក់ទេថា លោក យាយរបស់នាងបានស្លាប់ដោយសារជំងឺអ្វីឡើយពោលគឺគ្រាន់តែថ្លែងសារខ្លីដូច្នេះថាសូមលោកយាយទៅឲ្យបានសុខណាយាយ។

តាមរយៈដំណឹងមរណភាពដ៏ក្រៀមក្រំនិងសោក សៅនេះគេឃើញមានអ្នកគាំទ្រហើយមិត្តភក្តិរួមអាជីពសិល្ប: ប្រុស-ស្រីជាច្រើនបានសម្តែងការចូលរួមរំលែកទុក្ខជាមួយនាងនិងក្រុមគ្រួសារផងដែរ។

សូមជម្រាបថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ គឺមានតារាចម្រៀងស្រី២រូបបានជួបធំក្នុងគ្រួសារខណៈ វី ឌីណែត អ្នកម្តាយជាទីស្រលាញ់ស្លាប់ដោយសារជំងឺកូវីដ-១៩និង បាន មុន្នីល័ក្ខ ត្រូវបាត់បង់លោកយាយផងនោះ៕
ដោយ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម១០ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


