ជីវិតកម្សាន្ដ
តន់ ចន្ទសីម៉ា វាយលុកយកលេខ១ជាប់គ្នា៧សប្ដាហ៍
បទចម្រៀងដែលមានចំណងជើងថា « ជិវិតខ្ញុំគ្មានឆ្នាំងសាកទេ » និងបទ«កូនក្មេងនឹកមនុស្សចាស់» របស់កញ្ញា តន់ ចន្ទសីម៉ា គ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បានកំពុងតែនាំមុខគេក្នុងកម្មវិធីតន្ត្រីតាមទូរស័ព្ទ Pleng by Smart ដោយនៅក្នុងខែនេះ ចំណាត់ថ្នាក់លេខ១ និងលេខ ២ គឺបានទៅលើបទរបស់តារាស្រីវ័យក្មេងរូបនេះ ហើយជាងនេះទៅទៀតនោះគឺបទរបស់ សីម៉ា ស្ថិតនៅចំណាត់ថ្នាក់លេខ១ជាប់គ្នា៧សប្ដាហ៍តែម្ដង នេះបើផ្អែកតាមរបាយការណ៍របស់ Pleng ។

Pleng by Smart ជាកម្មវិធីតន្ត្រីតាមទូរស័ព្ទរបស់ក្រុមហ៊ុន Smart យ៉ាងសំបូរបែបសម្រាប់អ្នកចូលចិត្តតន្ត្រីនានា តាមរយៈបណ្ដាញទូរស័ព្ទចល័តដ៏ទំនើបរបស់ខ្លួនដោយនៅក្នុងនោះមានបទចម្រៀងខ្មែរ និង អន្តរជាតិជាង១លានបទ។
បទចម្រៀងរបស់ផលិតកម្ម Galaxy Navatra ត្រូវបានគេដឹងថា មានវត្តមានក្នុងកម្មវិធីដ៏ទំនើបមួយនេះផងដែរហើយតែងតែជាប់នៅចំណាត់ថ្នាក់ កំពូលជាញឹកញយជាក់ស្ដែងដូចជាបទ “កូនក្មេងនឹកមនុស្សចាស់” របស់កញ្ញា តន់ ចន្ទសីម៉ា នេះជាដើម។

កញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងស្រីម្នាក់ដែលធ្លាប់មានប្រវត្តិជាអតីតជាសិស្សជ័យលាភីស្មូតកំណាព្យលេខ១ ប្រចាំខេត្តតាកែវ។ នាងប្រើពេលតែជាង១ឆ្នាំប៉ុណ្ណោះ ជាមួយផលិតកម្ម Galaxy Navatra អាចឈានជើងជាកំពូលតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជា បានធ្វើឲ្យនាងផ្លាស់ប្ដូរ១៨០ដឺក្រេយ៉ាងលឿនបំផុត។ តារាចម្រៀងរូបនេះមិនធ្លាប់គិតឡើយថា អាចក្លាយខ្លួនជាតារាចម្រៀងល្បី ហើយអាចច្រៀងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដូចសព្វថ្ងៃនេះឡើយ។

បច្ចុប្បន្នផលិតកម្ម Galaxy Navatra កំពុងតែសម្រុកផលិតបទចម្រៀង ឲ្យនាងក៏ដូចជាតារាចម្រៀងជាច្រើនទៀតដើម្បីឲ្យប្រជាប្រិយរបស់នាងកាន់តែទទួលបានការគាំទ្របន្ថែមទៀត។
ប្រិយមិត្ត តោះ!ស្ដាប់បទ « ជិវិតខ្ញុំគ្មានឆ្នាំងសាកទេ » និង «កូនក្មេងនឹងមនុស្សចាស់» របស់ តន់ ចន្ទសីម៉ា ជាថ្មីម្ដងទៀតទាំងអស់គ្នា ថាតើវាមានចំណុចពិសេសបែបណា បានជាអាចជាប់លេខ១ស្ទួនៗ ៧សប្ដាហ៍ជាប់គ្នាបែបនេះ៕

អត្ថបទ៖ ស៊ុន ហួត
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


