ជីវិតកម្សាន្ដ
តន់ ចន្ទសី សំងំឱបយកស្ពតធំៗ តម្លៃរាប់សែនដុល្លារ
ខណៈដែលអ្នកសិល្បៈស្ទើរមួយប្រទេស កំពុងតែត្អូញត្អែររឿងប្រាក់ចំណូលដោយសារតែការជះឥទ្ធិពលនៃជំងឺកូវីដ១៩ ធ្វើឲ្យពួកគាត់បាត់ប្រាក់ចំណូលនោះ ស្រាប់តែប្រភពគួរឲ្យទុកចិត្តមួយ ទម្លាយឲ្យ ដឹងថា តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra កំពុងតែសម្ងំ ឱបយកស្ពតពាណិជ្ជកម្មធំៗតម្លៃរាប់សែនដុល្លារឯណោះ។
ប្រភពខាងលើបានទម្លាយឲ្យដឹងថា តន់ ចន្ទសីម៉ា បានក្លាយតារាតំណាងផលិតផល(Brand Ambasador) ជាច្រើន ក្នុងរយៈកន្លងមកនេះ ដែលធ្វើឲ្យនាងប្រមូលបានលុយរាប់សែនដុល្លារ អាមេរិកឯណោះ។ ក្រុមហ៊ុនទាំងនោះ មានដូចជាក្រុមហ៊ុនរថយន្ត ក្រុមហ៊ុនផលិតផលគ្រឿង សំអាង និង មានក្រុមហ៊ុនជាច្រើនកំពុងចរចាជាមួយភាគីតារាស្រីថែមទៀត។ មិនមានតួលេខជាក់លាក់ ស្ដីពីតម្លៃខ្លួនរបស់តារាស្រី ត្រូវបានទម្លាយចេញឡើយប៉ុន្តែថ្មីៗនេះ មានដំណឹងថា សីម៉ា ទើបនឹងបានឈានដល់កិច្ចព្រមព្រៀងជាមួយអាន់ឈ័រថែមទៀត។ ជុំវិញ រឿងនេះ តាមប្រភពដដែលបានទម្លាយឲ្យដឹងបន្ថែមទៀត ដោយធ្វើការប៉ាន់ប្រមាណថា សម្រាប់ ការងារចុងក្រោយនេះ តារាចម្រៀងស្រីទទួលបានថ្លៃ ហត់នឿយប្រមាណជាមួយជាងសែន ដុល្លារឡើងទៅហើយ។ ដូច្នេះហើយសរុបទៅ សីម៉ា ទាញចំណូលបានច្រើនណាស់ ពីការងារ ក្រៅពីចម្រៀង។
ប្រភពដដែលបានវាយតម្លៃថា ប្រសិនបើមិនរងផងប៉ះពាល់ដោយសារតែជំងឺកូវីដ១៩ទេនោះ តន់ ចន្ទសី គឺច្បាស់ជាគ្មានពេលសម្រាកឡើយ ត្បិតអីក្រុមហ៊ុនធំៗ ដែលមកស៊ីនៅស្រុកខ្មែរ ជា ច្រើនមួយណាក៏ចង់បាននាងធ្វើជាតារាតំណាងឲ្យផលិតផលរបស់ពួកគេដែរ។ ជុំវិញករណីខាង លើភាគីខាងតារាស្រី នៅមិនទាន់សុំការអធិប្បាយបាននៅឡើយ។


ជុំវិញការលើកឡើងខាង លើ លោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra បានទទួលស្គាល់ថា តម្លៃដែល តន់ ចន្ទសី ទទួលការងារជា ប្រេនអាបាស់សឺដ័ ក្រុមហ៊ុន ខាងលើគឺពិតប្រាកដហើយ។ លោកបន្ថែមថា បច្ចុប្បន្នខាងផលិតកម្មកំពុងពិចារណាលើ ក្រុមហ៊ុនធំៗជាច្រើនទៀត ដែលមានបំណងចង់បាននាង ហើយអូខេទៅលើក្រុមហ៊ុនទាំងនោះ ក្នុងពេលឆាប់ៗនេះ៕
អត្ថបទ៖ ស៊ុន ហួត




-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី



