ជីវិតកម្សាន្ដ
An Na Rose ដួលបាត់ជំហរលើឆាកបង្ហាញម៉ូដ តែទទួលបានសន្ទុះគាំទ្រខ្លាំងជាងមុន
គិតចាប់ពី An Na Rose ជាប់វគ្គជម្រុះតាមរយៈរូបថត online លើកដំបូងក្នុងកម្មវិធីប្រកួតសម្រស់ Miss Supranational Cambodia 2025 មកដល់ពេលនេះ គឺមានរយៈពេលជាង ៣ខែមកហើយ ខណៈដំណើរការនៃការប្រកួតរបស់បេក្ខភាពបវរកញ្ញានីមួយៗ កំពុងស្វិតស្វាញបំផុតលើឆាកបង្ហាញម៉ូដ។
ឆ្លងកាត់ការហាត់ពុតលត់ដំជាច្រើនក្នុងនាមបេក្ខភាពបវរកញ្ញា An Na Rose បានធ្វើឱ្យសាធារណជនស្ញប់ស្ញែងចំពោះការខិតខំប្រឹងប្រែងរបស់នាង តាំងពីរកការរិះគន់ចំអកមិនចេះចប់ រហូតទទួលបានការផ្តល់កម្លាំងចិត្តពីមហាជនដែលជាអ្នកគាំទ្រវិស័យបវរកញ្ញា។

បើក្រឡេកមើលជំហានចាប់ផ្តើមដំបូងរបស់នាងលើឆាកវិស័យបវរកញ្ញានេះ ហាក់ធ្វើមិនបានល្អឡើយ ប៉ុន្តែក្រោយការខំប្រឹង នាងបានអភិវឌ្ឍនខ្លួនជាលំដាប់ រហូតទទួលបានការគាំទ្រ និងស្វាគមន៍ពីសាធារណជន។ ជាក់ស្តែង ក្នុងវគ្គ Supra Rock The Runway អ្នកចូលរួមកម្មវិធីផ្ទាល់បានផ្តល់កម្លាំងចិត្តដល់ An Na Rose ជាមួយនឹងសំឡេងស្រែកហ៊ោ និងហៅឈ្មោះនាងឮៗ បើទោះជានាងបានភ្លាត់ស្នៀតបាត់ជំហរដួលទាំងជំហរលើឆាកបង្ហាញម៉ូដក៏ដោយក្តី។
ទន្ទឹមនឹងនឹងសម្រែកនៃការផ្តល់កម្លាំងចិត្តនេះ An Na Rose បានបង្ហាញក្តីរំភើបចិត្ត ដោយរៀបរាប់ថា “សំឡេងហ៊ោរបស់ហ្វេន ធ្វើឱ្យខ្ញុំមានកម្លាំងចិត្តបន្តដំណើរទៅមុខទៀត ហ្វេនហ្វេនជាកម្លាំងចិត្ត”។

គួររំលឹកថា ជុំវិញវត្តមាននៃការចូលរូមប្រកួត An Na Rose ក៏មានមតិច្រើនហាក់ចំអន់លើកញ្ញា ប៉ុន្តែសាមុីខ្លួនរក្សាជំហរ និងបង្ហាញភាពរឹងមាំទៅកាន់អ្នកដែលមាក់ងាយខ្លួនវិញថា “បើខ្ញុំយកសម្តីអ្នកដទៃ bully នាងខ្ញុំ យកមកដាក់ក្នុងចិត្ត ជីវិតខ្ញុំនឹងមិនអាចលូតលាស់ទៅមុខបានទេ រស់នៅរាល់ថ្ងៃខ្ញុំអត់ខ្វល់សម្តីអ្នកដទៃ bully ទេ rose រឹងមាំមកស្រាប់ហើយ ស៊ូស៊ូ ជួយផ្តល់កំលាំងចិត្តឱ្យ rose ផងហ្វេនហ្វេន” ។
គួរជម្រាបថា Miss & Mister Supranational ជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលរៀបចំដោយសមាគមសម្រស់ពិភពលោក S.A. និង Nowa Scena ។ ចំពោះ Miss Supranational បង្កើតឡើងក្នុងឆ្នាំ២០០៩ ហើយការប្រកួតភាគច្រើន ត្រូវបានធ្វើឡើងនៅប្រទេសប៉ូឡូញ។ ដោយឡែក Mister Supranational ទើបតែចាប់ផ្តើមនៅឆ្នាំ២០១៦ ប៉ុណ្ណោះ។
សម្រាប់ការប្រកួតសម្រស់ Miss Supranational Cambodia 2025 ក៏បានដាក់ពាក្យចូលរួមប្រកួតផងដែរ។ ប៉ុន្តែជុំវិញវត្តមាននៃការចូលរូមប្រកួត An Na Rose ក៏មានមតិច្រើនហាក់ចំអន់លើកញ្ញា ប៉ុន្តែសាមុីខ្លួនរក្សាជំហរ និងបង្ហាញភាពរឹងមាំទៅកាន់អ្នកដែលមាក់ងាយខ្លួនវិញថា “បើខ្ញុំយកសម្តីអ្នកដទៃ bully នាងខ្ញុំ យកមកដាក់ក្នុងចិត្ត ជីវិតខ្ញុំនឹងមិនអាចលូតលាស់ទៅមុខបានទេ រស់នៅរាល់ថ្ងៃខ្ញុំអត់ខ្វល់សម្តីអ្នកដទៃ bully ទេ rose រឹងមាំមកស្រាប់ហើយ ស៊ូស៊ូ ជួយផ្តល់កំលាំងចិត្តឱ្យ rose ផងហ្វេនហ្វេន” ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


