ជីវិតកម្សាន្ដ
បងប្រុស Jisoo រងការចោទប្រកាន់ថា លួចថតវីដេអូសិចជាមួយស្រ្តីម្នាក់
កាលពីថ្ងៃទី២៩ ខែឧសភា មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូង។ អ្នកប្រើប្រាស់អនាមិកម្នាក់បានបង្ហោះសារនៅលើ Blind ដែលជាកម្មវិធីជជែកបុគ្គលិករបស់ក្រុមហ៊ុន។ ក្នុងនោះបញ្ជាក់ថា នាងត្រូវបានថតដោយសម្ងាត់ដោយបងប្រុសរបស់ Jisoo សមាជិកក្រុមរបស់ BLACKPINK ហើយនាងគឺជាជនរងគ្រោះនៃខ្សែអាត់សិចដែលមិនមានការព្រមព្រៀងគ្នាជាមុន។

ស្រ្តីអនាមិករូបនោះថែមទាំងនិយាយរៀបរាប់ទៀតថា៖«ថ្ងៃមួយខ្ញុំបានរួមភេទជាមួយគាត់នៅផ្ទះរបស់គាត់ ក្រោយមកខ្ញុំដឹងថា គាត់បានដំឡើងកាមេរ៉ាដោយសម្ងាត់។ អ្វីដែលកាន់តែអាក្រក់នោះគាត់បានបង្ហាញវីដេអូទៅមិត្តរបស់គាត់ គាត់បាននិយាយថាគាត់មានវីដេអូឃ្លីបរបស់នារីជាច្រើនទៀត»។
នាងក៏អះអាងដែរថា បងប្រុសរបស់ Jisoo មានទំនាក់ទំនងជាមួយមនុស្សស្រីច្រើននាក់ក្នុងពេលតែមួយ។ ក្នុងនោះមានស្ត្រីម្នាក់ដែលគាត់ទើបតែបានជួប ខណៈប្រពន្ធគាត់មានផ្ទៃពោះក៏បង្ខំនារីវ័យក្មេងមួយចំនួនឲ្យផ្ញើវីដេអូសម្ងាត់នោះផងដែរ ។
ស្រ្តីដដែលនោះបានបញ្ចាក់បន្ថែមថា «គាត់ចាត់ទុកស្ត្រីដូចជាប្រដាប់ក្មេងលេងផ្លូវភេទ។ គ្មានការគោរពចំពោះអារម្មណ៍ ឬការយល់ព្រមទេ ខ្ញុំមិនដែលយល់ព្រមទេ ខ្ញុំមិនដឹងថាខ្ញុំត្រូវបានគេថតរូបនោះទេ។ ខ្ញុំជាជនរងគ្រោះ ហើយពេលនេះកំពុងពិចារណាចាត់វិធានការផ្លូវច្បាប់»។
បុរសជាប់ចោទគឺលោក Kim ដែលជាស្គាលថាបងប្រុសបង្កើតរបស់តារាចម្រៀង Jisoo ដែលបច្ចុប្បន្នមានតួនាទីជាប្រធានក្រុមហ៊ុនដែលមើលការខុសត្រូវលើយីហោអាហារបំប៉នរបស់កុមារ Bioom និងជាស្ថាបនិក Blissoo ដែលជាក្រុមហ៊ុនកម្សាន្តដែល Jisoo ជានាយកប្រតិបត្តិ និងជាសិល្បករសំខាន់នៃស្លាកសញ្ញាមួយនេះ។
ថ្វីដ្បិតតែការបង្ហោះដើមត្រូវបានលុបចោលក៏ដោយ ប៉ុន្តែខ្លឹមសារនោះបានរីករាលដាលយ៉ាងឆាប់រហ័សតាមអ៊ីនធឺណិត និងបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង។ ភ្លាមៗ ទីភ្នាក់ងាររបស់ Jisoo បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយ ដោយនិយាយថា ពួកគេកំពុងពិនិត្យមើលការពិត។
មិនតែប៉ុណ្ណោះលោក Kim ដែលជនសង្ស័យបានឆ្លើយតបយ៉ាងខ្លីទៅកាន់ភ្នាក់ងារកម្សាន្ត Ilgan Sports ដោយនិយាយថា «ការចោទប្រកាន់ទាំងអស់មិនពិតទេ។ ខ្ញុំមានគម្រោងនឹងចាត់វិធានការផ្លូវច្បាប់។ បច្ចុប្បន្នពួកយើងកំពុងពិភាក្សាជាមួយក្រុមផ្លូវច្បាប់ចំពោះបញ្ហាមួយនេះ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនប្រុស លោក Lee Jae Myung រងពិន័យ ព្រោះ បញ្ចេញមតិអាសអាភាសលើរូបនាង Karina ក្រុម aespa
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


