ជីវិតកម្សាន្ដ
កូនប្រុស លោក Lee Jae Myung រងពិន័យ ព្រោះ បញ្ចេញមតិអាសអាភាសលើរូបនាង Karina ក្រុម aespa
កូនប្រុសរបស់អ្នកនយោបាយជួរមុខ លោក Lee Jae Myung ដែលជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យកូរ៉េ បានបង្ហោះសារអាសអាភាសម្ដងហើយម្ដងទៀត នៅពីក្រោមរូបថត នាង Karina សមាជិកក្រុម aespa នៅលើបណ្ដាញអ៉ីនធើណិត ហើយក្រោយមកត្រូវបានពិន័យជាប្រាក់ចំនួន ៥ លានវ៉ុន (៣៦៣៨ ដុល្លារ) ពីបទបញ្ចេញមតិអាសអាភាស និងល្បែងស៊ីសងខុសច្បាប់ជាទម្លាប់។ ការកាត់ទោសនេះត្រូវបានបញ្ចប់តាមរយៈដីកាសង្ខេបដោយគ្មានសវនាការជាផ្លូវការឡើយ។

កូនប្រុសរបស់ លោក Lee Jae Myung ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទបង្ហោះសារអត្ថាធិប្បាយខុសឆ្គងជាច្រើនរាប់ភ្លេច នៅក្រោមរូបថតរបស់ស្ត្រីដែលជាផ្សាយល្បែងអនឡាញ ដោយប្រើរហស្សនាមលើបណ្តាញសង្គមថា LeaveItOverTheRiver ដោយលោកបានបង្ហោះការអត្ថាធិប្បាយថោកទាបខាងផ្លូវភេទដូចជា «ខ្ញុំចង់ញ៉ាំនាងម្តង, នាងមើលទៅឆ្ងាញ់ណាស់ និង ខ្ញុំចង់ប៉ះនាង» ។
ករណីនេះបានកើតឡើងបន្ទាប់ពីត្រូវបានរាយការណ៍ដោយប៉ុស្តិ៍ YouTube របស់វិទ្យាស្ថាន Garo Sero Research (Hoverlab) ដែលជំរុញឲ្យប៉ូលិសស៊ើបអង្កេតគាត់ពីបទរំលោភលើច្បាប់បណ្តាញព័ត៌មាននិងទំនាក់ទំនង សម្រាប់ការបង្ហាញមាតិកាអាសអាភាស។ ភាពចម្រូងចម្រាសកាន់តែកើនឡើងនៅពេលដែលគេរកឃើញថា គាត់ក៏បានបញ្ចេញមតិយោបល់ផ្លូវភេទនៅក្រោមរូបថតរបស់មេក្រុម aespa គឺតារាចម្រៀង Karina ។
នៅខែមករាបន្ទាប់ Hoverlab បានដាក់ពាក្យបណ្តឹងបន្ថែមប្រឆាំងនឹងគាត់នៅក្រោមមាត្រា១៣ នៃច្បាប់ស្តីពីករណីពិសេសទាក់ទងនឹងការដាក់ទណ្ឌកម្មនៃឧក្រិដ្ឋកម្មផ្លូវភេទ សម្រាប់ការប្រើប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនងដើម្បីប្រព្រឹត្តអំពើអាសអាភាស។
យោងតាម Hoverlab ចាប់ពីខែតុលា ឆ្នាំ ២០២១ អស់រយៈពេលប្រហែលពីរខែ លោក Lee បានប្រើ ID “LeaveItOverTheRiver” នៅលើ PokerGosu បានបង្ហោះការអត្ថាធិប្បាយអាម៉ាស់ផ្លូវភេទម្តងហើយម្តងទៀតអំពីស្ត្រីផ្សេងៗ។ ក្រោយមក នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១ នៅក្រោមរូបថតរបស់ DJ Soda គាត់បានបញ្ចេញមតិក្នុងន័យផ្លូវភេទថា ចង់ស្ទាបគូទនាង។ ក្រោយមក នៅថ្ងៃទី ១២ ខែធ្នូឆ្នាំដដែល បន្ទាប់ពីរូបថត Karina ត្រូវបានបង្ហោះ គាត់បានបញ្ចេញមតិថា «ខ្ញុំចង់ញ៉ាំនាងម្តង» ។

លើសពីនេះ សូម្បីតែរូបភាពរបស់នារីម្នាក់កំពុងធ្វើលំហាត់ប្រាណដែលថតពីខាងក្រោយ លោកក៏បានចូលទៅបញ្ចេញមតិអាក្រក់ៗមិនគោរពមនុស្សស្រី។ គាត់ក៏បានបន្សល់ទុកនូវពាក្យអាសអាភាសលើរូបភាពរបស់នារីផ្សេងៗនិងតារាស្រីជប៉ុនដែលបានបង្ហោះរូបភាពតាមបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់ពួកគេ។
អង្គភាពស៊ើបអង្កេតតាមអ៊ីនធឺណិតរបស់ទីភ្នាក់ងារប៉ូលិសខាងត្បូង Gyeonggi បានបញ្ជូនសំណុំរឿងនេះទៅព្រះរាជអាជ្ញានៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ ដោយលើកឡើងពីការលេងល្បែងស៊ីសងជាទម្លាប់ និងការរំលោភលើច្បាប់បណ្តាញព័ត៌មាន និងទំនាក់ទំនង។
បន្ថែមពីលើការអត្ថាធិប្បាយអាសអាភាស លោក Lee ត្រូវបានគេរកឃើញថា បានចូលរួមក្នុងការលេងល្បែងស៊ីសងជាទម្លាប់អស់រយៈពេលប្រហែល ១ ឆ្នាំកន្លះ ដោយចាប់ផ្តើមនៅឆ្នាំ ២០១៩ ដោយទិញ និងលក់ប្រាក់បៀរ ហើយប្រើលេខសម្គាល់ IWantToWin គាត់បានបង្ហោះសារដែលទាក់ទងនឹងពាណិជ្ជកម្មជាង ១០០ នៅក្នុងវេទិកាសហគមន៍ ហើយត្រូវបានគេបញ្ជាក់ថា មានកន្លែងលេងល្បែងខុសច្បាប់ញឹកញាប់នៅក្នុងទីក្រុងសេអ៊ូល។
បន្ទាប់ពីការស៊ើបអង្កេតរបស់ប៉ូលិស ករណីនេះត្រូវបានប្រគល់ទៅឲ្យព្រះរាជអាជ្ញានៅឆ្នាំ ២០២២ ។ នៅឆ្នាំ២០២៣ការិយាល័យព្រះរាជអាជ្ញាស្រុក Suwon បានចេញដីកាសង្ខេបមួយប្រឆាំងនឹងលោក Lee ពីបទលេងល្បែងស៊ីសងជាទម្លាប់ និងបំពានច្បាប់បណ្តាញព័ត៌មាន និងទំនាក់ទំនង។ នៅថ្ងៃទី ៣១ ខែតុលាឆ្នាំមុន ផ្នែកព្រហ្មទណ្ឌទី ៣៨ នៃតុលាការស្រុក Suwon បានពិន័យគាត់ចំនួន ៥ លានវ៉ុន។ ដោយសារលោក Lee មិនបានស្នើសុំការកាត់ក្តីជាផ្លូវការ ការកាត់ទោសត្រូវបានបញ្ចប់ជាស្ថាពរ។
ទោះជាយ៉ាងណាក៏ដោយ មហាជនជាច្រើនមិនទាន់ដឹងថា កូនប្រុសរបស់លោក Lee Jae Myung ម្នាក់ណាឡើយដែលបំពានច្បាប់និងបញ្ចេញនូវមតិស្អប់ខ្ពើមនៅលើបណ្ដាញសង្គមនោះ ខណៈដែលកូនប្រុសអ្នកនយោបាយរូបនេះមានដល់ទៅ២នាក់ឯណោះ។

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជោគជ័យលើអាជីព តែជីវិតគូតារាជើងចាស់ Choi Jung Woo បរាជ័យដ៏អាថ៌កំបាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


