Connect with us

ជីវិតកម្សាន្ដ

បន្ទាប់​ជាសះស្បើយ ! សុគន្ធ នីសា រៀបរាប់​ប្រាប់​អំពី​ស្ថានភាព​នៃ​អាការៈ​ជំងឺ​កូ​វីដ​-១៩ (វីដេអូ)

បានផុស

នៅ

ភ្នំពេញ​ ៖ បន្ទាប់ពី​ជាសះស្បើយ​និង​បាន​វិលត្រឡប់​មកដល់​ផ្ទះ​ដោយ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​រយៈ​ពេល​១៤ ថ្ងៃ​នោះ​ តារាចម្រៀង​ហង្ស​មាស​អ្នកនាង សុគន្ធ នីសា បានធ្វើការ​Live វីដេអូ​រៀបរាប់​អំពី​អាការៈ​ជំងឺ​តាំងពី​ដំបូង​រហូត​ចូល​សម្រាក​ព្យាបាល​ជាង​កន្លះ​ខែ​មក​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង​សុគន្ធ នីសា​ក្រោយ​ទទួល​បានការ​ព្យាបាល​ជាសះស្បើយ​ជំងឺ​កូ​វីដ​-១៩​ នាង​ត្រូវ​បាន​អនុញ្ញាត​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ ប៉ុន្តែ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព​ផងដែរ​។​ ទន្ទឹម​គ្នា​នេះ សុគន្ធ នីសា បានធ្វើការ​Live វីដេអូ​រៀបរាប់​ថា ​ជម្រាបសួរ​បងប្អូន​ទាំងអស់គ្នា​យើង​ជជែក​គ្នា អំពី ស្ថានភាព​ជំងឺ​កូ​វីដ -19 ទាំងអស់គ្នា ក្រែង​អាច​ទុកជា​បទ​ពិ​សោធន៍​ដើម្បី​ការពារ​ខ្លួនៗខ្លះ​ណា។

អ្នកនាង សុគន្ធ នីសា បាន​លើក​ឡើង​ថា​ ថ្ងៃ​ដំបូង​បន្ទា​ប់​ពី​បាន​ដឹង​ថា ​មិត្តភក្តិ​រួម​ទ្រនំ​ឆ្លង​កូ​វីដ​-១៩​គឺ​ពេល​នោះ​ហើយ​ដែល​នាង​បានធ្វើ​ចិត្ត​ហើយ​ត្រៀមខ្លួន​រួចជាស្រេច​ថា​ភាគរយ​នៃ​ការឆ្លង​ឆ្លង​ជំងឺ​កូ​វីដ​-១៩ អាច​កើតមាន​មកលើ​នាង​។ ​ដូច្នេះហើយ​ទើប​ត្រៀម​រួចរាល់​នូវ​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ដើម្បី​រង់ចាំ​លទ្ធ​ផល​ធ្វើតេស្ត​និង​ទៅ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩។

តារា​ស្រី​រូប​នេះ​បន្ត​ថា ​ក្រោយពេល​ធ្វើតេស្ត​លទ្ធផល​គឺ​នាង​វិជ្ជមាន​កូ​វីដ​-១៩​។ ​ចំពោះ​អាការៈ​ជំងឺ​នាង​ដំបូ​ង​គឺ​ក្តៅខ្លួន​ដែល​ឡើង​កំដៅ​រហូត​៣៨​អង្សា បែក​ញើស ចុងដៃ ចុងជើង និង​ទ្រូង​ជាដើម ពេលនោះ​ ដែល​នាង​បាន​ដកខ្លួន​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​។​ នាង​បន្ត​ថា ​ពេល​ដែល​ទទួលលទ្ធផល​វិជ្ជមាន​កូ​វីដ​ គឺ​នាង​បាន​ចូលទៅ​សម្រាក​ព្យាបាល​ដោយ​ធ្វើតាម​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ​និង​ត្រូវតែ​ស្អាត​ជានិច្ច​ទាំង​រាងកាយ​និង​បន្ទប់​ស្នាក់នៅ​ព្យាបាល។

អ្នកនាង សុគន្ធ នីសា បាន​ផ្តាំផ្ញើ​ថា ​សម្រាប់​បងប្អូន​ដែល​កំពុង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​និង​ទទួល​លទ្ធ ផល​កើត​ជំងឺ​កូ​វីដ​-១៩​គោលដៅ​សំខាន់​ គឺ​ត្រូវតែ​រឹងមាំ​កុំ​បាក់​ទឹកចិត្ត​ ដើម្បី​យកឈ្នះ​ជំងឺ​មួយ​នេះ​ព្រោះថា​ ជំងឺ​នេះ​ពេល​ដែល​កើត​ហើយ​ វា​ចូលទៅ​បំផ្លាញ​រាងកាយ​និង​សួត​របស់​យើង​ ឲ្យ​ទ្រុឌទ្រោម​ខ្លាំង​។ ​ដូច្នេះ​ត្រូវតែ​រឹងមាំ​ ដើម្បី​ប្រយុទ្ធ​ជាមួយ​ជំងឺ​នេះ​ ព្រម​នឹង​ការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​របស់​គ្រូពេទ្យ​ជំនាញ​ ដែល​បាន​នឹង​កំពុង​ជួយសង្គ្រោះ​យើង​ផង​នោះ​៕

សូម​ស្តាប់​ការរៀបរាប់​លម្អិត​របស់ សុគន្ធ នីសា ដូចខាងក្រោម

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម