ជីវិតកម្សាន្ដ
គ្រួសារសុខសីឡាលីន ត្រូវក្រុមគ្រូពេទ្យចុះយកសំណាក ក្រោយមានសមាជិកគ្រួសារវិជ្ជមានកូវីដ១៩
ភ្នំពេញ ៖ ក្រុមគ្រួសារកញ្ញា សុខសីឡាលីន ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាក ក្រោយពីមានសមាជិកគ្រួសារម្នាក់វិជ្ជមានកូវីដ១៩ នេះបើតាមផេករបស់កញ្ញា សុខ ស្រីឡាលីនបានបង្ហោះមុននេះបន្តិច។

បើតាមផេករបស់កញ្ញាបានឲ្យដឹងថា សមាជិកគ្រួសារដែលមានវិជ្ជមាននោះ គឺជាបងប្រុសបង្កើតរបស់កញ្ញាដែលមានឈ្មោះ សុខ សុធារិទ្ធ ហៅឌីន។

ផេករបស់កញ្ញាបានបង្ហោះថា “ជម្រាបសួរបងប្អូនពូមីងទាំងអស់ពេលនេះបងប្រុសនាងខ្ញុំ សុខ សុធារិទ្ធ ហៅឌីន មានវិជ្ជមាន កូវីត19 ហើយឡានក្រុមគ្រូពេទ្យបានមកយកគាត់ទៅសម្រាកព្យាបាលហើយ ដោយក្រុមគ្រួសារនាងខ្ញុំទាំងអស់បានយកសំណាករួចរាល់អស់ហើយ រួមទាំងខ្ញុំទោះបី ខ្ញុំចាក់វ៉ាក់សាំង២ដងរួចមកហើយក្តី (ខ្ញុំផ្ទាល់មិនសូវជាបារម្ភខ្លួនឯងឡើយ ព្រោះខ្ញុំមិនមានទំនាក់ទំនងផ្ទាល់អ្វីជាមួយគាត់ទេ ព្រោះផ្ទះខ្ញុំដីឡូ ខ្ញុំនៅផ្ទះមុខ ដាច់ជាមួយស្រីលក្ខណ៍ ប្អូនស្រីខ្ញុំ)ដែលបារម្ភគឺប៉ាមាក់ដែលគាត់នៅផ្ទះក្រោយជាមួយបងប្រុស) លទ្ធផលបែបណាខ្ញុំនឹងជម្រាបជូនបងប្អូនបន្ត ប៉ុន្តែផ្ទះខ្ញុំត្រូវបានបិទហើយ នេះហើយលទ្ធផលដែល ៧-៨នាក់គេនៅផ្ទះ ហើយ ម្នាក់ដើរហើរ មិនគិតខ្លាចក្រែងអាណិតអ្នកផ្ទះ៣កុំ ៣ការពារណាបងប្អូន”៕
កែសម្រួលដោយ ៖ នាគព័ន្ធ


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


