Connect with us

ជីវិតកម្សាន្ដ

​រឿងក្ដីកីឡាករឆ្នើម  Son Heung-min ទីបំផុតទទួលបានយុត្តិធម៌

បានផុស

នៅ

កាលពីថ្ងៃទី ១០ ខែមិថុនា ការិយាល័យរដ្ឋអាជ្ញាកណ្តាលក្រុងសេអ៊ូល (ផ្នែកព្រហ្មទណ្ឌទី 3 ប្រធានរដ្ឋអាជ្ញា Choi Soon-ho) បានប្រកាសចោទប្រកាន់ស្រ្តីឈ្មោះ Yang អាយុ២០ ឆ្នាំពីបទបង្កាច់បង្ខូច និងប៉ុនប៉ងផ្ញើរ blackmail ខណៈដែលបុរសឈ្មោះ Yong ​ក្នុង​វ័យ​៤០​ឆ្នាំ ដែល​គេ​ជឿ​ថា​ជា​ដៃគូ​បច្ចុប្បន្ន​របស់​នាង ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​មិន​ត្រូវ​បាន​ឃុំ​ខ្លួន​ ​ពី​បទ​ប៉ុន​ប៉ង​បង្ខូច​ឈ្មោះ។

រូបភាព៖kbizoom
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះរាជអាជ្ញាបានលាតត្រដាងថា ស្រ្តីឈ្មោះ Yang ដែលត្រូវបានគេរាយការណ៍ថា អតីតមិត្តស្រីរបស់ Son Heung-min បានផ្ញើរូបភាពអ៊ុលត្រាសោនមករូបគាត់ ដោយអះអាងថា នាងមានផ្ទៃពោះជាមួយខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង ដែលតាម​ពិតទៅ ក្មេង​នោះ​ត្រូវ​បាន​បុរស​ម្នាក់​ទៀត​ចិញ្ចឹម។ ដោយខ្លាចមានការខូចខាតដែលអាចកើតមានចំពោះអាជីព និងកេរ្តិ៍ឈ្មោះ លោកបានសម្រេចផ្ដល់ប្រាក់ដំបូងចំនួន ៣០០ លានវ៉ុន (ប្រហែល ២១៩,០០០ ដុល្លារ) ។

ការប៉ុនប៉ងប្រើប្រាស់ blackmail មិនបានបញ្ចប់នៅទីនោះទេ។ នាង Yang និងលោក Yong ក្រោយមកបានទាមទារបន្ថែម ៧០ លានវ៉ុនបន្ថែម ប៉ុន្តែសំណើទីពីរនេះត្រូវបានបដិសេធ ខណៈពេលដែលរបាយការណ៍ដំបូងរបស់ប៉ូលិសបានចង្អុលទៅលោក Yong ជាជនល្មើសចម្បងនោះ ការស៊ើបអង្កេតកោសល្យវិច្ច័យនៃឧបករណ៍ឌីជីថល និងកំណត់ត្រាធនាគារបានបញ្ជាក់ថា ភាគីទាំងពីរបានឃុបឃិតគ្នានៅក្នុងគម្រោងនេះ។

ព្រះរាជអាជ្ញាបាននិយាយថា ពួកគេនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធានាឲ្យមានការដាក់ទណ្ឌកម្មសមរម្យសម្រាប់ចុងចោទទាំងពីររូប។ ជាពិសេសនោះគឺការស្វែងរកយុត្តិធម៌ឲ្យកីឡាករបាល់ទាត់កូរ៉េ។

ថ្វីដ្បិតតែមានភាពចលាចលខាងផ្លូវច្បាប់ក៏ដោយ ក៏កីឡាករបាល់ទាត់វ័យ៣២ឆ្នាំ នៅតែបន្តទំនាក់ទំនងជាមួយអ្នកគាំទ្រ។ រូបលោកបានរក្សាវត្តមានជាសាធារណៈផ្ទាល់ខ្លួនដោយបង្ហាញខ្លួននៅលើកម្មវិធីកម្សាន្ត និងវេទិកាឌីជីថល ទទួលបានការសរសើរចំពោះភាពអត់ធន់របស់គាត់។

មិនតែប៉ុណ្ណោះ អ្នកគាំទ្របានកត់សម្គាល់ជាពិសេសពីភាពស្និទ្ធស្នាលរបស់គាត់ ជាមួយតារាសម្តែង Park Seo-joon ព្រមជាមួយនឹងរូបថតនៃការអបអរសាទរជ័យជម្នះនាពេលថ្មីៗនេះរបស់អ្នកទាំងពីរ បានធ្វើឲ្យមានការកោតសរសើរជាខ្លាំងនៅចំណងមិត្តភាពអស់រយៈកាលជាយូរ។

នៅពេលដែលករណីផ្លូវច្បាប់បានលាតត្រដាង ការដោះស្រាយស្ថានការណ៍ប្រកបដោយសេចក្តីថ្លៃថ្នូររបស់ Son Heung-min បានពង្រឹងមុខមាត់កាន់តែល្បីល្បាញជាងមុន ដោយពង្រឹងឋានៈរបស់គាត់មិនត្រឹមតែជាអត្តពលិកលំដាប់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគំរូអាដលក្រោមសម្ពាធផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សំណុំរឿងក្ដីក្ដាំ Kim Soo Hyun ឈានដល់រឹបអូសទ្រព្យមេធំរបស់វិទ្យាស្ថាន Garo Sero

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ត្រឹម២ថ្ងៃ អ៊ីស្រាអែល បាញ់ពលរដ្ឋប៉ាឡេស្ទីនកំពុងចាំយកជំនួយ ស្លាប់ជាង ៨០នាក់

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

អ៊ុយក្រែន ត្រៀម​ទទួល​ខែលការពារ​អាកាស​ថ្មី​ពី​អង់គ្លេស​តម្លៃ ២,៣​ពាន់​លាន​ដុល្លារ

កីឡា៧ នាទីutes មុន

សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​៖ បញ្ជូន​កីឡាករ កីឡា​ការិនី ​២រូប​ប្រកួត​កីឡា​សកលវិទ្យាល័យ​ពិភពលោក​នៅ​អាល្លឺម៉ង់

ព័ត៌មានជាតិ១៥ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយ ចែកជូនពលរដ្ឋ ១២០ គ្រួសារ ដែលជម្លៀសខ្លួននៅព្រំដែនកម្ពុជា-ថៃ

សេដ្ឋកិច្ច១៨ នាទីutes មុន

គម្រោងអាគារជាប់គាំង ១៣១ នៅខេត្តព្រះសីហនុទទួលបានការលើកទឹកចិត្ត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​លើក​ទី១ ដែលកងទ័ព​ថៃបារម្ភ​​​ការ​ផ្សព្វផ្សាយ​​របស់​សារព័ត៌មានថៃ​​អាច​ប៉ះពាល់​ដល់​ការចរចា​ JBC ​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អគ្គិភ័យគួរឲ្យខ្លាច ឆាបឆេះចំណតយានយន្ត យ៉ាងសន្ធោសន្ធៅ នៅចិន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

យន្តហោះ​ចម្បាំង​របប​សឹក​មីយ៉ាន់​ម៉ាមួយគ្រឿង ត្រូវកង​កម្លាំងប្រដាប់​អាវុធ​បាញ់​ទម្លាក់​នៅ​តំបន់​ Sagaing

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្យុះទី១ នឹងបន្តគ្របដណ្ដប់លើកម្ពុជា ដល់ថ្ងៃទី១៤មិថុនា

ព័ត៌មានជាតិ២៤ ម៉ោង មុន

សភាពការណ៍តាមព្រំដែន រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់កម្លាំងឱ្យបង្កើនការប្រុងប្រយ័ត្នពីការឈ្លានពានរបស់បច្ចាមិត្ត

Sokha Hotels

ព័ត៌មានពេញនិយម