Connect with us

ជីវិតកម្សាន្ដ

ក្រោយ​ចេញ​ពី​មន្ទីរពេទ្យ ណុប បាយ៉ារិទ្ធ បាន​បង្ហោះសារមួយ​ទៅ​កាន់​ក្រុមគ្រូ​ពេទ្យកូវីដ១៩

បានផុស

នៅ

តារាចម្រៀង​ប្រុស ប្រចាំ​ផលិតកម្ម​ហង្ស​មាស លោក ណុប បាយ៉ារិទ្ធ បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩ ក្រោយ​ធ្វើ​តេស្ត​វិជ្ជមាន កាលពី​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក ណុប បាយ៉ារិទ្ធ បាន​ឲ្យ​ដឹង​នៅលើបណ្ដាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោក​ផ្ទាល់​ថា ២៥ថ្ងៃ​គត់នៃ​ការសម្រាកព្យាបាលរបស់​ខ្ញុំ ខ្ញុំសូមសំពះអរគុណ ចំពោះការយកចិត្តទុកដាក់ព្យាបាលដល់រូបខ្ញុំក៏ដូចជាអ្នកជំងឺទាំងអស់ដែលសម្រាកព្យាបាលនៅសណ្ឋាគារThe Great Duke Hotel ។ ថ្ងៃនេះខ្ញុំទទួលបានដំណឹងល្អ គឺលទ្ធផលអវិជ្ជមាន២ដង លោកគ្រូពេទ្យបានអនុញ្ញាតឲ្យចេញទៅធ្វើចត្តាឡីស័កបន្តនៅផ្ទះ១៤ថ្ងៃបន្ថែម។

លើស​ពី​នេះ​ តារា​ចម្រៀងប្រុស​សង្ហារ​ម្នាក់​នេះ ក៏​បាន​លើក​ឡើង​ពី​ការ​ខិតខំប្រឹង​ប្រែង​របស់​ក្រុម​គ្រូ​ពេទ្យ​គ្រប់​ជាន​់ថ្នាក់ថា ខ្ញុំបានទៅផ្ទះហើយ ខ្ញុំសូមថ្លែងអំណរគុណអស់ពីចិត្ត ចំពោះក្រុមលោកគ្រូពេទ្យស្ម័គ្រចិត្តក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលអញ្ជើមមកពីមន្ទីពេទ្យ មន្ទីសុខាភិបាល និង មណ្ឌលសុខភាព គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ( TYDA )- គ្រូពេទ្យមន្ទីរពេទ្យកម្ពុជាចិន ព្រះកុសុមៈ ហៅពេទ្យ ព្រះសង្ឃ- គ្រូពេទ្យមកពីមណ្ឌលជាតិ កម្ចាត់ជំងឺរបេង និង ហង់សិន – គ្រូពេទ្យមកពីមន្ទីពេទ្យកុមារជាតិ- គ្រូពេទ្យមកពីមណ្ឌលសុខភាពកោះដាច់ – គ្រូពេទ្យមកពីមន្ទីសុខាភិបាលភ្នំពេញ- គ្រូពេទ្យមកពីមណ្ឌលសុខភាពភ្នំពេញថ្មី- គ្រូពេទ្យមកពីមណ្ឌលសុខភាព មិត្តភាពកម្ពុជាចិន សែនសុខ- គ្រូពេទ្យមកពីមណ្ឌលសុខភាពក្រាំងធ្នង់ និងបុគ្គលិកស្ម័គ្រចិត្តទាំងអស់ ក៏ដូចជាផ្នែកអនាម័យ បើកបរ និងចែកម្ហូបអាហារតាមបន្ទប់ដែលមានវត្តមាននិងបំពេញបេសកកម្មដ៍សស្រាក់សស្រាំនៅទីនេះ ម៉ោងនេះ ពេលនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចកើតម្តងទៀត ហើយសូមអរគុណនិងចងចាំនៅគុណូបការៈរបស់លោកគ្រូអ្នកគ្រូជាប់ក្នុងចិត្តជានិច្ច ។ សូមទទួលយកនៅការគោរពពីខ្ញុំបើទោះជាខ្ញុំមិនមានឱកាសបានសំពះអរគុណដោយផ្ទាល់ សូមលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ មានសុខភាពមាំមួន កម្លាំងខ្លាំងក្លា មានសេចក្តីសុខ និងបន្តរជួយស្រោចស្រង់និងផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺផ្សេងទៀតដែលកំពុងព្យាបាល សូមជូនពរបងប្អូនអ្នកជម្ងឺទាំងអស់នៅThe Great Duke Hotel ឆាប់ជាសះស្បើយត្រឡប់ទៅជួបជុំគ្រួសារវិញ ពិសេសជៀសផុតពីហានិភ័យនានា សូមអរគុណ។

គួរ​រំលឹក​ថា លោក ណុប បាយ៉ារិទ្ធ បាន​ធ្វើ​តេស្ត​វិជ្ជមានកូវីដ​១៩ កាល​ពី​ថ្ងៃ​ទី​៩​ ខែ​មីនា ឆ្នាំ២០២១ ដែល​លោក​បាន​ឆ្លង​ពីអ្នក​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុនហង្សមាស ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល បើ​គិត​មកដល់​ថ្ងៃ​ជា​សះ​ស្បើយ​នេះ មាន​រយៈ​ពេល​ជិត​មួយ​ខែ៕

អត្ថបទ៖ ផានិត

សូមចុចអាន៖ ឌីជេ ក្តិ​ប បញ្ជាក់​ពី​អាការៈជំងឺ​បន្ទាប់​មានការ​លើកឡើង​ថា​ឆ្លង​កូ​វីដ​-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម