ជីវិតកម្សាន្ដ
តុលាការចេញដីកាឃាត់ខ្លួន តារាសម្ដែង Choi Jung-won ពីបទ លួចចូលផ្ទះមនុស្សស្រី
ទូរទស្សន៍ SBS បានរាយការណ៍នៅថ្ងៃអង្គារនេះថា តុលាការបានចេញដីកាហាមឃាត់ ប្រឆាំងនឹងតារាចម្រៀង Choi Jung-won នៃក្រុមចម្រៀងប៉ុប UN ពីបទតាមដានស្ត្រីម្នាក់។ តារាចម្រៀងវ័យ ៤៤ ឆ្នាំរូបនេះ បានលួចចូលផ្ទះស្ត្រីម្នាក់ដែលគាត់ស្គាល់ កាលពីថ្ងៃសៅរ៍។ ប៉ូលិសបានបញ្ជាក់ថា ផ្ទុយពីរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន គាត់មិនបានកាន់អាវុធទេ។

យោងតាមសារព័ត៌មាន SBS បានឲ្យដឹងបន្ថែមទៀតថា ជនរងគ្រោះបានដាក់ពាក្យស្នើសុំការហាមឃាត់ប្រឆាំងនឹងលោក Choi ដែលត្រូវបានផ្តល់កាលពីថ្ងៃចន្ទ ដោយតុលាការក្រុងសេអ៊ូលកណ្តាល។
បទបញ្ជាហាមឃាត់ លើតារាសម្ដែង ពោលគឺមិនឲ្យចូលទៅជិតជនរងគ្រោះក្នុងរង្វង់ ១០០ ម៉ែត្រ (៣២៨ ហ្វីត) ឬពីការទាក់ទងនាងដោយប្រើឧបករណ៍ឌីជីថល។ ការមិនគោរពតាមអាចបណ្ដាលឲ្យជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ទៅ ១០ លានវ៉ុន (៧ ២០០ ដុល្លារ)។
យ៉ាងណាក៏ដោយ តារាប្រុសក៏ធ្លាប់ជាចំណុចកណ្តាលនៃភាពចម្រូងចម្រាសជុំវិញការចោទប្រកាន់ពីរឿងស្នេហាជាមួយអ្នកស្គាល់គ្នាដែលរៀបការ។ នៅខែកុម្ភៈ ឆ្នាំ ២០២៣ ប្តីរបស់ស្ត្រីរូបនេះបានដាក់ពាក្យប្តឹងរដ្ឋប្បវេណីទាមទារសំណងចំនួន ១០០ លានវ៉ុន ដោយអះអាងថាលោកបានលួចលាក់នូវរឿងមិនសមរម្យជាមួយប្រពន្ធរបស់គាត់។
កាលណោះ លោកបានបដិសេធការចោទប្រកាន់ ហើយបានប្តឹងជំទាស់នឹងការចោទប្រកាន់របស់ប្តី រួមទាំងការបង្ខូចកេរ្តិ៍ឈ្មោះ ការបរិហារកេរ្តិ៍ ការប្រមាថ និងការញុះញង់ឲ្យមានការបរិហារកេរ្តិ៍ ដែលនាំឲ្យមានការតស៊ូតាមផ្លូវច្បាប់ជាបន្ត។
Choi Jung-won បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងក្រុមរាំប៉ុបមួយដែលមានឈ្មោះថា Bronz ក្នុងឆ្នាំ ១៩៩៩ និងទទួលបានភាពល្បីល្បាញក្នុងនាមជាសមាជិកនៃ duo UN ដែលបានបង្ហាញខ្លួននៅឆ្នាំ ២០០០។ គាត់បានបន្តអាជីពជាតារាសម្តែងតាំងពីឆ្នាំ២០០៤៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កម្ពុជា អាចក្លាយជាគោលដៅថ្មី សម្រាប់ការប្រគំតន្រ្តីពីតារា K-pop?
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


