ព័ត៌មានអន្ដរជាតិ
កម្ពុជា អាចក្លាយជាគោលដៅថ្មី សម្រាប់ការប្រគំតន្រ្តីពីតារា K-pop?
កាលពីមុន ប្រទេសកម្ពុជាមិនសូវមានព្រឹត្តិការណ៍អន្តរជាតិធំៗ ព្រោះដោយសារតែបញ្ហាបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធនៅកម្រិត។ ដូច្នេះហើយ ទើបធ្វើឲ្យដំណើរទេសចរណ៍ ជាពិសេសទាក់ទិននឹងការប្រគំតន្រ្តីរបស់តារា K-pop ល្បីៗ កម្រនឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជាណាស់។

យ៉ាងណា នាពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងរីកចម្រើនលើគ្រប់វិស័យមានទាំង សាលាធំៗ, ផ្សារទំនើបឬក៏អគារសម្រាបជួល ខ្សែផ្លូវថ្មី, អាកាសយានដ្ឋានថ្មី Techo ដែលទាំងនេះជួយបង្កើតឱកាសជាច្រើននាំឲ្យតារាល្បីៗជាច្រើនហាក់ចាប់អារម្មណ៍យ៉ាងខ្លាំង។
ជាក់ស្តែង ក្រុម Super Junior គ្រោងនឹងមកធ្វើការប្រគំតន្ត្រីធំឆ្នាំ ២០២៥ (Charity Concert) នេះជាសញ្ញាដ៏ល្អមួយដល់ប្រទេសកម្ពុជា បើទោះពេលនេះកំពុងវិបិត្តជម្លោះព្រំដែនក្ដី។ កន្លងមក មានក្រុមតារាកូរ៉េជាច្រើនដែលធ្លាប់ប្រគំតន្រ្តីដូចជា T-ara, SPEED, U-KISS, Hyorin (Sistar) បានមកកាន់កម្ពុជា បង្ហាញថាកម្ពុជាមានអ្នកគាំទ្រពិតៗ។ មិនត្រឹមតែ K-Pop ទេ សូម្បីតែ តារាចិន, ថៃ, និង DJ អន្តរជាតិ ក៏ចាប់ផ្តើមចូលមកផងដែរ។
ហេតុផលដែលធ្វើឲ្យកម្ពុជាទាក់ទាញ អ្នកផ្សព្វផ្សាយអាស៊ី ពោលគឺ ទីតាំងភូមិសាស្ត្រ: នៅចំកណ្តាលអាស៊ាន ជិតថៃ, វៀតណាមនិងឡាវ។ ភាគច្រើនអ្នកគាំទ្រយុវវ័យ ដែលកម្ពុជាមានអ្នកតាម K-Pop, K-Drama ច្រើនតាម Facebook, TikTok, YouTube ជាដើម។
ជាងនេះទៀតដែរ ចំពោះតម្លៃសំបុត្រ និងកម្លាំងទីផ្សារ ប្រៀបធៀបថោកជាងថៃ សិង្ហបុរី អាចទាក់ទាញអ្នកមកពីប្រទេសជិតខាង។ ការគាំទ្រពីរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងរដ្ឋាភិបាល កំពុងលើកទេសចរណ៍វប្បធម៌។
ទោះជាយ៉ាងក៏ដោយ អ្វីដែលត្រូវអភិវឌ្ឍបន្ថែម ស្តង់ដារសណ្ឋាគារ និង ទីកន្លែង កម្រិតពិភពលោក។ ប្រព័ន្ធសុវត្ថិភាព, ចរាចរណ៍, សេវាកម្ម សំបុត្រចូលអនឡាញ។ ការផ្សព្វផ្សាយអន្តរជាតិ និងកិច្ចសហការ ជាមួយ ឧបត្ថម្ភអាស៊ី(ឧ. Samsung, Shopee, Coca-Cola)។
សរុបមក បើទោះបីជាប្រទេសកម្ពុជា មិនមែនជាគោលដៅសម្រាប់ការប្រគំតន្ត្រីអាស៊ីមែនពិត ប៉ុន្តែជាកន្លែងថ្មីដែលតារាល្បីៗសម្លឹងឃើញ ជាពិសេសសុវត្ថិភាពដល់ពួកគេ។ ប្រសិនបើក្រុម Super Junior និងក្រុមធំៗទៀតជោគជ័យ នោះនឹងបើកផ្លូវឲ្យ BLACKPINK, BTS unit, NCT, Seventee ឬតារាផ្សេងៗងាកមកចាបអារម្មណ៍ជាក់ជាមិនខានឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមតារាកូរ៉េណាខ្លះ ធ្លាប់មកទស្សនា ប្រទេស កម្ពុជា នាពេលកន្លងមក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


