Connect with us

ជីវិតកម្សាន្ដ

ហ្វី យ៉ាតា នៅបង្ហាញការលើកទឹកចិត្តដល់វីរកងទ័ព តាមរយៈការនាំយកស្បៀងទៅដល់ដៃទ័ពជួរមុខ

បានផុស

នៅ

បេក្ខភាពប្រឡងសម្រស់ Miss Universe Cambodia 2025 ថៃនារី សុជាតា ហៅ ហ្វីយ៉ាតា បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី០១ ខែកញ្ញានេះថា នាងនឹងក្រុមការងារបានបន្តបេសកម្មធ្វើដំណើរនាំយកសម្ភារ: និងស្បៀងអាហាររបស់សប្បុរសជនទៅចែកជួនដល់វីរ:កងទ័ពជួរមុខ និងបងប្អូនភៀសសឹកនៅកៀកកន្លែងតំបន់គ្រោះថ្នាក់ (កន្លែងប្រយុទ្ធគ្នា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហ្វីយ៉ាតា បានអះអាងឆន្ទ:របស់ខ្លួនដោយមិនរុញរាចិត្តថាមិនថា ស្ថិតក្នុងស្ថានភាពបែបណា កាល:ទេស: បែបណាក៏ដោយនាង នឹងមិនទុកពួកគាត់ចោលឡើយហើយក៏មិនអាចដកភ្នែកចេញពីពួកគាត់បានដែរ ហើយប្រជាជាតិមួយនេះនឹងនៅក្បែរពួកគាត់ជានិច្ច។

បវរកញ្ញា ហ្វីយ៉ាតា និយាយទៀតថា បេសកកម្មមួយនេះធ្វើដំណើរទៅកៀកកន្លែងតំបន់គ្រោះថ្នាក់កៀកកន្លែងប្រយុទ្ធគ្នា គឺតំបន់ជិតប្រាសាទតាមាន់តូច តាមាន់ធំ និងតាក្របីតែម្តង។ ពួកយើងនឹងជួបគ្នាថ្ងៃថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់បងៗកងទ័ពជួរមុខ ដែលបានពលីឈាមស្រស់សាច់ស្រស់ការពារជាតិមាតុភូមិ។

ហ្វីយ៉ាតា បន្តទៀតថា ការចុះទៅនេះគឺឆ្ងាយតែ៥គីឡូ ម៉ែត្រប៉ុណ្ណោះគឺដល់តំបន់ប្រយុទ្ធគ្នាហើយគឺគ្រោះថ្នាក់ណាស់តែនាង និងក្រុមការងារត្រូវតែទៅព្រោះនេះជាកាតព្វកិច្ច ដើម្បីជាតិកងទ័ពជួមុខ និងប្រជាជនភៀសសឹករងគ្រោះកម្ពុជា ដើម្បីឲ្យប្រាកដថារាល់ស្បៀងអាហារ និងថវិកា បានទៅដល់ដៃកងទ័ពជួរមុខ និងជនភៀសសឹករងគ្រោះពិតប្រាកដមែន។

នាងបន្ថែមថាសម្រាប់ខ្លួននាងផ្ទាល់គឺបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រជាជាតិមួយនេះ។ ទង្វើកំពុងទទួលបានការគាំទ្រ និងកោតសរសើរពីសំណាក់មហាជន ខណ:កន្លងមក ហ្វីយ៉ាតា បានប្តេជ្ញាបន្តសកម្មភាពនេះដើម្បីគៀងគរជំនួយជួយដល់វីរ:កងទ័ពជួរមុខ និងបងប្អូនភៀសសឹកដែលរងការឈ្លានពានពីចោរសៀម៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម