ជីវិតកម្សាន្ដ
អ្នកសិល្បៈ បន្តខ្នះខ្នែងជួយសង្គមជាតិ តាមរយៈសកម្មភាពមនុស្សធម៌ និងផ្សព្វផ្សាយវប្បធម៌-ទេសចរណ៍
ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងរងការឈ្លានពានយ៉ាងគឃ្លើនពីសំណាក់កងទ័ពសៀម សិល្បករសិល្បការិនីខ្មែរគ្រប់រូប បានចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកនឹងរាជរដ្ឋាភិបាល មិនថាផ្នែកនៃការជួយ និងលើកទឹកចិត្តវីរកងទ័ព ឬសកម្មភាពសប្បុរសធម៌ជួយដល់ពលរដ្ឋភៀសសឹកនោះឡើយ។ ជាងនេះទៅទៀត ដ្បិតជាប់ដៃជាមួយកិច្ចការផ្ទាល់ខ្លួន និងជួយមួយផ្នែកដល់ជាតិ ក៏អ្នកសិល្បៈមួយចំនួន ឆ្លៀតលើសកម្មភាពមួយផ្នែក ដើម្បីបន្តផ្សព្វផ្សាយនិងលើកស្ទួយទេសចរណ៍ជាតិផងដែរ។
តួយ៉ាង ដើម្បីរួមចំណែកជួយជាតិ សិល្បករសិល្បការិនីខ្មែរជាច្រើនរូប តាមរយៈសកម្មភាពថតរូបភ្ជាប់នឹងឈុតបុរាណខ្មែរ និងសហសម័យ នៅតាមតំបន់ប្រាសាទនានា ក៏ដូចជាសមិទ្ធផលថ្មីរបស់ជាតិ ក្នុងន័យដើម្បីផ្សព្វផ្សាយវប្បធម៌ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។

១. ពេជ្រ វត្តីសារ៉ាវឌី្ឍ
តាមការកត់សម្គាល់ មួយរយៈពេលនៃជម្លោះឈ្លានពានពីសំណាក់ប្រទេសថៃមកលើកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានផុសផុលក្នុងការតបតនឹងក្រុមអ្នកសិល្បៈវង្វេងប្រវត្តិសាសត្ត្រថៃជាខ្លាំង។ មិនតែប៉ុណ្ណោះ វត្តី ក៏បានចូលរួមជាមួយពលរដ្ឋអ្នកស្នេហាជាតិកម្ពុជាដទៃទៀត ក្នុងក្បួនសន្តិភាពទាមទារឱ្យថៃគោរពបទឈប់បាញ់ និងដោះលែងវីរកងទ័ពខ្មែរទាំង១៨រូប ដែលយោធាថៃចាប់ទៅដោយខុសច្បាប់អន្តរជាតិ និងមិនភ្លេចនូវការថតផ្សព្វផ្សាយបង្ហាញវប្បធម៌ដ៏ល្អផូរផង់ក៏ដូចជាតំបន់ទេសចរណ៍។



២. កុយ អេនណា
ដើម្បីចូលរួមចំណែកជួយសង្គមជាតិ បវរកញ្ញាកម្ពុជារូបនេះ ទើបតែប្រកាសរៀបចំនូវព្រឹត្តិការណ៍ “ធ្វេីដំណេីរថ្មេីរជេីងពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប” ក្នុងគោលបំណងដេីម្បីរៃអង្គាសថវិកាជួយកុមារ និងជនពិការក្នុងមណ្ឌលខ្វះខាតនៅកម្ពុជា ដោយនឹងចាប់ផ្តើមនៅថ្ងៃនេះផងដែរ។



៣. សុខគា គីមលាង (Kon Ant)
ក្រៅពីចូលរួមផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ ថ្មីៗនេះ កញ្ញា សុខគា គីមលាង បេក្ខភាព Miss Universe ក៏បានរួមចំណែកលើកស្ទួយវប្បធម៌ តាមរយៈមូលនិធិ “ស្រមោចរាំ” ដោយផ្តោតលើគោលដៅធំៗចំនួន៣ ក្នុងវិស័យសិល្បៈរបាំបុរាណខ្មែរ ដើម្បីជួយបង្ហាត់បង្រៀនដល់កូនខ្មែរគ្រប់រូប។




៤. ហ្វីយ៉ាតា
តាមរយៈសកម្មភាពសប្បុរសធម៌ជួយដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក បេក្ខភាពដ៏លេចធ្លោក្នុងកម្មវិធីបរកញ្ញាកម្ពុជារូបនេះ ក៏នៅតែបន្តកិច្ចការរួមចំណែកផ្សព្វផ្សាយ និងស្ទួយវប្បធម៌ និងទេសចរណ៍ផងដែរ។

៥. កាវីន
តារាសម្តែងស្រស់សង្ហា កាវីន ក៏បានចូលរួមផ្សព្វផ្សាយតម្លៃវប្បធម៌ដ៏ផូរផង់របស់ខ្មែរផងដែរ តាមរយៈឈុតក្សត្រា សម័យហ្វូណន។ បើតាមសំណេរពីគណនីហ្វេសប៊ុករបស់តារាប្រុសរូបនេះ បញ្ជាក់ថា ឈុតនេះ ចង់បង្ហាញអំពីប្រវត្តិសាស្រ្តដ៏យូរលង់របស់ប្រទេសកម្ពុជា ដែលឯកសារខ្លះបានសរសេរថា៖ ហ្វូណន ឬនគរភ្នំ បានកេីតមានឡេីងតាំងពីសតវត្សរ៍ទី១ ក្នុងអំឡុងឆ្នាំ៥៥០ នៃគ.ស ហើយគឺជាយុគសម័យមួយដែលមានភាពរីកចម្រេីន រុងរឿងសម្បូរសប្បាយ មានការប្រេីប្រាស់នូវគ្រឿងអលង្ការដ៏សម្បូរបែប មានសាងអំពី មាស ប្រាក់ គជ់ ស្ពាន់ លង្ហិន ត្បូងកែវ ជាពិសេសគឺអង្កាំត្បូង ជាគ្រឿងលម្អយ៉ាងពេញនិយមនាសម័យនោះផងដែរ។

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


