Connect with us

ជីវិតកម្សាន្ដ

តារាហូលីវូដជើងចាស់ Robert Redford ទទួលមរណភាពក្នុងវ័យ៨៩ឆ្នាំ

បានផុស

នៅ

យោងតាមសារព័ព៌មាន BBC នៅថ្ងៃទី ១៧ ខែកញ្ញា បានរាយការណ៍ថា តារាសម្តែងហូលីវូដដ៏ល្បីល្បាញលោក Robert Redford បានទទួលមរណភាពក្នុងអាយុ ៨៩ ឆ្នាំនៅផ្ទះរបស់គាត់ស្ថិតនៅ Sundance Mountain រដ្ឋ Utah សហរដ្ឋអាមេរិក ដោយមានសមាជិកគ្រួសារ និងមនុស្សជាទីស្រលាញ់ហ៊ុំព័ទ្ធជុំវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Redford គឺជាតារាសម្តែង និងជាអ្នកដឹកនាំរឿងដ៏ប៉ិនប្រសប់ ដែលត្រូវបានគេស្គាល់ថា ជាតួប្រុសល្អបំផុតសម្រាប់តួនាទីនៅក្នុងរឿង «Butch Cassidy and the Sundance Kid» និង «The Sting» ។

មិនតែប៉ុណ្ណោះ អ្នកដឹកនាំរឿងហូលីវូដរូបនេះក៏បានឈ្នះពានរង្វាន់ Academy Award for Best Director for «Ordinary People» ក្នុងឆ្នាំ ១៩៨០។

យ៉ាងណាមិញ មរណភាពរបស់តារាប្រុសដ៏អស្ចារ្យនៅក្នុងពិភពហូលីវូដ បាននាំឲ្យតារាសម្តែង និងអ្នកដឹកនាំរឿងជាច្រើន បង្ហោះសារគោរពដល់លោក Robert Redford ជាលើកចុងក្រោយ។

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាស្រីត្រកូល Zhao រងការវាយប្រហារពី ភ្នាក់ងារចាស់ ​រារាំង​អាជីពមិនឲ្យទៅមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម