ជីវិតកម្សាន្ដ
តារាស្រីត្រកូល Zhao រងការវាយប្រហារពី ភ្នាក់ងារចាស់ រារាំងអាជីពមិនឲ្យទៅមុខ
រម្លឹកទៅកាលពីចុងឆ្នាំ ២០២៤ ដល់ដើមឆ្នាំ ២០២៥ របាយការណ៍បានបង្ហាញថា Zhao Lusi ដែលជាតារាសម្ដែងស្រីដ៏ល្បីរបស់ចិន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីដួលសន្លប់។ មូលហេតុដំបូងគឺការងារហួសកម្លាំង និងខ្វះការសម្រាកគ្រប់គ្រាន់។

ទោះជាយ៉ាងណាក៏ដោយ ក្រោយមក មានសេចក្តីរាយការណ៍ថា នាងឈឺធ្ងន់ជាងការគិតរបស់មហាជនទៅទៀត ដោយទទួលរងពីជំងឺបំប្លែង ដែលជាបញ្ហាសុខភាពផ្លូវចិត្តប៉ះពាល់ដល់មុខងារខួរក្បាល និងបណ្តាលឲ្យមានរោគសញ្ញារាងកាយដែលមិនអាចគ្រប់គ្រងបាន ដូចជាការនិយាយ និងពិបាកដើរ រហូតដល់តម្រូវឲ្យប្រើរទេះរុញ និងហ្វឹកហាត់ឡើងវិញ។
ក្រោយមក តារាសម្ដែងវ័យ២៦ឆ្នាំរូបនេះបានបង្ហាញឲ្យដឹងថា នាងបានជួបបញ្ហាសុខភាពផ្លូវចិត្ត រួមទាំងការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត ដែលនាំឲ្យកើតមានរោគសញ្ញារាងកាយដូចជា កន្ទួល ពិបាកដកដង្ហើម និងការគេងមិនលក់រ៉ាំរ៉ៃជាដើម។
នៅក្នុងខែសីហា ឆ្នាំ ២០២៥ Zhao Lusi បានលាតត្រដាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីជម្លោះរបស់នាងជាមួយភ្នាក់ងារគឺ Yinhe Kuyu Media (ត្រូវបានគេស្គាល់ថាជា Galaxy Cool Entertainment) ដោយចោទប្រកាន់ថា បានបង្ខំនាងឲ្យធ្វើការទោះបីជាសុខភាពផ្លូវកាយ និងផ្លូវចិត្តតារាស្រីស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ និងទទួលរងពីជំងឺធ្ងន់ធ្ងរក៏ដោយ។ ជាពិសេស ក្រុមហ៊ុនបានកិបកេងប្រាក់ជាង ២ លានយ័នពីនាង ដោយបោកបញ្ឆោតនាយកដ្ឋានហិរញ្ញវត្ថុឲ្យចុះហត្ថលេខាលើឯកសារផ្ទេរប្រាក់ដោយនាងមិនដឹងថែមទៀតផង។
មិនតែប៉ុណ្ណោះ Zhao Lusi អះអាងថា ក្រុមហ៊ុនបានបោកបញ្ឆោតនាងឲ្យបន្តកុងត្រារយៈពេល៤ ឆ្នាំទៀត ដោយប្រើប្រាស់ជំងឺនិងភាពទន់ខ្សោយរបស់នាង ជាមធ្យោបាយបញ្ចុះបញ្ចូល ខណៈពេលដែលភ្នាក់ងាររបស់នាងបានសន្យាថានឹងរ៉ាប់រងលើថ្លៃព្យាបាល អំឡុងពេលឈឺ ប៉ុន្តែនៅទីបំផុតនាងត្រូវតែរ៉ាប់រងថ្លៃដើមដោយខ្លួនឯង។

ជាងនេះទៅទៀតដែរ ទីភ្នាក់ងារបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធរាល់ការចោទប្រកាន់ថា ពួកគេបានផ្តល់ឲ្យតារាស្រីនូវការថែទាំដ៏ល្អបំផុតដែលអាចធ្វើទៅបាន ហើយតែងតែគោរពកិច្ចសន្យារបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ Zhao Lusi បានឆ្លើយតបភ្លាមៗចំពោះសេចក្តីថ្លែងការណ៍នោះ ដោយបដិសេធការពិតនិងបញ្ជាក់ថា គ្មានតំណាងក្រុមហ៊ុនណាមួយបានទាក់ទងនាងដោយផ្ទាល់ដើម្បីដោះស្រាយបញ្ហានោះទេ។ នេះបានធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង និងបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងក្នុងឧស្សាហកម្មកម្សាន្តចិនអំពីការប្រព្រឹត្តរបស់ភ្នាក់ងារចំពោះសិល្បកររបស់ខ្លួន ។
នៅថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២៥ របាយការណ៍បានលេចឡើងថា ភាពចលាចលក្នុងជីវិតរបស់តារាសម្តែងមិនទាន់ចប់ទេ។ ការផ្សាយពាណិជ្ជកម្មលើកដំបូងរបស់នាង បន្ទាប់ពីជម្លោះជាមួយភ្នាក់ងារ ត្រូវបានលុបចោលភ្លាមៗ។ ចំពេលមានការរិះគន់ថា ចំណាត់ការនេះអាចជាចេតនាប៉ុនប៉ងរារាំងអាជីពរបស់តារាស្រី។
នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ Zhao Lusi និងឪពុករបស់នាងបានធ្វើដំណើរពីប្រទេសកូរ៉េខាងត្បូងទៅកាន់ប្រទេសចិន ដើម្បីត្រៀមខ្លួនសម្រាប់ការផ្សាយផ្ទាល់ផ្សព្វផ្សាយម៉ាកយីហោដ៏ល្បីល្បាញដែលនាងធ្វើជាពិធីករ។ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីការមកដល់ យីហោបានចេញសេចក្តីថ្លែងការណ៍លុបចោលព្រឹត្តិការណ៍នេះ ដោយលើកឡើងពីការប្តេជ្ញាចិត្តផ្សេងទៀតរបស់ Zhao Lusi ។ នេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនខឹង។ មនុស្សជាច្រើនបានមើលឃើញថា នេះជាការប៉ុនប៉ងយាយីដោយអតីតភ្នាក់ងារ ដែលបានប្រើប្រាស់កិច្ចសន្យាដើម្បីរារាំងនាងពីការទទួលយកការងារ បើទោះបីជាការពិតដែលថាការសហការគ្នានេះ គឺជាកិច្ចព្រមព្រៀងផ្ទាល់រវាងម៉ាក និងតារាសម្តែង។
ស្ថានការណ៍កាន់តែតានតឹងឡើង ដោយ Zhao Lusi ឆ្លើយតបភ្លាមៗទៅនឹងការបង្ហោះរបស់យីហោដោយបញ្ជាក់ថានាងមិនបានទទួលការជូនដំណឹងអំពីការលុបចោលនោះទេ ប៉ុន្តែផ្ទុយទៅវិញនាងបានស្តីបន្ទោសលើការប្តេជ្ញាចិត្តផ្សេងទៀត បើទោះបីជានាងព្យាយាមសម្របសម្រួលគ្រប់យ៉ាងដោយខ្លួនឯង ដោយគ្មានការគាំទ្រពីក្រុមក៏ដោយ។
ទន្ទឹមនឹងនេះ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើននៅក្នុងប្រទេសចិនត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមកំណត់ការមើលឃើញព័ត៌មាន និងខ្លឹមសារទាក់ទងនឹង Zhao Lusi ដែលមនុស្សជាច្រើនជឿថា ដោយសារតែសម្ពាធពីឥស្សរជនដែលមានឥទ្ធិពលនៅក្នុងឧស្សាហកម្មនេះ។
យ៉ាងណាមិញ ចំពេលមានបញ្ហាប្រឈមកាន់តែខ្លាំង Zhao Lusi បានតស៊ូនិងបង្កើតផ្លូវផ្ទាល់ខ្លួន។ នាងបានបង្កើតក្រុមហ៊ុនថ្មីមួយឈ្មោះថា Chengdu Maning Enterprise Management Co., Ltd. ដើម្បីទាញយកយ៉ាងពេញលេញទៅក្នុងទីផ្សារអេឡិចត្រូនិក និងម៉ូដសម្លៀកបំពាក់។ នាងក៏បានចុះបញ្ជីពាណិជ្ជសញ្ញា និងការរក្សាសិទ្ធិសម្រាប់ស្នាដៃសិល្បៈជាច្រើន ដែលជាសញ្ញានៃការប្តេជ្ញាចិត្តក្នុងការកសាងអាណាចក្រអាជីវកម្មផ្ទាល់ខ្លួន បើទោះបីជាប្រឈមមុខនឹងការតស៊ូខ្លាំងក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


