ជីវិតកម្សាន្ដ
អ្នកកម្ពុជាក្រោម ថាច ខេមម៉ារ៉ា ត្រៀមតំណាងកម្ពុជាប្រកួត Mister Cosmo International នៅកូឡុំប៊ី
លោក ថាច ខេមម៉ារ៉ា ដែលជាបុរសឯកកូនខ្មែរកម្ពុជាក្រោមបាននឹងកំពុងត្រៀមខ្លួងយ៉ាងជឿជា ក់ក្នុងការតំណាងឲ្យប្រទេសកម្ពុជាដើម្បីចេញទៅប្រកួតកម្មវិធី Mister Cosmo International 2025 នៅប្រទេសកូឡុំប៊ីនាពេលឆាប់ៗខាងមុខនេះ។

លោក ថាច ខេមម៉ារ៉ា គឺជា Top 10 ក្នុងកម្មវិធី Mister Supranational 2025 ដែលជាកូនខ្មែរកម្ពុជាក្រោមមកពីខេត្តត្រាវិញ ខណ:លោកត្រូវបានជ្រើសរើសឱ្យក្លាយជា Mister Cosmo Cambodia 2025 សម្រាប់ការចេញទៅប្រកួតលើឆាកអន្តរជាតិ ឆ្នាំ២០២៥ នេះ។
តាមរយ:ការតំណាងឱ្យកម្ពុជានេះដែរ ក៏មានមហាជនអ្នកគាំទ្របង្ហាញការជឿជាក់ចំពោះសមត្ថភាព និងទេពកោសល្យរបស់បុរសសង្ហាលោក ថាច ខេមម៉ារ៉ា ដោយហេតុផលថា លោកគឺជាបុរសឯកដែលធ្លាប់ដណ្តើមបានជ័យលាភីលើឆាកអន្តរជាតិម្តងរួចហើយដែរ។ ក្នុងនោះគឺបានឆក់យកចិត្តមហាជន និងអ្នកគាំទ្រចូលរួមអបអរហើយជូនពរឱ្យសំណាងល្អនឹងជោគជ័យក្នុងភារ:កិច្ចប្រកួតនេះផងដែរ។

គួរបញ្ជាក់ថា តាមប្រភពលោក ថាច ខេមម៉ារ៉ា មិនត្រឹមតែ Top 10 Mister Supranational 2025 និង Mister Cosmo Cambodia 2025 នោះ លោក ថាច ខេមម៉ារ៉ា ក៏ជាបុរសឯកនៅឯប្រទេសវៀតណាមម្ចាស់ជ័យលាភី «Mister Global Việt Nam 2022», «Top 15 Mister Global 2022» និងជា «Top10 Mister Việt Nam 2024» ទៀតផង៕ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


