Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីជាន់ខ្ពស់​ចិន រុស្ស៊ី និងវៀតណាមចូលរួមខួប​ទី​៨០នៃការបង្កើតគណបក្សកាន់អំណាចរបស់កូរ៉េខាងជើង

បានផុស

នៅ

កូរ៉េខាងជើងនឹងប្រារព្ធខួបលើកទី៨០នៃការបង្កើតគណបក្សកម្មករដែលកំពុងកាន់អំណាចរបស់ខ្លួន ជាមួយនឹងព្យុហយាត្រាយោធា និងការប្រារព្ធពិធីពាក់ព័ន្ធផ្សេងៗនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥។ ពិធីនេះត្រូវបានគេរំពឹងថាជាការបង្ហាញសមត្ថភាពយោធារបស់ប្រទេសកូរ៉េខាងជើង និងកំពុងទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិដោយសារតែមន្ត្រីជាន់ខ្ពស់មកពីប្រទេសចិន រុស្ស៊ី និងវៀតណាមចូលរួម។

(រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំគីម ជុងអ៊ុន បានប្រើព្រឹត្តិការណ៍នេះ ដើម្បីអួតអំពីការពង្រីកសមត្ថភាពយុទ្ធសាស្ត្រ និងនុយក្លេអ៊ែររបស់ប្រទេស ដោយនិយាយថា កូរ៉េខាងជើងនឹងចាត់វិធានការយោធាថ្មី ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនចាត់ទុកជាការគំរាមកំហែងរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់។

ការប្រារព្ធពិធីនេះនឹងមានការបង្ហាញនូវមីស៊ីលទំនើបៗ និងបច្ចេកវិទ្យាយោធា ដែលជានិមិត្តរូបនៃការបន្តផ្តោតសំខាន់របស់ទីក្រុងព្យុងយ៉ាងលើការការពារ និងការពឹងផ្អែកលើខ្លួនឯង។ ប្រទេសកូរ៉េខាងជើងក៏បានសង្កត់ធ្ងន់លើឯករាជ្យភាពនយោបាយរបស់ខ្លួន ហើយបានព្យាយាមបង្ហាញថាខ្លួននៅតែមានសម្ព័ន្ធមិត្តអន្តរជាតិ ទោះបីជាមានការដាក់ទណ្ឌកម្មជាសកលក៏ដោយ។

នាយក​រដ្ឋមន្ត្រី​ចិនលោក Li Qiang (រូបភាព៖ Reuters)

ភ្ញៀវ​បរទេស​ជាន់​ខ្ពស់​បាន​ចូល​រួម​ក្នុង​ពិធី​នោះ​រួម​មាន​នាយក​រដ្ឋមន្ត្រី​ចិន Li Qiang, អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev, មេដឹកនាំ​បក្ស​កុម្មុយនិស្ត​វៀតណាមលោក To Lam និង​ប្រធានាធិបតី​ឡាវលោក Thongloun Sisoulith។ ដំណើរទស្សនកិច្ចរបស់ពួកគេបានបង្ហាញពីការចូលរួមរបស់បរទេសដ៏សំខាន់បំផុតមួយចំនួនជាមួយកូរ៉េខាងជើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយឆ្លុះបញ្ចាំងពីទំនាក់ទំនងនយោបាយរួមគ្នា និងការតស៊ូប្រឆាំងនឹងឥទ្ធិពលរបស់លោកខាងលិច។ទោះយ៉ាងណាមេដឹកនាំធំៗផ្សេងទៀត នៅតែមិនទាន់ដឹងថានឹងចូលរួមក្នុងពិធីដ៏ធំនេះដែរឬយ៉ាងណានោះទេ៕

អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev (រូបភាព៖ Reuters)
មេដឹកនាំ​បក្ស​កុម្មុយនិស្ត​វៀតណាមលោក To Lam (រូបភាព៖ Reuters)
ប្រធានាធិបតី​ឡាវលោក Thongloun Sisoulith (រូបភាព៖ China Daily)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម