Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងនៅស្រុកសំឡូតជន់ខ្លាំង ខណៈអាជាធរឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់

បានផុស

នៅ

រយៈពេលប៉ុន្មានថ្ងៃនេះ ភ្លៀងបានចាប់ផ្ដើមធ្លាក់សារជាថ្មីយ៉ាងខ្លាំងនៅក្នុងភូមិសាស្ត្រស្រុកសំឡូតដែលជំនន់ទឹកភ្លៀងកំពុងបន្តហក់ឡើងខ្លាំងជាងពេលកន្លងទៅ។ ភ្លៀងធ្លាក់ជាប់គ្នានេះ វាបណ្ដាលឱ្យប៉ះពាល់ដល់ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត ពិសេសគឺស្ពានថ្នល់ដែលទើបជួសជុលហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកសំឡូត បានចេញសេចក្តីជូនដំណឹងជាថ្មី ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងអូរ ព្រែក ស្ទឹង ឱ្យបង្កើននូវការប្រុងប្រយ័ត្ន បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាយ៉ាងខ្លាំង ដែលបង្កឱ្យមានជាជំនន់ទឹកភ្លៀង ព្រមទាំងបានលិចភូមិដ្ឋាន ផ្លូវ ស្ពាន និងផលដំណាំមួយចំនួន។

តាមការបញ្ជាក់ពីលោក ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានឱ្យដឹងថា ជំនន់ទឹកភ្លៀងជាលើកទី ពីរនេះបានបង្កឱ្យលិចលង់យ៉ាងខ្លាំងទៅលើចំណុច ស្ពានអូរថ្ម  ក្នុងឃុំតាតោក ក្នុងឃុំសំឡូតដោយសារទឹកចាល់ចេញពីទំនប់បង្ហៀរ ហូរធ្លាក់ទៅកាន់តំបន់ទំនៀបៗ និងស្ពានអូរកំបោរ ស្ថិតក្នុងភូមិដូនត្រឹក ក្នុងឃុំតាសាញ ហើយលើកទីពីរនេះទឹកបានបន្តធ្លាក់យ៉ាងគំហុក ទៅកាន់ឃុំដទៃទៀតផងដែរដោយទីតាំងនេះស្ថានភាពទឹកមានការជន់ខ្លាំង ធ្វើឱ្យទឹកហូរកាត់លើស្ពានតែម្ដង ហើយស្ពានថ្នល់ទាំងនេះ។ ជាក់ស្ដែង អាជ្ញាធរទើបជួសជុលរួចនាពេលថ្មីៗនេះ ឥឡូវត្រូវទឹកហូរច្រោះកាត់ពេញដដែល។

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរស្រុក គឺអាចជួយពញាក់ស្មារតីឱ្យប្រជាពលរដ្ឋដែលមានលំនៅឋានតាមបណ្ដោយដងស្ទឹង នៅប៉ែកខាងក្រោមដូចជាក្នុងស្រុករតនៈមណ្ឌល ស្រុកបាណន់ ស្រុកសង្កែ ក្រុងបាត់ដំបង និងស្រុកឯកភ្នំ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើទឹកភ្លៀងនៅតែបន្តធ្លាក់ខ្លាំង នោះទឹកស្ទឹងសង្កែអាចប្រឈមនឹងការហក់ឡើងខ្លាំងដោយមិនទាន់មានការថយចុះនៅឡើយទេ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃនេះ ជំនន់ទឹកភ្លៀងមិនទាន់បង្កឱ្យមានផលប៉ះពាល់ដល់ជីវិតមនុស្សកើតឡើយ៕

 

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម