ព័ត៌មានអន្ដរជាតិ
ក្រុងសេអ៊ូល៖ កូរ៉េខាងជើងទំនងទទួលបានជំនួយពីរុស្ស៊ីសម្រាប់ការអភិវឌ្ឍនាវាមុជទឹក
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back បានប្រាប់ថា ប្រទេសកូរ៉េខាងជើងទំនងជាទទួលបានជំនួយបច្ចេកទេសពីប្រទេសរុស្ស៊ី សម្រាប់កម្មវិធីអភិវឌ្ឍន៍នាវាមុជទឹករបស់ខ្លួន។

ថ្លែងនៅចំពោះមុខគណៈកម្មាធិការការពារជាតិនៃរដ្ឋសភានាថ្ងៃចន្ទទី១៣ខែតុលានេះ លោក Ahn បាននិយាយថា វាហាក់ដូចជាការពិតដែលទីក្រុងព្យុងយ៉ាងកំពុងទទួលបានបច្ចេកវិទ្យាផ្សេងៗ ពីប្រទេសរុស្ស៊ី ដើម្បីគាំទ្រការជំរុញរបស់ខ្លួនក្នុងការសាងសង់នាវាមុជទឹកដែលមានសមត្ថភាពបាញ់មីស៊ីលបាលិស្ទិក។
កូរ៉េខាងជើងបានប្តេជ្ញាជាយូរមកហើយក្នុងការអភិវឌ្ឍមីស៊ីលបាលិស្ទិកបាញ់ចេញពីនាវាមុជទឹក (SLBMs) និងបានធ្វើការបាញ់សាកល្បងជាច្រើនដង។ ទោះជាយ៉ាងណា វានៅតែមិនច្បាស់ថាតើប្រទេសនេះបានធ្វើការបាញ់បង្ហោះពិតប្រាកដដោយជោគជ័យពីនាវាមុជទឹកឬអត់។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ទៀតថា ខណៈពេលដែលមានសញ្ញានៃវឌ្ឍនភាពបច្ចេកវិទ្យា វា«ឆាប់ពេកក្នុងការសន្និដ្ឋាន» ដែលថា កូរ៉េខាងជើងបានសម្រេចការបាញ់បង្ហោះ SLBM ពិតប្រាកដពីនាវា។
ទីក្រុងព្យុងយ៉ាងក៏ត្រូវបានគេជឿថាកំពុងធ្វើការលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងសមត្ថភាពយោធារបស់ខ្លួន និងពង្រីកជួរនៃការវាយប្រហារនុយក្លេអ៊ែរដែលមានសក្តានុពលរបស់ខ្លួន។
ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ កូរ៉េខាងជើង និងរុស្ស៊ីបានពង្រឹងកិច្ចសហប្រតិបត្តិការយោធាយ៉ាងស៊ីជម្រៅ។ នេះបើយោងទៅតាមការស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង។ ការវាយតម្លៃរបស់ទីក្រុងសេអ៊ូលបង្ហាញថា ទាហានកូរ៉េខាងជើងជាង ១០ ០០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីជួយរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនជាថ្នូរនឹងជំនួយសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធាទំនើប។
ភាពជាដៃគូកាន់តែខ្លាំងឡើងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានធ្វើឲ្យមានការព្រួយបារម្មណ៍សម្រាប់ទីក្រុងសេអ៊ូល វ៉ាស៊ីនតោន និងតូក្យូ ដែលថា វាអាចជំរុញកម្មវិធីអាវុធរបស់កូរ៉េខាងជើង និងធ្វើឲ្យសន្តិសុខក្នុងតំបន់មានអស្ថិរភាព៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


