Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តថៃចំនួន១៥ នៅតែលិចលង់ធ្ងន់ធ្ងរ

បានផុស

នៅ

ស្ថានភាពទឹកជំនន់នៅប្រទេសថៃមិនទាន់ធូរស្រាលឡើយ ដោយខេត្តចំនួន១៥នៅតែលិចលង់ធ្ងន់ធ្ងរ ជាពិសេស Ayutthaya។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃពុធទី១៤ខែតុលាឆ្នាំ២០២៥ ខេត្តទាំង១៥នោះមានដូចជា៖ Uthai Thani, Chai Nat, Sing Buri, Ang Thong, Suphan Buri, Ayutthaya, Pathum Thani, Nakhon Pathom, Phitsanulok, Sukhothai, Phichit, Nakhon Sawan, Ubon Ratchathani, Udon Thani និង Chachoengsao។

ក្នុងចំណោមខេត្តទាំង១៥ Ayutthaya ជាខេត្តរងគ្រោះខ្លាំងបំផុត ពោលគឺប៉ះពាល់ដល់មនុស្សរហូតដល់ទៅ៥០ ១២៨គ្រួសារ។

ទន្ទឹមនោះ នាយកដ្ឋានឧតុនិយមថៃបានព្រមានពីភ្លៀងធ្លាក់ខ្លាំងពាសពេញខេត្តចំនួន៥០ ដោយទីក្រុងបាងកកត្រូវបានព្យាករណ៍ថានឹងប្រឈមភ្លៀងធ្លាក់ខ្លាំងជាងគេ។

នាយកដ្ឋានឧតុនិយមថៃ បានព្យាករណ៍ថា នឹងមានបាតុភូតផ្គរ រន្ទះ និងភ្លៀងធ្លាក់ខ្លាំងពាសពេញតំបន់ភាគច្រើននៃប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់តំបន់ដីគោក និងសមុទ្រ។ ប្រហែល ៦០-៧០% នៃប្រទេសថៃត្រូវបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ ពិសេសមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើង កណ្តាល ខាងកើត និងខាងត្បូង។

នាយកដ្ឋានឧតុនិយមថៃនិយាយថា ភ្លៀងធ្លាក់នេះគឺបណ្តាលមកពីរលកខ្យល់បក់ពីទិសខាងកើត ដែលនាំសំណើមពីសមុទ្រចិនខាងត្បូង រួមជាមួយនឹងខ្យល់មូសុងនិរតីដែលគ្របដណ្តប់លើសមុទ្រ Andaman ឈូងសមុទ្រថៃ និងតំបន់ភាគខាងត្បូង៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម