ព័ត៌មានអន្ដរជាតិ
ទស្សនាវដ្តី TIME សរសើរត្រាំបញ្ចប់សង្រ្គាមអ៊ីស្រាអែល-ហាម៉ាស់ តែលោកមិនសប្បាយចិត្តរូបភាពលើក្រប
តាមការចុះផ្សាយពី usatoday នាថ្ងៃទី ១៤ ខែតុលា រាយការណ៍ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញអាម្មណ៍មិនសប្បាយចិត្ត បន្ទាប់ពីទស្សនាវដ្តី Time ជ្រើសរើសរូបភាពដ៏អាក្រក់បំផុតបង្ហាញមុខលើក្របត្រៀមចេញផ្សាយនៅថ្ងៃទី ១០ ខែវិច្ឆិកាខាងមុខនេះ ខណៈពេលដែលចំណងជើងបានលើកសរសើរចំពោះការងារក្នុងនាមជាអ្នកចរចានៅតំបន់ហ្គាហ្សា-អ៊ីស្រាអែល។

ប្រធានាធិបតីអាមេរិកបានចូលទៅកាន់បណ្ដាញសង្គម Truth Social នៅព្រឹកព្រលឹមដោយធ្វើការរិះគន់ថា «ទស្សនាវដ្តី Time បានសរសេររឿងដ៏ល្អអំពីខ្ញុំ ប៉ុន្តែរូបភាពនេះ គឺជារូបភាពដ៏អាក្រក់បំផុតនៃជីវិតរបស់ខ្ញុំ។ ទស្សនាវដ្តីបានធ្វើឲ្យបាត់សក់ខ្ញុំ ហើយមានអ្វីមួយអណ្តែតនៅលើក្បាលដូចជាមកុដតូចមួយ។ ជាធម្មតាខ្ញុំមិនចូលចិត្តថតរូបពីមុំទាបនោះទេ ប៉ុន្តែនេះគឺជារូបភាពដ៏គួរឲ្យភ័យខ្លាចនិងមិនល្អ ហើយសមនឹងទទួលបានការរិះគន់»។
ទោះជាយ៉ាងណាក៏ដោយ នេះក៏មិនមែនជាលើកទីមួយទេដែលលោកត្រាំ មានការអាក់អន់ស្រពន់ចិត្តជាមួយទស្សនាវដ្ដី Time។ ត្រលប់ទៅខែកុម្ភៈ ទស្សនាវដ្តីដដែល បានជ្រើសរើសរូបថតរបស់ Elon Musk អង្គុយនៅក្នុងការិយាល័យ Oval ដោយចំអកថា លោក Musk សមជាប្រធានាធិបតីពិតៗ។
ដោយឡែក ងាកទៅកាន់គម្របទស្សនាវដ្តី Time ឯណោះ បានសរសេរចំណងជើងចុងក្រោយបង្អស់ថា «ជ័យជំនះរបស់គាត់» បានមកដល់ពេលដែលលោកត្រាំ ត្រូវបានគេសរសើរចំពោះការនាំយកបទឈប់បាញ់នៅហ្គាហ្សា និងកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំងឲ្យទទួលបានផ្លែផ្កា ដោយនាំមកនូវការបញ្ឈប់អរិភាពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។ ចំណែកឯចំណាប់ខ្មាំងអ៊ីស្រាអែល ២០នាក់ត្រូវបានដោះលែងកាលពីថ្ងៃចន្ទ ខណៈដែលអ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល ២ពាន់នាក់ដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ត្រាំ គំរាមដាក់ពន្ធលើអេស្ប៉ាញ ជុំវិញការបដិសេធបង្កើនចំណាយនៅក្នុងអង្គការណាតូ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


