ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមដាក់ពន្ធលើអេស្ប៉ាញ ជុំវិញការបដិសេធបង្កើនចំណាយនៅក្នុងអង្គការណាតូ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មពាណិជ្ជកម្ម រួមទាំងពន្ធគយលើប្រទេសអេស្ប៉ាញ ដោយចោទប្រកាន់ទីក្រុងម៉ាឌ្រីដ ពីការមិនគោរពដល់អង្គការណាតូ ដោយបដិសេធការបង្កើនចំណាយលើវិស័យការពារជាតិដល់៥ភាគរយនៃផលិតផលក្នុងស្រុកសរុប។

យោងតាមការចុះផ្សាយរបស់រ៉យទ័រ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃអង្គារទី១៤ខែតុលាថា «ខ្ញុំមិនសប្បាយចិត្តនឹងប្រទេសអេស្ប៉ាញទេ។ ពួកគេគឺជាប្រទេសតែមួយគត់ដែលមិនបានបង្កើនចំនួនរបស់ពួកគេរហូតដល់៥ភាគរយ… ដូច្នេះខ្ញុំមិនសប្បាយចិត្តជាមួយនឹងប្រទេសអេស្ប៉ាញ»។ លោកបានបន្ថែមថា «ខ្ញុំកំពុងគិតអំពីការផ្តល់ឲ្យពួកគេនូវការដាក់ទណ្ឌកម្មពាណិជ្ជកម្ម តាមរយៈពន្ធគយដោយសារតែអ្វីដែលពួកគេបានធ្វើ ហើយខ្ញុំគិតថាខ្ញុំអាចធ្វើដូច្នេះ»។
ប្រធានាធិបតីអាមេរិកបានដាក់សម្ពាធជាយូរយារណាស់មកហើយសម្រាប់សម្ព័ន្ធមិត្តណាតូឲ្យចូលរួមចំណែកបន្ថែមទៀតដល់ការការពារសមូហភាព ដោយព្រមានថា ការការពាររបស់ទីក្រុងវ៉ាស៊ីនតោនក្រោមមាត្រា៥មិនអាចធានាបានចំពោះសមាជិកដែលខកខានមិនបានបំពេញតាមគោលដៅចំណាយទេ។ កាលពីសប្តាហ៍មុន លោក ត្រាំ បាននិយាយថា ណាតូគួរតែពិចារណាបណ្តេញអេស្ប៉ាញចេញពីសម្ព័ន្ធភាពជុំវិញជំហររបស់ខ្លួន។
អេស្ប៉ាញនៅតែជាសមាជិកតែមួយគត់ក្នុងចំណោមប្រទេសចំនួន៣២របស់ណាតូ ដែលមិនយល់ព្រមចំពោះគោលដៅថ្មីចំនួន៥ភាគរយ ដែលសម្ព័ន្ធមិត្តនិយាយថាជាការចាំបាច់ ដោយសារការគំរាមកំហែងជាបន្តបន្ទាប់ដែលបង្កឡើងដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez បានប្រកាសថានឹងដំឡើងការចំណាយលើវិស័យការពារជាតិត្រឹមតែ២,១ភាគរយ នៃផលិតផលក្នុងស្រុកសរុប ដោយហៅតួលេខនេះថា«គ្រប់គ្រាន់ និងជាក់ស្ដែងហើយ»។
ទីក្រុងម៉ាឌ្រីដបានការពារជំហររបស់ខ្លួន ដោយលើកហេតុផលថា ទោះថវិកាការពារជាតិរបស់ខ្លួនទាបជាងគេ តែខ្លួនបានរួមចំណែកយ៉ាងច្រើនតាមរយៈប្រតិបត្តិការរបស់អង្គការណាតូ រួមទាំងការដាក់ពង្រាយកងទ័ពនៅក្នុងប្រទេសឡាតវី ស្លូវ៉ាគី រូម៉ានី ប៊ុលហ្គារី និងតួកគី។
ប្រទេសអេស្ប៉ាញបានចូលរួមជាមួយអង្គការណាតូក្នុងឆ្នាំ១៩៨២ ហើយនៅតែជាអ្នកចូលរួមយ៉ាងសកម្មក្នុងបេសកកម្មសម្ព័ន្ធមិត្ត ទោះបីជារដ្ឋមួយនេះបន្តប្រឈមមុខនឹងការរិះគន់ពីទីក្រុងវ៉ាស៊ីនតោនជុំវិញអ្វីដែលលោក ត្រាំ ហៅថា«ការពឹងផ្អែកដោយឥតគិតថ្លៃ»លើការការពារយោធារបស់សហរដ្ឋអាមេរិកក៏ដោយ៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


