Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ត្រៀមខ្លួនទទួលព្យុះធំមួយទៀត

បានផុស

នៅ

ប្រទេសវៀតណាម កំពុងត្រៀមខ្លួនទទួលនិងប្រុងជើងការខ្ពស់ទប់ទល់នឹងព្យុះធំឈ្មោះ Fengshen នៅពាក់កណ្តាលសប្តាហ៍នេះដែលមានល្បឿនខ្យល់៧៥គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈមានការព្យាករថា ឥទ្ធិពលរបស់វានឹងបង្កឲ្យមានគ្រោះទឹកជំនន់នៅតំបន់ភាគកណ្តាល។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ VN Express កាលពីថ្ងៃអាទិត្យទី១៩ខែតុលាឆ្នាំ២០២៥, ទីភ្នាក់ងារឧតុនិយមវៀតណាម បានចេញការព្រមានរួចហើយឲ្យសហគមន៍នានានៅតាមដងទន្លេQuang Tri និង Quang Ngai ត្រូវប្រយ័ត្នព្រោះកម្ពស់ទឹកនឹងហក់ឡើងខ្ពស់ ឈានដល់កម្រិតគ្រោះថ្នាក់បំផុត បូករួមទាំងហានិភ័យនៃបំណាក់ដីនិងជំនន់រហ័ស។

មិនត្រឹមប៉ុណ្ណឹង អាជ្ញាធរក៏ព្រមានឲ្យអ្នករស់នៅតំបន់ឆ្នេរចាប់ពី Quang Ninh ដល់ Lam Dong ត្រូវផ្អាកការចេញទៅសមុទ្រសិនផងដែរ ហើយត្រូវត្រៀមកម្លាំងជួយសង្គ្រោះជានិច្ច ដើម្បីឆ្លើយតបចំពោះករណីអាក្រក់ណាមួយដែលអាចកើតឡើង។

សូមជម្រាបថា ចាប់តាំងពីដើមឆ្នាំមក ប្រទេសវៀតណាម រងការវាយប្រហារដោយព្យុះចំនួន១១។ ក្នុងនោះព្យុះ Wutip , Wipha , Kajiki , Nongfa , Ragasa , Bualoi និង Matmo បានបង្កផលប៉ះពាល់ដោយផ្ទាល់ ឬបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់នៅតំបន់ភាគខាងជើង និងកណ្តាល។

គ្រោះធម្មជាតិនេះបណ្តាលឲ្យមនុស្ស ២៤១នាក់ស្លាប់ឬបាត់ខ្លួន, ៣៨៩នាក់រងរបួស, ផ្ទះ២៦១ ០០០ខ្នងខូចខាត, ស្រូវនិងដំណាំផ្សេងៗលើផ្ទៃដី ៥៩៤ ០០០ហិកតាត្រូវទឹកជន់លិច និងបង្កការខូចខាតសេដ្ឋកិច្ចគិតជាទឹកប្រាក់ជាង​៥៣ ៨០០ពាន់លានដុង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះទី២៣ ឈ្មោះ ណាគ្រី(Nakri) បានវិវដ្ដទៅជាព្យុះសង្ឃរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម