ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនប្រេងធំបំផុតពីររបស់រុស្ស៊ីជុំវិញសង្គ្រាមអ៊ុយក្រែន
រដ្ឋបាល ត្រាំ បានប្រកាសដាក់ទណ្ឌកម្មថ្មីយ៉ាងតឹងរ៉ឹងលើក្រុមហ៊ុនប្រេងធំបំផុតពីររបស់រុស្ស៊ីគឺ Rosneft និង Lukoil រួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងការបន្តវាយប្រហាររបស់ទីក្រុងមូស្គូលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCBS នៅថ្ងៃទី២៣ ខែ តុលា។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Scott Bessent បាននិយាយថា វិធានការនេះមានគោលបំណងកាត់ផ្តាច់ការផ្តល់មូលនិធិសំខាន់ៗសម្រាប់ម៉ាស៊ីនសង្រ្គាមរបស់ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន ដោយជំរុញឱ្យសម្ព័ន្ធមិត្តចូលរួមក្នុងការដាក់ទណ្ឌកម្ម និងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានរលកថ្មីនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៉ីលរបស់រុស្ស៊ីទៅលើទូទាំងប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងតិចប្រាំមួយនាក់ មានទាំងម្តាយ និងកូនស្រីពីរនាក់នៅជិតទីក្រុងគៀវ និងជិត ៣០នាក់ផ្សេងទៀតរងរបួស។

ការដាក់ទណ្ឌកម្មនេះក៏ធ្វើឡើងបន្ទាប់ពីមានសម្ពាធជាច្រើនខែមកហើយលើលោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យចាត់វិធានការខ្លាំងជាងមុនប្រឆាំងនឹងរុស្ស៊ី។ លោក ត្រាំ ដែលកន្លងមកបាន បានជំរុញឱ្យមានកិច្ចចរចាសន្តិភាព តាមរយៈការជំរុញឲ្យរុស្ស៊ីទទួលយកបទឈប់បាញ់ តែវាបានជាប់គាំងម្ដងហើយម្ដងទៀត ដោយសារលោក ពូទីន បដិសេធ។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានបង្ហាញទំនុកចិត្តថា ការបន្តដាក់សម្ពាធនឹងបង្ខំឱ្យលោក ពូទីន ចរចា។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សលេនស្គី បានជំរុញឱ្យមានការដាក់ទណ្ឌកម្មរបស់លោកខាងលិចកាន់តែខ្លាំង និងការគាំទ្រផ្នែកយោធាបន្ថែមទៀត។ហ្សេលេនស្គីថា៖ «មានតែតាមរយៈការដាក់ទណ្ឌកម្ម ការផ្ដល់អាវុធរយៈចម្ងាយឆ្ងាយ និងការទូតរួបរួមប៉ុណ្ណោះ ទើបពិភពលោកអាចជំរុញឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមបាន»។
លើសពីនេះដោយសារតែលោកពូទីនបានបញ្ជាឱ្យធ្វើសមយុទ្ធនុយក្លេអ៊ែរ មេដឹកនាំសហភាពអឺរ៉ុបក៏បានត្រៀមខ្លួនដើម្បីពិភាក្សាអំពីការដាក់ទណ្ឌកម្មបន្ថែមនៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល។ ចំណែកក្រុមប្រទេស៣៥ដែលគាំទ្រអ៊ុយក្រែន គ្រោងនឹងជួបប្រជុំនៅទីក្រុងឡុងដ៍៕

អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច២២ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


