ព័ត៌មានអន្ដរជាតិ
ថៃ មិនសប្បាយចិត្តនឹងព័ត៌មានកូរ៉េ ចោទថា ប្រទេសខ្លួនចាប់ពង្រត់ ១១ ករណី
តាមការចុះផ្សាយពីសារព័ត៌មាន thethaiger កាលពីថ្ងៃទី ២៣តុលា ប៉ូលិសស៊ើបអង្កេតថៃបានបង្ហាញអារម្មណ៍មិនសប្បាយចិត្តទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកូរ៉េជាច្រើនដែលអះអាងថា «ការចាប់ជំរិតជនជាតិកូរ៉េខាងត្បូងនៅក្នុងប្រទេសថៃ កើនឡើងយ៉ាងខ្លាំងដល់ ១១ករណីនៅឆ្នាំនេះ»។

ទាក់ទងនឹងរបាយការណ៍របស់ The Korea Herald និងកាសែត Korea Economic Daily ដែលផ្អែកលើទិន្នន័យដែលផ្តល់ដោយក្រសួងការបរទេសកូរ៉េខាងត្បូងនាពេលថ្មីៗនេះ លោក Chaturaphat មេបញ្ជាការនៃនាយកដ្ឋានការបរទេស និងជាអ្នកនាំពាក្យរងបានឆ្លើយតបនឹងការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងថា បញ្ហានេះកំពុងត្រូវបានស៊ើបអង្កេតយ៉ាងលម្អិត ហើយការពិតគ្រាន់តែជារបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា ប៉ូលិសថៃមិនព្រងើយកន្តើយនឹងរឿងនេះទេ ហើយបានអនុវត្តវិធានការសន្តិសុខ ដោយធ្វើការការពារភ្ញៀវទេសចរពីការធ្លាក់ខ្លួនជាជនរងគ្រោះនៃក្រុមឧក្រិដ្ឋកម្មឆ្លងដែន។ ជាពិសេសពេលនេះ ប្រទេសថៃមិនសប្បាយចិត្តនឹងព័ត៌មានកូរ៉េដែលផ្សាយចោទទៅលើប្រទេសថៃទាំងស្រុងទេ។
យ៉ាងណាមិញ ប្រទេសថៃបានក្លាយគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយសម្រាប់ប្រជាជនកូរ៉េខាងត្បូង ប៉ុន្តែបានឃើញការកើនឡើងនាពេលថ្មីៗនេះ នៃឧក្រិដ្ឋកម្មហិង្សាពាក់ព័ន្ធនឹងជនរងគ្រោះ ឬជនសង្ស័យជនជាតិកូរ៉េ។ កាលពីឆ្នាំមុន អ្នកទេសចរកូរ៉េវ័យ៣៤ឆ្នាំម្នាក់ ត្រូវបានចាប់ជំរិត និងសម្លាប់ដោយជនជាតិកូរ៉េ៣នាក់ក្នុងប្រទេសថៃ។ ក្រោយមកជនសង្ស័យត្រូវចាប់ខ្លួនបាននៅប្រទេសកូរ៉េខាងត្បូង វៀតណាម និងកម្ពុជា។
នៅក្នុងករណីធំមួយទៀតក្នុងខែកក្កដាកន្លងទៅ អាជ្ញាធរថៃបានរុះរើក្រុមឧក្រិដ្ឋជនជនជាតិកូរ៉េ២០នាក់ និងជនជាតិចិនម្នាក់ នៅខេត្តចាន់បុរី។ ក្នុងអំឡុងពេលនៃការវាយឆ្មក់នេះ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ដែលត្រូវបានចាប់ជំរិត និងបង្ខំឲ្យធ្វើការសម្រាប់ការឆបោករបស់មជ្ឈមណ្ឌលហៅទូរសព្ទ ត្រូវបានជួយសង្គ្រោះ។
ទោះជាយ៉ាងណាក៏ដោយ តំណាងរាស្រ្តបក្សប្រឆាំង លោក Kim Geon នៃគណបក្សអំណាចប្រជាជនកូរ៉េខាងត្បូង បានជំរុញឲ្យរដ្ឋាភិបាលពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនៅទូទាំងអាស៊ីអាគ្នេយ៍ ដោយនិយាយថា ប្រជាជនកូរ៉េខាងត្បូងប្រឈមនឹងហានិភ័យកើនឡើងនៅក្នុងប្រទេសថៃ ហើយអំពាវនាវឲ្យមានការត្រួតពិនិត្យកាន់តែតឹងរ៉ឹងលើការប្រកាសការងារខុសច្បាប់ ដែលទាក់ទាញជនរងគ្រោះនៅបរទេស៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ការចាប់ជំរិតជនជាតិកូរ៉េខាងត្បូងនៅថៃកើនឡើងយ៉ាងខ្លាំងដល់ ១១ករណីនៅឆ្នាំនេះ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


