Connect with us

ព័ត៌មានអន្ដរជាតិ

គិតត្រឹមពេលនេះ វ៉ាក់សាំង កូវីដ ៤០០ លានដូសត្រូវបានចាក់ជូនប្រជាពលរដ្ឋនៅទូទាំងពិភពលោក

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវនិយាយថា មនុស្សជាង ៤០០ លាននាក់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ យ៉ាងហោចណាស់មួយដូស ។

យោងតាមគេហទំព័រ Our World in Data ដែលដំណើរការដោយអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស និងអ្នកដទៃទៀតបានបង្ហាញថា គិតត្រឹមថ្ងៃសៅរ៍ប្រជាជនប្រហែល ៤៣០.៩៦ លាននាក់ត្រូវបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូសនៅជុំវិញពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើគិតតាមប្រទេសវិញ សហរដ្ឋអាមេរិកឈរនៅលើកំពូលតារាងដោយមានប្រជាជនចំនួន ១១៧.១៤ លាននាក់បានចាក់វ៉ាក់សាំង ។ ឥណ្ឌាឈរនៅលំដាប់ទី ២ ដោយមាន ៨៨.៨៩ លាននាក់ បន្ទាប់មកគឺចក្រភពអង់គ្លេសមាន ៣២.០១ លាននាក់ និងប្រេស៊ីលមាន ២០.៥១ លាននាក់ ។

ចំពោះសមាមាត្រនៃចំនួនប្រជាជនសរុបដែលទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូសគឺ អ៊ីស្រាអែលឈរនៅលំដាប់កំពូលដោយមាន ៦១.៤ ភាគរយ ។ ចក្រភពអង់គ្លេសឈរនៅលំដាប់ទី ២ គឺ ៤៧.១ ភាគរយ បន្ទាប់មកឈីលីមានចំនួន ៣៨.៥ ភាគរយ និងសហរដ្ឋអាមេរិកមាន ៣៥ ភាគរយ ខណៈសរុបនៅទូទាំងពិភពលោកមានតែ ៥.៥ ភាគរយប៉ុណ្ណោះ ។

ការចាក់វ៉ាក់សាំងនៅអ៊ីស្រាអែលបានចាប់ផ្តើមនៅក្នុងខែធ្នូ ដោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ។ ចំនួននៃការឆ្លងថ្មីនៅក្នុងប្រទេសនេះបានធ្លាក់ចុះអស់រយៈពេលជាងពីរខែមកហើយ ។ ទិន្នន័យចងក្រងដោយសាកលវិទ្យាល័យ John Hopkins បង្ហាញថា គិតត្រឹមថ្ងៃទី ១១ ខែមេសា ករណីឆ្លងប្រចាំថ្ងៃថ្មីនៅអ៊ីស្រាអែលមានដល់ ១២០ នាក់ ។

ចំណែកចក្រភពអង់គ្លេសគឺជាប្រទេសដំបូងគេដែលបង្កើតយុទ្ធនាការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ហើយចំនួននៃការឆ្លងថ្មីនៅក្នុងប្រទេសនេះក៏មានការធ្លាក់ចុះផងដែរ ។ នៅប្រទេសអង់គ្លេស ៩៥ ភាគរយនៃមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំឡើងត្រូវបានផ្ដល់ឲ្យចាក់វ៉ាក់សាំងមួយដូស ។

រីឯទាក់ទងនឹងចំនួនប្រជាជនសរុបដែលបានទទួលការចាក់វ៉ាក់សាំង ២ ដូស អ៊ីស្រាអែលមាន ៥៦.៩ ភាគរយ ឈីលី ២៤.៣ ភាគរយ និងបារ៉ែន ២២.១ ភាគរយ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះនៅលើពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៣៦,៦៩៦,០៩២ ករណី និងមានអ្នកស្លាប់ចំនួន ២,៩៥០,៨២៣ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ក្រោយមានអ្នកឆ្លងច្រើនជាងគេលេខ ២ ឥណ្ឌា ហាមឃាត់ការនាំចេញថ្នាំព្យាបាល កូវីដ ចាក់តាមស៊ីរ៉ូម Remdesivir

ចុចអាន ៖ អ្នក​ចាក់​វ៉ាក់សាំង​គ្រប់ ២ ដូស​រួច មក​ដឹង​អត្ថប្រយោជន៍​ល្អៗ​ទាំង​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម