ព័ត៌មានអន្ដរជាតិ
លោកពូទីន អួតពីការសាកល្បងដ្រូននុយក្លេអ៊ែរក្រោមទឹកដោយជោគជ័យ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា រុស្ស៊ីបានធ្វើតេស្តដោយជោគជ័យនូវដ្រូនក្រោមទឹក «Poseidon» ដែលមានសមត្ថភាពនុយក្លេអ៊ែរថាមពលបរមាណូ ដោយប្រកាសថា អាវុធនេះទទួល«ជោគជ័យដ៏ធំ» និងមិនអាចស្ទាក់ចាប់បានទេ។

យោងតាម Independent នាថ្ងៃទី៣០ខែតុលាឆ្នាំ២០២៥ លោកពូទីន បាននិយាយថា ដ្រូន Poseidon ដំណើរការលើថាមពលនុយក្លេអ៊ែរជាលើកដំបូង ដែលជាការកត់សម្គាល់នូវអ្វីដែលលោកហៅថា របកគំហើញដ៏សំខាន់នៅក្នុងកម្មវិធីអាវុធយុទ្ធសាស្ត្ររបស់រុស្ស៊ី។ លោកបានបន្ថែមថា «Poseidon គឺមិនអាចប្រៀបផ្ទឹមបានទាំងល្បឿន និងជម្រៅ ហើយមិនមានវិធីដើម្បីស្ទាក់ចាប់វាបានទេ»។
យោងតាមលោកពូទីន រ៉េអាក់ទ័រនុយក្លេអ៊ែរក្រោមទឹករបស់ដ្រូនគឺ «តូចជាង១០០ដង» ជាងឧបករណ៍ដែលប្រើក្នុងនាវាមុជទឹក ខណៈដែលក្បាលគ្រាប់របស់វាផ្ទុក«ថាមពលខ្លាំងជាង» មីស៊ីលបាលិស្ទិកអន្តរទ្វីប Sarmat ដែលជាអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតមួយរបស់រុស្ស៊ី។
ការប្រកាសរបស់លោកពូទីន បានធ្វើឡើងត្រឹមតែបីថ្ងៃបន្ទាប់ពីលោកបានសរសើរការសាកល្បងជោគជ័យនៃមីស៊ីលគ្រូសដើរដោយថាមពលនុយក្លេអ៊ែរ Burevestnik ខណៈដែលភាពតានតឹងកើនឡើងជាមួយក្រុងវ៉ាស៊ីនតោន។ ការអត្ថាធិប្បាយរបស់មេដឹកនាំរុស្ស៊ី បានលេចចេញក្នុងគោលបំណងផ្ញើសារទៅកាន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថ្មីៗនេះបានផ្អាកផែនការសម្រាប់កិច្ចប្រជុំកំពូលជាមួយលោកពូទីន នៅទីក្រុងប៊ុយដាប៉ែស និងបានដាក់ទណ្ឌកម្មធំលើកដំបូងរបស់គាត់ប្រឆាំងនឹងទីក្រុងមូស្គូចាប់តាំងពីការវិលត្រឡប់ទៅកាន់សេតវិមាន។
លោកពូទីន មិនបានប្រាប់ពីកន្លែងដែលការសាកល្បង Poseidon ធ្វើឡើងនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីពីមុនបានពណ៌នាថា ដ្រូននេះមានសមត្ថភាពអាចបង្ករលកយក្សស៊ូណាមិ បើបំផ្ទុះនៅជិតគោលដៅឆ្នេរសមុទ្រ។
ប្រធានាធិបតីរុស្ស៊ីក៏បានផ្តល់ព័ត៌មានលម្អិតថ្មីអំពី Burevestnik ដោយនិយាយថា រ៉េអាក់ទ័រនុយក្លេអ៊ែររបស់វាមានទំហំតូចជាង១០០០ដងនៃនាវាមុជទឹក ដែលអនុញ្ញាតឲ្យវាហោះហើរស្ទើរតែគ្មានកំណត់។ កាលពីថ្ងៃអាទិត្យ អគ្គសេនាធិការរុស្ស៊ីលោក Valery Gerasimov បានរាយការណ៍ទៅលោកពូទីនថា ការសាកល្បង Burevestnik កាលពីថ្ងៃទី២១ខែតុលា គឺជា«ជោគជ័យពេញលេញ» ដែលគ្របដណ្តប់លើចម្ងាយ ១៤ ០០០គីឡូម៉ែត្រ ក្នុងអំឡុងពេលហោះហើរ១៥ម៉ោង ខណៈពេលដែលអាចបុកទម្លុះប្រព័ន្ធមីស៊ីល និងខែលការពារអាកាស។

លោកពូទីនបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមការឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២ ដោយបានប្តេជ្ញាថា ទីក្រុងមូស្គូនឹងប្រើ«គ្រប់មធ្យោបាយ» ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន។ វោហាសាស្ត្រនុយក្លេអ៊ែរថ្មីរបស់លោក ធ្វើឡើងបន្ទាប់ពីមានវិបត្តិការទូតជាបន្តបន្ទាប់ និងសម្ពាធកើនឡើងពីទណ្ឌកម្មលោកខាងលិច។
ជាការឆ្លើយតប ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសបញ្ជាឲ្យក្រសួងការពារជាតិចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញជាបន្ទាន់ភ្លាមៗ បន្ទាប់ពីផ្អាកតាំងតែពីឆ្នាំ១៩៩២មកម៉្លេះ។ លោកត្រាំបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះមុនកិច្ចប្រជុំដែលបានគ្រោងទុករបស់លោកជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅទីក្រុងប៊ូសាន ថា ការផ្លាស់ប្តូរនេះគឺដើម្បីឆ្លើយតបទៅនឹងកម្មវិធីសាកល្បងនុយក្លេអ៊ែរដែលធ្វើឡើងដោយប្រទេសជាគូប្រជែង។
មេដឹកនាំអាមេរិក បានលើកឡើងថា «សហរដ្ឋអាមេរិកមានអាវុធនុយក្លេអ៊ែរច្រើនជាងប្រទេសណាណាទាំងអស់» ដោយបន្ថែមថា «រុស្ស៊ីជាប្រទេសទីពីរ ហើយចិនប្រទេសទីបីឆ្ងាយផុត ប៉ុន្តែនឹងតាមទាន់ក្នុងរយៈពេល៥ឆ្នាំ»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


