ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ដោយសារព្យុះសង្ឃរា Melissa នៅទូទាំងតំបន់ការ៉ាបៀន កើនដល់៤៩នាក់
ព្យុះសង្ឃរា Melissa បានសម្លាប់មនុស្ស ៤៩ នាក់ និងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅទូទាំងភាគខាងជើងនៃតំបន់ការ៉ាបៀន មុនពេលឆ្លងកាត់ទៅប្រទេសផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣១ខែតុលា។

នៅប្រទេសហៃទី មនុស្ស ៣០ នាក់បានស្លាប់ និង ២០ នាក់បាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ភាគច្រើននៅក្នុងទីក្រុង Petit-Goave។ នៅប្រទេសហ្សាម៉ាអ៊ីក មនុស្ស ១៩ នាក់បានស្លាប់ ដោយសារព្យុះសង្ឃរា Melissa មានកម្រិតរហូតទៅដល់ប្រភេទទី ៥ ដែលជាព្យុះខ្លាំងបំផុតមិនធ្លាប់មានពីមុនមក។ ព្យុះនេះបានបំផ្លាញផ្ទះសម្បែង កាត់ផ្ដាច់ផ្លូវ និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់ប្រទេសកោះនេះជាង ៧០%ឯណោះ។

នៅប្រទេសគុយបា ទោះបីជាមិនមានរបាយការណ៍អំពីការស្លាប់ក៏ដោយ។ ព្យុះ Melissa ក្លាយជាព្យុះប្រភេទទី ៣ ដោយបង្ខំឱ្យមនុស្ស ៧៣៥.០០០ នាក់ត្រូវជម្លៀសចេញ។ ការខូចខាតនៅទូទាំងតំបន់ការ៉ាបៀនត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤៨-៥២ ពាន់លានដុល្លារអាមេរិក។ ឥឡូវនេះព្យុះMelissaបានចុះខ្សោយទៅជាប្រភេទទី ២ និងកំពុងបោកបក់នៅជិតតំបន់ Bermuda។
ជាការឆ្លើយតបសហរដ្ឋអាមេរិកកំពុងបញ្ជូនក្រុមជួយសង្គ្រោះ និងជំនួយទៅកាន់ប្រទេសហ្សាម៉ាអ៉ីក និងបានផ្តល់ជំនួយដល់ប្រទេសគុយបាផងដែរ៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


