ព័ត៌មានអន្ដរជាតិ
ព្យុះសង្ឃរា Melissa ដ៏ខ្លាំងក្លាកំពុងឆ្ពោះទៅប្រទេសគុយបា
ព្យុះសង្ឃរា Melissa ដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មាននៅក្នុងតំបន់ការ៉ាបៀន ដែលបានវាយប្រហារប្រទេសហ្សាម៉ាអ៉ីកដោយកម្លាំងដ៏មហិមា ពេលនេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសគុយបា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៩ខែតុលា។

ព្យុះនេះបានបោកបក់នៅជិត New Hope ភាគខាងត្បូងនៃឈូងសមុទ្រ Montego ជាមួយនឹងល្បឿនខ្យល់ ២៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ខ្លាំងជាងព្យុះប្រភេទទី ៥ ធម្មតាទៅទៀត។
បើតាមអង្គការឧតុនិយមពិភពលោក ព្យុះ Melissa ដែលត្រូវបានគេហៅថា «ព្យុះនៃសតវត្សរ៍» បានបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៅទូទាំងតំបន់ ដោយបានសម្លាប់មនុស្សប្រាំពីរនាក់, បីនាក់នៅហ្សាម៉ាអ៉ីក, បីនាក់នៅហៃទី និងម្នាក់នៅសាធារណរដ្ឋដូមីនីកែននិងម្នាក់ទៀតបាត់ខ្លួន។
នៅហ្សាម៉ាអ៉ីក ខ្យល់បក់ខ្លាំងបានផ្តួលរំលំដើមឈើ កាត់ផ្ដាច់ខ្សែភ្លើង និងធ្វើឱ្យមនុស្សជាច្រើនគ្មានអគ្គិសនីប្រើប្រាស់។ អាជ្ញាធរបានព្រមានថា មនុស្សរហូតដល់ ១.៥ លាននាក់អាចរងផលប៉ះពាល់ ភ្ញៀវទេសចរ ២៥,០០០ នាក់នៅតែជាប់គាំង ខណៈដែលសណ្ឋាគារត្រូវផ្តល់ជាជម្រកសង្គ្រោះបន្ទាន់។

អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានសន្យាគាំទ្រ ដោយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះផ្តោតលើការជួយសង្គ្រោះជីវិតមនុស្ស ចំពេលមានការភ័យខ្លាចនៃការបំពុលទឹក និងជំងឺអាសន្នរោគឆ្លង។ ទន្ទឹមនឹងនេះ ប្រទេសគុយបាបានចាប់ផ្តើមជម្លៀសប្រជាជនជាង ៦០ ម៉ឺននាក់ជាទ្រង់ទ្រាយធំ ជាពិសេសខេត្ត Santiago និងខេត្ត Holguin មុនពេលព្យុះនេះបក់មកដល់ជាប្រព័ន្ធកម្រិត ៤ ដ៏ខ្លាំងក្លា។
នៅពេលនេះឥទ្ធិពលរបស់ព្យុះMelissaបានបង្កជាភ្លៀងដ៏ធ្លាក់ខ្លាំងរហូតដល់ ៥១០ មីលីម៉ែត្រនិងមានរលកព្យុះដ៏គ្រោះថ្នាក់តាមបណ្តោយឆ្នេរសមុទ្រគុយបា។ អ្នកជំនាញព្រមានថា គ្រាន់តែចលនាយឺតរបស់ព្យុះ Melissa ត្រឹមតែ ៧ គីឡូម៉ែត្រក្នុងមួយម៉ោង អាចធ្វើឱ្យវាមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរទៅហើយ។ ព្យុះនេះត្រូវបាន ព្យាករណ៍ថានឹងបន្តធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសបាហាម៉ាស បន្ទាប់ពីវាយប្រហារប្រទេសគុយបា៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


