ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង គំរាម វាយលុក និងថ្កោលទោសកិច្ចចរចាសន្តិសុខអាមេរិក-កូរ៉េខាងត្បូង
កូរ៉េខាងជើងនាថ្ងៃសៅរ៍ទី៨ វិច្ឆិកា បានថ្កោលទោសកិច្ចចរចាសន្តិសុខប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះថា ជាការបង្ហាញចេតនានៃលក្ខណៈអរិភាពរបស់សម្ព័ន្ធមិត្តប្រឆាំងនឹងខ្លួន ដោយគំរាមចាត់វិធានការ វាយលុកបន្ថែមទៀត ប្រឆាំងនឹងការគំរាមកំហែងរបស់សត្រូវ។

តាមសារព័ត៌មាន Reuters រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក No Kwang-chol បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កូរ៉េខាងជើងបានយល់ត្រឹមត្រូវអំពីអរិភាពរបស់សហរដ្ឋអាមេរិកចំពោះទីក្រុងព្យុងយ៉ាង ខណៈដែលប្រមុខការពារជាតិកូរ៉េខាងត្បូង និងអាមេរិកបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខនៅទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីបញ្ហាសម្ព័ន្ធមិត្ត និងការពារជាតិសំខាន់ៗ។
លោកក៏បានថ្កោលទោសសមយុទ្ធផ្លូវអាកាសរួមគ្នាចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងសេអ៊ូល និងដំណើរទស្សនកិច្ចថ្មីៗនេះទៅកាន់កូរ៉េខាងត្បូង ដោយនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS George Washington ដោយនិយាយថា សហរដ្ឋអាមេរិកបានបង្ហាញចេតនា និងបង្កើនភាពតានតឹងនយោបាយ ព្រមទាំងយោធានៅលើឧបទ្វីបកូរ៉េ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក No បានព្រមានទៀតថា «ការគំរាមកំហែងទាំងអស់ដែលឈ្លានពានលើវិស័យសន្តិសុខរបស់កូរ៉េខាងជើង នឹងក្លាយជាគោលដៅផ្ទាល់ ហើយត្រូវបានគ្រប់គ្រងតាមរបៀបចាំបាច់។ ពួកយើងនឹងបង្ហាញសកម្មភាពវាយលុកបន្ថែមទៀតប្រឆាំងនឹងការគំរាមកំហែងរបស់សត្រូវដោយផ្អែកលើគោលការណ៍នៃការធានាសន្តិសុខ និងការពារសន្តិភាពដោយកម្លាំងដ៏ខ្លាំងក្លា»។
ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍របស់លោក No Kwang-chol បានកើតឡើងមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចម្ងាយខ្លីមួយគ្រាប់ដែលសង្ស័យថា ជាមីស៊ីលផ្លោងឆ្ពោះទៅសមុទ្រខាងកើត។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង មិនបានរាយការណ៍អំពីការបាញ់មីស៊ីលចុងក្រោយរបស់ខ្លួនទេ។
ការបាញ់មីស៊ីលនេះបានកើតឡើង បន្ទាប់ពីខ្លួនបានព្រមានអំពីវិធានការ «ត្រឹមត្រូវ» ប្រឆាំងនឹងការដាក់ទណ្ឌកម្មថ្មីរបស់ទីក្រុងវ៉ាស៊ីនតោនលើទីក្រុងព្យុងយ៉ាង។
មិនតែប៉ុណ្ណោះ កូរ៉េខាងជើងនៅតែមិនឆ្លើយតបទៅនឹងការផ្តល់ជូនសម្រាប់ការសន្ទនាដោយទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ខណៈពេលដែលកំពុងបន្តការបាញ់មីស៊ីលឡើងវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ដោយឡែក កាលពីសប្តាហ៍មុន កូរ៉េខាងជើងក៏បានបាញ់មីស៊ីលផ្លោងពីសមុទ្រទៅដី មុនពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មកកាន់ប្រទេសកូរ៉េខាងត្បូង សម្រាប់កិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អាល្លឺម៉ង់ ប្រកាសប្រាក់ចំណូលកើនឡើង បន្ទាប់ពី អ៊ុយក្រែនបញ្ជាទិញអាវុធ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


