ព័ត៌មានអន្ដរជាតិ
លោកត្រាំសន្យានឹងចែកលុយពលរដ្ឋម្នាក់ៗ២០០០ដុល្លារ ដែលរកបានពីពន្ធគយ
ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសផែនការសម្រាប់ការទូទាត់ប្រាក់ចំនួន២០០០ដុល្លារដល់ប្រជាជនអាមេរិក ដោយនិយាយថា ថវិកាទាំងនេះនឹងបានមកពីចំណូលដែលបង្កើតដោយពន្ធគយ។

នៅលើការបង្ហោះក្នុងបណ្ដាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី៩ខែវិច្ឆិកាឆ្នាំ២០២៥ លោកត្រាំបាននិយាយថា «ភាគលាភ»នឹងត្រូវបានចែកឲ្យពលរដ្ឋអាមេរិកគ្រប់ៗរូប ប៉ុន្តែមិនរាប់បញ្ចូលអ្នកដែលមានប្រាក់ចំណូលខ្ពស់ឡើយ។ ក្រោយមក រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent បានប្រាប់សារព័ត៍មាន ABC ថា ការទូទាត់អាចមានទម្រង់ផ្សេងៗគ្នា ដូចជា ការបន្ធូរបន្ថយពន្ធរបស់ប្រជាជនជាដើម។
លោកត្រាំ បានអះអាងថា ពន្ធគយបានពង្រឹងសេដ្ឋកិច្ច និងបង្កើតប្រាក់ចំណូល«រាប់ទ្រីលានដុល្លារ»។ លោកបានបន្ថែមថា ចំណូលនេះក៏អាចត្រូវបានប្រើដើម្បីកាត់បន្ថយបំណុលជាតិដែលលោកបានលើកឡើងថាមានចំនួន៣៧ទ្រីលានដុល្លារផងដែរ។
យោងតាម Politico ប្រាក់ដែលលោកត្រាំគ្រោងនឹងចែកនេះ គឺបានមកពីចំណូលដែលប្រមូលបានតាមរយៈពន្ធគយរបស់រដ្ឋបាលលើទំនិញបរទេស។ យ៉ាងណាមិញ អ្នកជំនាញកត់សម្គាល់ថា កម្មវិធីទូទាត់ផ្ទាល់បែបនេះទំនងជាត្រូវការការយល់ព្រមពីសភា ដើម្បីចាត់ចែងចំណូលពន្ធឡើងវិញ។
សូមជម្រាបថា នាយកដ្ឋានរតនាគារបានរាយការណ៍ពីការប្រមូលពន្ធគយប្រហែល១៩៥ពាន់លានដុល្លារ ក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំសារពើពន្ធ២០២៥៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៨ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


