Connect with us

ព័ត៌មានអន្ដរជាតិ

ទី​បំផុត​ ទាហាន​មីយ៉ាន់ម៉ា​ផ្ទុះ​អាវុធ​​ជា​មួយ​ក្រុម​ឧទ្ទាម​ភាគ​តិច​ស្លាប់​ច្រើន​នាក់

បានផុស

នៅ

ការ​​បាញ់​គ្នា​រវាង​ក្រុម​ប្រដាប់​អាវុធ​ជន​ជាតិ​ភាគ​តិច​ជា​ច្រើនក្រុម​ និង​​របប​យោធា​មីយ៉ាន់ម៉ា​បាន​កើត​​​ឡើង​នៅ​ទី​តាំង​ផ្សេង​​​ៗ​គ្នា​ជា​ច្រើន​នៅ​​ភាគ​ខាង​ជើង និង​ឥសាន្ត​ប្រទេស​កាល​ពី​ថ្ងៃ​ចន្ទ។

ជា​លទ្ធផល​នៃ​ការ​ផ្ទុះ​អាវុធ​នេះ​បណ្តាល​ឲ្យ​ស្លាប់​ និង​របួស​យោធា​ជា​ច្រើន ក្នុង​នោះ​មេ​បញ្ជាការ​កង​វរសេនាតូចម្នាក់ម្នាក់​របស់របប​យោធា​​ក៏​បាន​ស្លាប់ ហើយ​ក៏​មាន​ចាប់​ខ្លួន​ទាហាន​​មួយ​ចំនួន​ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប៉ះ​ទង្គិច​គ្នា​ខ្លាំង​រវាង​កង​ទ័ព​ឯករាជ្យ Kachin (KIA) និង​របប​យោធា​មីយ៉ាន់ម៉ា​បាន​កើត​​ឡើង​នៅ​តំបន់ Dokphoneyan ទី​ប្រជុំ​ជន Momauk របស់​​រដ្ឋ Kachin។ ភាព​តានតឹង​បាន​កំពុង​កើន​ឡើង​ ចាប់​តាំង​ពី​កង​ទ័ព​ឯករាជ្យ KIA បាន​កាន់​កាប់​មូលដ្ឋានទ័ព​ Alaw Bum កាល​ពី​ថ្ងៃ​ទី​២៥​ខែ​មីនា ជិត​ព្រំ​ដែន​ចិន ដែល​កាល​ពី​មុន​គ្រប់​គ្រង​ដោយ​របប​យោធាមីយ៉ាន់ម៉ា។

មន្ត្រី​ព័ត៌មាន​ KIA លោកវរសេនីយ៍​ទោ Naw Bu បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​បាន​និយាយ​ថា យោធា​មីយ៉ាន់ម៉ា​បាន​បើក​ការ​វាយ​ប្រហារតាម​ផ្លូវ​អាកាស​​ជា​ច្រើន​លើក​ក្នុង​រយៈ​ពេល​​៤​ថ្ងៃ​កន្លង​ទៅ​នេះ​​ដើម្បី​ព្យាយាម​ដណ្តើម​យក​មូលដ្ឋាន​ទ័ព​ពី KIA មក​កាន់​កាប់​វិញ។

លោក Naw Bu ថា ៖«រប​បយោធាមីយ៉ាន់ម៉ា​បាន​ពង្រឹង​កម្លាំង​ទាហាន​របស់​ពួក​គេ​បន្ថែម ហើយ​ការ​ប៉ះ​ទង្គិច​អាច​នឹង​កើត​មាន​ទៀត​ថ្ងៃនេះ (អង្គារ ទី​១៣ មេសា)»។

មន្ត្រី​របស់ KIA ម្នាក់​នៅ​មូលដ្ឋាន​បាន​និយាយ​ថា ទាហាន​ជា​ច្រើន ក្នុង​នោះ​មាន​ទាំង​មេ​បញ្ជាការ​កង​វរសេនាតូច​​ថ្មើរ​ជើង Battalion No. 387 របស់​យោធាមីយ៉ាន់ម៉ា​ម្នាក់​​ត្រូវបាន​ KIA សម្លាប់​កំឡុង​ការ​ប្រយុទ្ធ​​កាល​ពី​ថ្ងៃចន្ទ។ លោក​ថា កងទ័ព KIA ក៏​បាន​ចាប់​ខ្លួន​ទាហាន​មីយ៉ាន់ម៉ា​៨​នាក់។

អ្នក​ស្រុក​​ម្នាក់​បាន​និយាយ​ថា គ្រាប់​បែក​៦​គ្រាប់​ត្រូវ​បាន​ទម្លាក់​នៅ​លើ​ទឹក​ដី​ដែល​ជាអធិបតេយ្យ​ភាព​របស់​ចិន​កំឡុង​ពេល​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​។ នៅ​លើ​ទឹក​ដី​របស់​ចិន​នោះ​គ្មាន​នរណា​ម្នាក់​របួស​ទេ ខណៈ​គ្រាប់​បែក​ធ្លាក់លើ​ដី​ស្រែ។

នៅ​តំបន់ Momauk ក៏​មាន​ការ​ប្រយុទ្ធ​គ្នា​ បន្ទាប់​ពី KIA បាន​កាន់​កាប់ប៉ុស្តិ៍​ប៉ូលិស​ពីរ​កន្លែង និង​មូលដ្ឋាន​ទ័ព​មួយ​កន្លែង​នៅ Tarpein Bridge។ ជន​ស៊ីវិល​៣​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នោះ បន្ទាប់​ពី​ទាហាន​បាន​បាញ់​គ្រាប់​​ផ្លោង​ទៅ​លើ​ភូមិ។

បន្ទាប់​ពី KIA បាន​បដិសេធ​ទទួល​ស្គាល់​របប​យោធា ការ​​បាញ់​គ្នា​​​ត្រូវ​បាន​គេរាយការណណ៍​ថា បាន​កើត​មាន​ឡើង​នៅ​រដ្ឋ Kachin និង​ភាគ​ឥសាន្ត​រដ្ឋ Shan ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​មីនា។ កង​ទ័ព​ KIA បាន​វាយ​ប្រហារ​លើទី​បញ្ជាការ​​​យោធា​​ និង​ប៉ូលិសមីយ៉ាន់ម៉ា​ ព្រម​ទាំង​គំរាមបង្កើត​ការ​វាយ​ប្រហារ​ថែម​ទៀត ប្រសិន​បើ​របប​យោធា​មីយ៉ាន់ម៉ា​នៅ​តែ​បន្ត​បាញ់​សម្លាប់​អ្នក​តវ៉ា​ទូទាំង​ប្រទេស។

នៅ​យប់​ថ្ងៃ​ចន្ទ មាន​សេចក្តី​រាយការណ៍​ថា ការ​ប្រយុទ្ធ​គ្នា​បាន​កើត​មាន​ឡើង​រវាង​របប​យោធា​មីយ៉ាន់ម៉ា និង​កង​ទ័ព​រំដោះ​ជាតិ​ Ta’ang (TNLA) ​នៅតំបន់សំបូរ​ត្បូង Mogoke ក្នុង​ទី​ក្រុង​ Mandalay ប្រទេស​មីយ៉ាន់ម៉ា។

អ្នក​ភូមិ Mogoke ម្នាក់​បាន​និយាយ​ថា ៖«​យើង​បាន​ឮ​សំឡេង​ផ្ទុះ​អាវុធ​ធុន​​ធំ​ចាប់​ពី​ម៉ោង​៧​កន្លះយប់​​រហូត​ដល់​ម៉ោង​១០​កន្លង​យប់។ យើង​ឮសំឡេង​បាញ់​អាវុធ​ច្រើន​ណាស់។ នៅ​ព្រឹក​ថ្ងៃ​អង្គារ៍​នេះ​ យើង​បាន​ឃើញ​ ទាហាន​​បាន​ពង្រឹង​កម្លាំង​ទ័ព​នៅ​តំបន់​នោះ​​បន្ថែម»។ ប៉ុន្តែ​មិន​មាន​ព័ត៌មាន​ពី​ការ​ស្លាប់ ឬ​របួស​ឡើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម