ព័ត៌មានអន្ដរជាតិ
មានករណីស្លាប់បន្ថែមទៀតលើយុវជន មីយ៉ាន់ម៉ា ដែលព្យាយាមគេចពីបញ្ជាកែនទ័ព
សកម្មភាពយុវជនមីយ៉ាន់ម៉ាសម្រុកចេញពីប្រទេសដើម្បីគេចពីកាតព្វកិច្ចយោធា គិតចាប់តាំងពីរដ្ឋាភិបាលប្រកាសកែនទ័ពនាដើមខែកុម្ភៈកន្លងទៅនេះ មានករណីចលាចលរហូតដល់មានមនុស្សស្លាប់ ២ នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានអង់គ្លេស BBC នាថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ។

ប្រភពសារព័ត៌មានអង់គ្លេសដដែលបានឲ្យដឹងថា ករណីស្លាប់ទាំងពីរបានកើតឡើងនៅក្នុងទីក្រុង Mandalay ជាទីក្រុងធំទីពីរនៃប្រទេសមីយ៉ាន់ម៉ា ហើយមិនតែប៉ុណ្ណោះក៏មានករណីអ្នករបួសធ្ងន់ផងដែរ រួមមានបាក់ជើង បាក់ធ្មេញ និងថប់ដង្ហើម ដោយសារតែសកម្មភាពសម្រុកប្រទាញប្រទង់គ្នាដើម្បីបានចេញពីប្រទេសគេចពីសង្គ្រាម និងការកែនទ័ព ។
“វាជារឿងមិនសមទំនងសោះ ដែលត្រូវមកបម្រើទ័ពយោធានៅពេលនេះ ពីព្រោះពួកយើងពុំមែនទៅប្រយុទ្ធនឹងទ័ពបរទេសឈ្លានពានអីនោះទេ ។ ពួកយើងមកវាយគ្នាឯង បើយើងចូលរួម គឺដូចនឹងរួមចំណែកបំផ្លាញគ្នាយ៉ាងអីចឹង” ។ នេះបើតាមការលើកឡើងរបស់យុវជននៅមីយ៉ាន់ម៉ា វ័យ ២៤ ឆ្នាំម្នាក់បានប្រាប់សារព័ត៌មាន BBC ។

ដោយឡែកបើតាមការលើកឡើងរបស់យុវតីមីយ៉ាន់ម៉ាម្នាក់ទៀត ដែលបានចូលរួមតម្រង់ជួរនៅមុខស្ថានទូតថៃក្នុងក្រុងយ៉ាំងហ្គោនបានឲ្យដឹងថា “ខ្ញុំមកដល់ទីនេះតាំងពីម៉ោង ៣ កន្លះព្រឹក ហើយមកដល់មានមនុស្សប្រហែល ៤០ នាក់មកតម្រង់ជួរដើម្បីស្នើសូមបែបបទទិដ្ឋាការឆ្លងដែន ហើយរយៈពេលមួយម៉ោងមានយុវជនប្រមាណ ៣០០ នាក់នៅបន្តជួរគ្នានៅមុខស្ថានទូត” ។
យុវតីខាងលើក៏បានបន្ថែមប្រាប់ BBC ទៀតថា “ខ្ញុំពិតជាខ្លាចខ្លាំងណាស់ថាត្រូវបន្តនៅរង់ចាំឈរតម្រង់ជួរយូរ ហើយខាងស្ថានទូតនឹងពន្យារពេល ដោយសារមនុស្សច្រើនកកកុញរហូតបង្កជាចលាចលសណ្តាប់ធ្នាប់នេះ” ។
គួររំឭកដែរថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលបានធ្វើរដ្ឋប្រហារកាន់កាប់យកអំណាចកាលពីឆ្នាំ ២០២១ បានដាក់ពន្ធនាគារលើអ្នកនយោបាយគាំទ្រលទ្ធិប្រជាធិបតេយ្យ ក៏ដូចជានាំឲ្យប្រទេសជួបវិបត្តិនានារហូតធ្លាក់ចូលសង្គ្រាមស៊ីវិលដែលបន្តមកទល់ពេលនេះ ។
តាមទិន្នន័យពីអង្គការសហប្រជាជាតិ មានមនុស្សប្រមាណ ២.៦ លាននាក់ បានផ្លាស់ទីជម្រករបស់ខ្លួនដោយគេចចេញពីសង្រ្គាមផ្ទៃក្នុងមួយនេះ ហើយកម្លាំងយុវជនមួយចំនួនដែលមាននិន្នាការប្រឆាំងក៏ប្រកាសថា នឹងនៅតស៊ូប្រយុទ្ធមិនចុះចាញ់នឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាផងដែរ ៕

ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


