Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្លាប់ដោយសារការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលលើហ្គាហ្សា ក្រោយបទឈប់បាញ់កើនដល់ ២៨០ នាក់

បានផុស

នៅ

អ៊ីស្រាអែលធ្វើការវាយប្រហារថ្មីនៅភាគខាងត្បូងហ្គាហ្សាកាលពីថ្ងៃពុធ សម្លាប់ជនជាតិប៉ាឡេស្ទីនម្នាក់ និងធ្វើឱ្យស្ត្រីម្នាក់ និងកូនរបស់នាងរងរបួសយ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប ចាប់តាំងពីបទឈប់បាញ់ថ្ងៃទី ១០ ខែតុលាកើនដល់ ២៨០ នាក់និងរបួសជាង ៦៥០ នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២០ខែវិច្ឆិកា។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរហ្គាហ្សាបាននិយាយថា អ៊ីស្រាអែលបានបំពានបទឈប់បាញ់ជិត ៤០០ ដង ហើយកំពុងអំពាវនាវឱ្យសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងប្រទេសដទៃទៀតបង្ខំឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារ។

ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តផែនការរបស់សហរដ្ឋអាមេរិកដើម្បីបង្កើតរដ្ឋបាលអន្តរជាតិបណ្តោះអាសន្ននៅហ្គាហ្សារហូតដល់ឆ្នាំ ២០២៧ ប៉ុន្តែមិនច្បាស់ទេថាតើផែនការនេះនឹងដំណើរការយ៉ាងដូចម្តេច ឬពេលណាទេ។

(រូបភាព៖ Reuters)

ចំពោះប្រជាជននៅហ្គាហ្សានិយាយថា ការតស៊ូប្រចាំថ្ងៃរបស់ពួកគេកាន់តែអាក្រក់ទៅៗ។ ពួកគេមានការព្រួយបារម្ភអំពីការស្វែងរកទឹកស្អាត អាហារ និងជម្រកសុវត្ថិភាព។ មនុស្សជាច្រើនមិនអាចត្រឡប់ទៅផ្ទះវិញបានទេ ព្រោះតំបន់ធំៗត្រូវបានបំផ្លាញ ឬគ្រប់គ្រងដោយកងកម្លាំងអ៊ីស្រាអែល។ ការបង្កើនជំនួយដែលបានសន្យា ឲ្យមាន៦០០ ឡានដឹកទំនិញក្នុងមួយថ្ងៃមិនបានកើតឡើងទេ ហើយភាពអត់ឃ្លាននៅតែធ្ងន់ធ្ងរខ្លាំងនៅឡើយ។

(រូបភាព៖ Reuters)

លើសពីនេះមន្ត្រីអង្គការសហប្រជាជាតិព្រមានថា រដូវរងានឹងធ្វើឱ្យស្ថានភាពនៅហ្គាហ្សាបច្ចប្បន្នកាន់តែលំបាក ដូចជាអាកាសធាតុត្រជាក់ ភ្លៀងធ្លាក់បង្កជាទឹកជំនន់ និងមានជំនួយតិចតួចពេកចូលទៅក្នុងតំបន់ហ្គាហ្សា។ មន្ត្រីអង្គការសហប្រជាជាតិកំពុងជំរុញឱ្យបើកច្រកឆ្លងកាដើម្បីឱ្យការផ្គត់ផ្គង់សំខាន់ៗអាចទៅដល់ប្រជាជនឲ្យបានឆាប់៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម