Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំចូលចិត្តនិយាយសម្ដី២ម៉ាត់ អាចឲ្យ អាមេរិក កាន់តែមានលុយចូលច្រើន

បានផុស

នៅ

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Mount Pocono រដ្ឋ California កាលពីយប់ថ្ងៃអង្គារ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា ពាក្យដែលលោកចូលចិត្តនិយាយជាញឹកញាប់់បំផុតគឺ «ពន្ធគយ» វាគឺជាសម្ដី២ម៉ាត់នាំលុយចូលច្រើនបំផុត។

រូបថត៖ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកត្រាំបាននិយាយថា «ខ្ញុំស្រឡាញ់ពាក្យនោះច្រើនជាងពាក្យផ្សេងទៀតនៅក្នុងវចនានុក្រម។ ពន្ធគយកំពុងនាំលុយរាប់រយពាន់លានដុល្លារដលពួកយើង ក្រុមហ៊ុនដែកថែបកំពុងមករដ្ឋ Pennsylvania ពីព្រោះពួកគេមិនចង់បង់ពន្ធគយក្នុងអត្រា ២៥%, ៥០% និង ១០០% ដោយអះអាងថា ពន្ធគយបានទាញក្រុមហ៊ុនឲ្យត្រឡប់មកសហរដ្ឋអាមេរិកវិញ»។

យោងតាមកាសែត New York Post មេដឹកនាំសហរដ្ឋអាមេរិកបានកត់សម្គាល់ថា កម្មករដែកថែប ជាពិសេសនៅរដ្ឋ Pennsylvania កំពុងរស់នៅបានប្រសើរជាងមុន ដោយសារយុទ្ធសាស្ត្ររបស់លោកផ្ទាល់តែម្ដង។

ប្រធានាធិបតីរូបនេះថែមទាំងពន្យល់ថា «ប្រសិនបើយើងមិនដាក់ពន្ធគយទេ យើងនឹងមិនមានដែកថែបទេ។ យើងនឹងមិនមានរោងចក្រដែកថែបតែមួយនៅទូទាំងអាមេរិកទេ ហើយវានឹងអាក្រក់សម្រាប់សន្តិសុខជាតិ»។

នៅក្នុងសុន្ទរកថារយៈពេល ៩០ នាទីរបស់លោកកាលពីថ្ងៃទី ៩ ខែធ្នូ ត្រាំបានការពារសមិទ្ធផលសេដ្ឋកិច្ចរបស់លោក ដោយអះអាងថា គោលនយោបាយកំពុងជំរុញឲ្យតម្លៃធ្លាក់ចុះ និងបង្កើនប្រាក់ឈ្នួល។ មេដឹកនាំសេតវិមានក៏បានចោទប្រកាន់ពួកប្រជាធិបតេយ្យថា បានបំផ្លើសការព្រួយបារម្ភអំពីលទ្ធភាពទិញផងដែរ។

គួររម្លឹកដែរថា កាលពីថ្ងៃទី២ ខែមេសា លោកត្រាំបានប្រកាសពន្ធចាប់ពី១០% ដល់ ៤៩% លើទំនិញដែលនាំចូលពីប្រទេស និងដែនដីចំនួន ១៨៥ ចូលទៅក្នុងសហរដ្ឋអាមេរិក។ ពន្ធ ១០% ដែលត្រូវបានអនុវត្តជាសកលបានចូលជាធរមាននៅថ្ងៃទី ៥ ខែមេសា ខណៈដែលពន្ធទៅវិញទៅមកសម្រាប់ប្រទេសនីមួយៗបានចូលជាធរមាននៅថ្ងៃទី ៩ ខែមេសា។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ លោកបានព្រមានអំពីពន្ធខ្ពស់ជាងមុនលើអាជីវកម្មម៉ិកស៊ិក និងក្រុមហ៊ុនអាមេរិកដែលកំពុងពិចារណាផ្លាស់ប្តូរទីតាំងប្រតិបត្តិការទៅក្រៅប្រទេសផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ទូរទស្សន៍ TBS ជប៉ុន៖ ទាហានថៃប្រើកាំភ្លើងធំលើរថក្រោះ បាញ់ចូលលំនៅដ្ឋានពលរដ្ឋកម្ពុជា
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម