ព័ត៌មានអន្ដរជាតិ
ICC បដិសេធបណ្ដឹងឧទ្ធរណ៍របស់អ៊ីស្រាអែល រក្សាដីកាចាប់ខ្លួនលោកណេតាន់យ៉ាហ៊ូ
ចៅក្រមនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីថ្ងៃចន្ទទី១៥ខែធ្នូឆ្នាំ២០២៥ បានច្រានចោលបណ្ដឹងឧទ្ធរណ៍របស់អ៊ីស្រាអែល ដែលមានបំណងបញ្ឈប់ការស៊ើបអង្កេតលើការចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាមនៅហ្គាហ្សា។

យោងតាម Times of Israel សាលក្រមនេះគាំទ្រសេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោម ដែលថា យុត្តាធិការរបស់ ICC គ្របដណ្ដប់លើការប្រព្រឹត្តក្រោយពេលចាប់ផ្ដើមសង្រ្គាម ដោយរក្សាឲ្យនៅជាធរមានដីកាចាប់ខ្លួន ដែលបានចេញកាលពីឆ្នាំមុនសម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant។
ចៅក្រមបានលើកឡើងថា មានហេតុផលសមរម្យដើម្បីជឿថា អ្នកទាំងពីរអាចបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម រួមទាំងការរឹតត្បិតជំនួយមនុស្សធម៌ និងការកំណត់គោលដៅជនស៊ីវិលដោយចេតនា ដែលជាការចោទប្រកាន់ដែលអ៊ីស្រាអែលបដិសេធយ៉ាងដាច់អហង្ការ។
ក្រសួងការបរទេសអ៊ីស្រាអែលបានថ្កោលទោសសេចក្ដីសម្រេចនេះថាជាការប្រើប្រាស់ច្បាប់អន្តរជាតិពាក់ព័ន្ធនយោបាយ ហើយបានអះអាងជាថ្មីថា អ៊ីស្រាអែលមិនទទួលស្គាល់យុត្តាធិការរបស់ ICC ទេ។ អ៊ីស្រាអែលប្រកែកថា តុលាការគ្មានសិទ្ធិអំណាចលើពលរដ្ឋខ្លួនឡើយ ហើយបានបញ្ជាក់ថា យុទ្ធនាការយោធានៅហ្គាហ្សាបានអនុវត្តតាមច្បាប់អន្តរជាតិ។
ICC ក៏បានចេញដីកាសម្រាប់មេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស គឺ លោក Yahya Sinwar, លោក Ismail Haniyeh និង លោក Mohammed Deif ផងដែរ ប៉ុន្តែក្រោយមកបានដកដីកាទាំងនោះវិញបន្ទាប់ពីអ្នកទាំងនោះត្រូវបានសម្លាប់ដោយអ៊ីស្រាអែល៕

ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


