ព័ត៌មានអន្ដរជាតិ
ត្រាំ ធានាសន្តិសុខជូន អ៊ុយក្រែន ឲ្យដូច ណាតូ ខណៈកិច្ចព្រមព្រៀងកាន់តែកៀកមកដល់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ឲ្យដឹងថាកាលពីថ្ងៃចន្ទ ទី១៥ ខែធ្នូ កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែនកាន់តែខិតជិតមកដល់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនថា ខ្លួនបានផ្តល់ការធានាសន្តិសុខដល់ទីក្រុងកៀវឲ្យដូចណាតូ និងបានបង្ហាញទំនុកចិត្តថា ទីក្រុងមូស្គូនឹងទទួលយកផែនការនេះដូចគ្នា។

តាមការផ្សាយពី theguardian លោកត្រាំនិយាយថា លោកមានកិច្ចពិភាក្សា «ដ៏យូរ និងល្អណាស់» ជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និងមេដឹកនាំណាតូ និងបណ្តាប្រទេសអឺរ៉ុប រួមទាំងចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់។
លោកត្រាំបានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval នៅពេលសួរអំពីកិច្ចពិភាក្សាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះរវាងមន្ត្រីអាមេរិក លោកហ្សេលេនស្គី និងបណ្តាប្រទេសអឺរ៉ុបនៅទីក្រុងប៊ែរឡាំងថា «យើងកំពុងព្យាយាមធ្វើវាឲ្យបានសម្រេច ហើយខ្ញុំគិតថាយើងកាន់តែខិតជិតមកដល់ហើយ។ យើងមានការសន្ទនាជាច្រើនជាមួយប្រធានាធិបតីពូទីន នៃប្រទេសរុស្ស៊ី ហើយខ្ញុំគិតថាយើងកាន់តែខិតជិតមកដល់ហើយឥឡូវនេះជាងពេលណាៗទាំងអស់ ហើយយើងនឹងឃើញអ្វីដែលយើងអាចធ្វើបាន»។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិកបានបញ្ចាក់ដែរថា លោកបានបាននិយាយផ្ទាល់ជាមួយពូទីនរួចហើយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតណាមួយឡើយ។ ក្នុងនោះ លោកហាក់ដូចជាបានលើកឡើងថា ជាថ្នូរនឹងការធានាសន្តិសុខ អ៊ុយក្រែនត្រូវតែយល់ព្រមផ្តល់ឲ្យរុស្ស៊ីនូវផ្នែកខ្លះនៃតំបន់ Donbas ភាគខាងកើតដែលទីក្រុងកៀវនៅតែកាន់កាប់ អ្វីមួយដែលហ្សេលេនស្គី ធ្លាប់បានច្រានចោលពីមុន។
ទោះជាបែបនេះក្ដី មុនពេលការហៅទូរស័ព្ទរបស់លោកត្រាំ មន្ត្រីអាមេរិកបានពិពណ៌នាអំពីកិច្ចប្រជុំ ដឹកនាំដោយលោក Steve Witkoff ជាអ្នកចរចាសកលដ៏ស្វាហាប់មួយរូប និងកូនប្រសាត្រាំគឺលោក Jared Kushner ថា «វិជ្ជមាន»។ ប៉ុន្តែមន្ត្រីទាំងនោះបានព្រមានបន្ថែមថា អ៊ុយក្រែនក៏ត្រូវតែទទួលយកកិច្ចព្រមព្រៀងនេះផងដែរ ដែលពួកគេបានសង្កត់ថា នឹងផ្តល់ការធានាសន្តិសុខស្របតាមមាត្រា៥របស់ណាតូ ដែលហៅការវាយប្រហារលើសម្ព័ន្ធមិត្តមួយថា ជាការវាយប្រហារលើទាំងអស់គ្នា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោកត្រាំ គំរាមដំឡើងពន្ធគយ ជាវិធានការបញ្ឈប់សង្គ្រាមកម្ពុជា-ថៃ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


