ព័ត៌មានអន្ដរជាតិ
ជប៉ុនត្រៀមបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេក្នុងពិភពលោក
ទីក្រុងនីកាត្តា [Niigata] របស់ប្រទេសជប៉ុន នៅថ្ងៃចន្ទនេះ រំពឹងថាខ្លួននឹងចាប់ផ្តើមបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតក្នុងពិភពលោកឡើងវិញ បន្ទាប់ពីមានគ្រោះមហន្តរាយហ្វូគូស៊ីម៉ា [Fukushima] តាំងពីឆ្នាំ ២០១១ ដែលបណ្តាលឱ្យទឹកធ្លាក់ចូលលិចចំណុចស្នូលនៃតំបន់នោះ។

ស្ថានីយថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa ស្ថិតនៅចម្ងាយប្រហែល ២២០គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុងតូក្យូ មានម៉ាស៊ីនរ៉េអាក់ទ័រចំនួន៥៤ ត្រូវបានបិទ បន្ទាប់ពីការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិបានធ្វើឱ្យខូចខាតដល់រោងចក្រ Fukushima Daiichi នៅក្នុងប្រទេសជប៉ុន ក្រោយកើតមានគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ Chernobyl របស់ប្រទេសអ៊ុយក្រែនក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០។
ចាប់តាំងពីពេលនោះមក ប្រទេសជប៉ុនបានចាប់ផ្តើមដំណើរការឡើងវិញនូវរោងចក្រ១៤ ក្នុងចំណោម ៣៣ ដែលអាចដំណើរការបាន ខណៈខ្លួនបានព្យាយាមកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលដែលបាននាំចូលពីបណ្តាប្រទេសផ្សេងៗ។
លោក Masakatsu Takata អ្នកនាំពាក្យនៃថាមពលអគ្គិសនី [TEPCO] តូក្យូ បាននិយាយថា៖ «យើងនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងមិនឱ្យមានឧបទ្ទវហេតុបែបនេះកើតឡើងដដែលៗនោះទេ ហើយយើងនឹងធានាថាអ្នកស្រុក Niigata មិនជួបប្រទះអ្វីដែលស្រដៀងៗនេះទៀតឡើយ»។
ការស្ទង់មតិមួយក្នុងខែតុលា រកឃើញថា ៦០ភាគរយនៃអ្នកស្រុកមិនគិតថាមានលក្ខខណ្ឌអ្វីសម្រាប់ការចាប់ផ្តើមឡើងវិញនូវថាមពលត្រូវបានធ្វើនោះទេ។ តែប្រហែលជិត៧០ភាគរយ មានការព្រួយបារម្ភអំពីក្រុមហ៊ុន TEPCO ដែលដំណើរការរោងចក្រនេះ។
នៅថ្ងៃចន្ទ សភានៃទីក្រុងនេះបោះឆ្នោតឱ្យលោក Hanazumi ក្នុងការគាំទ្រឱ្យចាប់ផ្តើមឡើងវិញនៃរោងចក្រទាំងនោះ ដែលជាសន្លឹកឆ្នោតពិតប្រាកដ។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ដែលចូលកាន់តំណែងកាលពីពីរខែមុន បានគាំទ្រការចាប់ផ្តើមកម្មវិធីរោងចក្រថាមពលនុយក្លេអ៊ែរឡើងវិញ ដើម្បីពង្រឹងសន្តិសុខថាមពល និងទប់ទល់នឹងតម្លៃនៃឥន្ធនៈហ្វូស៊ីលដែលបាននាំចូល។ ក្នុងនោះវាស្មើនឹង ៦០ ទៅ ៧០ភាគរយ នៃការផលិតថាមពលអគ្គិសនីរបស់ប្រទេសជប៉ុន។
គួរឱ្យដឹងផងដែរថា ប្រទេសជប៉ុនបានចំណាយប្រាក់ចំនួន ១០.៧ ពាន់ពាន់លានយ៉េន (៦៨ពាន់លានដុល្លារ) កាលពីឆ្នាំមុនលើការនាំចូលឧស្ម័នធម្មជាតិ និងធ្យូងថ្ម ដែលមានចំនួនមួយភាគដប់នៃតម្លៃនាំចូលសរុបរបស់ខ្លួន៕
អត្ថបទ៖ ណឺ មិនា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


