ព័ត៌មានអន្ដរជាតិ
លោកត្រាំ ត្រៀមបើកការវាយប្រហារជើងគោកលើក្រុមគ្រឿងញៀននៅម៉ិកស៊ិក
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី៨ខែមករាថា ក្រុងវ៉ាស៊ីនតោនកំពុងត្រៀមលក្ខណៈបើកការវាយប្រហារយោធាតាមជើងគោក ប្រឆាំងនឹងក្រុមបណ្តាញជួញដូរគ្រឿងញៀន ដោយក្នុងនោះលោកបានបញ្ជាក់ចំៗថា ប្រទេសម៉ិកស៊ិកគឺជាគោលដៅចម្បង។

ក្នុងអំឡុងពេលបង្ហាញខ្លួនក្នុងកម្មវិធីព័ត៌មាន Fox News លោកត្រាំបានអះអាងថា «ក្រុមជួញដូរគ្រឿងញៀនកំពុងគ្រប់គ្រងប្រទេសម៉ិកស៊ិក» ហើយបានប្រាប់ថា ប្រតិបត្តិការតាមជើងគោកនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ទោះបីជាលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីផែនការយុទ្ធសាស្ត្រក៏ដោយ។ ការលើកឡើងនេះ បានបង្ហាញពីការពង្រីកយុទ្ធនាការយោធាយ៉ាងខ្លាំងក្លារបស់រដ្ឋបាលលោកនៅក្នុងតំបន់អាមេរិកឡាទីន ដោយផ្លាស់ប្តូរពីការស្ទាក់ចាប់តាមសមុទ្រ មកជាការវាយប្រហារតាមផ្លូវគោកវិញ។
ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពី «ប្រតិបត្តិការ Absolute Resolve» ដែលជាការវាយឆ្មក់យោធាដ៏ធំរបស់អាមេរិកកាលពីថ្ងៃទី៣ខែមករាឆ្នាំ២០២៦ ដែលឈានទៅដល់ការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolás Maduro និងភរិយាគឺលោកស្រី Cilia Flores នៅក្នុងទីក្រុងការ៉ាកាស។ បច្ចុប្បន្ន អ្នកទាំងពីរត្រូវបានឃុំខ្លួននៅទីក្រុងញូវយ៉ក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។ រដ្ឋបាលលោកត្រាំបានផ្តល់ភាពស្របច្បាប់ដល់សកម្មភាពយោធានេះ ដោយបានចាត់ទុកក្រុមឧក្រិដ្ឋជនដូចជាក្រុម Tren de Aragua ថាជាអង្គការភេរវកម្មបរទេស។ បន្ថែមពីនេះ អាមេរិកបានឈានទៅគ្រប់គ្រងឧស្សាហកម្មប្រេងរបស់វ៉េណេស៊ុយអេឡា ដោយលោកត្រាំអះអាងថា ប្រទេសនេះនឹងត្រូវប្រគល់ប្រេងចន្លោះពី ៣០ ទៅ ៥០លានបារ៉ែលឲ្យអាមេរិក ដើម្បីទូទាត់បំណុល និងប្រើប្រាស់ក្នុងកិច្ចការស្តារប្រទេសឡើងវិញ។
ការកើនឡើងនៃអន្តរាគមន៍យោធារបស់អាមេរិកនេះ បានរងការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់មហាអំណាចក្នុងតំបន់ និងពិភពលោក។ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបដិសេធដាច់អហង្ការចំពោះចំណាត់ការនេះ ដោយលើកឡើងថា អន្តរាគមន៍យោធាមិនដែលនាំមកនូវស្ថិរភាព ឬប្រជាធិបតេយ្យឡើយ។ ប្រទេសប្រេស៊ីល និងរុស្ស៊ី ក៏បានសម្តែងការប្រឆាំងយ៉ាងខ្លាំងក្លាផងដែរ ដោយព្រមានថា សកម្មភាពបែបនេះគឺជាការរំលោភលើច្បាប់អន្តរជាតិ និងអធិបតេយ្យភាពជាតិ។
ខណៈដែលរដ្ឋបាលអាមេរិកត្រៀមលក្ខណៈសម្រាប់ការវាយប្រហារតាមជើងគោក សហគមន៍អន្តរជាតិនៅតែមានការបែកបាក់មតិយ៉ាងខ្លាំងជុំវិញភាពស្របច្បាប់ និងផលវិបាករយៈពេលវែងនៃការប្រើប្រាស់កម្លាំងយោធាអាមេរិក ដើម្បីកម្ទេចរចនាសម្ព័ន្ធឧក្រិដ្ឋកម្ម និងនយោបាយនៅក្នុងតំបន់៕
ប្រែសម្រួល៖ ឈាង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


