ព័ត៌មានអន្ដរជាតិ
តើអ្វីខ្លះកើតឡើងនៅអ៊ឺរ៉ង់អស់រយៈពេល២០ថ្ងៃដល់ថ្ងៃទី១៧ខែមករានេះ
ស្ថានការណ៍ប្រទេសអ៊ីរ៉ង់នៅតែបន្តក្តៅគគុគនៅឡើយ ទាំងក្នុងប្រទេសនិងនៅសមរភូមិការទូតនៅកម្រិតអង្គការសហប្រជាជាតិ។ ខាងក្រោមនេះគឺជាសង្ខេបហេតុការណ៍ខ្លះដែលបានកើតឡើងនៅប្រទេសអ៊ីរ៉ង់រហូតដល់ថ្ងៃទី១៧ខែមករា២០២៦។ ការតវ៉ារបស់ប្រជាជនអ៊ីរ៉ង់មិនត្រឹមតែក្នុងប្រទេសទេ ប៉ុន្តែនៅជុំវិញពិភពលោក។

- បាតុកម្មប្រឆាំងរដ្ឋាភិបាលនៅទូទាំងប្រទេសអ៊ីរ៉ងឈានដល់ថ្ងៃទី២០នៅថ្ងៃគិតចាប់ពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៥
- មូលហេតុនៃការចេញតវ៉ាដំបូងប្រឆាំងរដ្ឋាភិបាលដោយសារ ការធ្លាក់ចុះសេដ្ឋកិច្ចនៃប្រទេសនេះ តម្លៃរូបិយប័ណ្ណធ្លាក់ចុះ អតិផរណាកើនខ្ពស់
- រដ្ឋាភិបាលអ៊ីរ៉ង់បានកាត់ផ្តាច់អ៊ីនធឺណិតនៅទូទាំងប្រទេសអ៊ីរ៉ង់មានរយៈពេល៨ថ្ងៃគិតត្រឹមថ្ងៃសុក្រទី១៦។ ដោយយោងតាមការចេញផ្សាយរបស់ NetBlocks ដែលជាអ្នកតាមដានមើលប្រតិបត្តិការអនឡាញ។
- អាជ្ញាធរអ៊ីរ៉ង់បង្ក្រាបយ៉ាងចាស់ដៃ ក្រោយការកាត់ផ្តាច់អ៊ីនធឺណិត ដែលមានសេចក្តីខ្លះ ដូចជា Al Jazeera ផ្សាយនៅថ្ងៃទី១៦ខែមករាថា អ្នកស្លាប់ជាង១០០០នាក់ និងសេចក្តីរាយការណ៍របស់រ៉យទ័រផ្សាយតាំងពីថ្ងៃទី១៤ខែមករានេះ ថា មានអ្នកស្លាប់រហូតដល់ជាង២០០០នាក់។
- រហូតមកដល់ពេលនេះ កងកម្លាំងសន្តិសុខប្រមាណជាង១០០នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមអ្នកតវ៉ាប្រកបដោយហិង្សា
- មានសេចក្តីរាយការណ៍ខ្លះថា ការចាប់ខ្លួនអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់បច្ចុប្បន្នឡើងដល់ជាង៣០០០នាក់
- មេដឹកនាំអ៊ីរ៉ង់បានពណ៌នាក្រុមអ្នកតវ៉ាជាក្រុមកុបករ និងបានចោទប្រកាន់បរទេសជាពិសេសសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅពីក្រោយក្រុមកុបករ និងរុញបញ្ឆេះឲ្យមានអំពើចលាចលនៅអ៊ីរ៉ង់
- ការតវ៉ានៅអ៊ីរ៉ង់បានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងសប្តាហ៍នេះ នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគម្រាមម្តងហើយម្តងទៀតថា នឹងបញ្ជាឲ្យធ្វើសកម្មភាពយោធាប្រឆាំងរបបដឹកនាំអ៊ីរ៉ង់ បើសិនរបបនេះបង្ក្រាបនិងសម្លាប់អ្នកតវ៉ា។
- ប៉ុន្តែក្រោយមកត្រាំ បានបន្ថយវោហាស័ព្ទវិញ ក្រោយមេដឹកនាំអ៊ីរ៉ង់លុបចោលការប្រហារជីវិតមនុស្សជាង៨០០នាក់
- បេសកជនរបស់ប្រធានាធិបតី ត្រាំ ប្រចាំតំបន់មជ្ឈឹមបូព៌ា លោក Steve Witkoff ក៏បានលើកឡើងពីលទ្ធភាពដែលអាចរកដំណោះស្រាយ«ការទូត» ដើម្បីបញ្ចប់ភាពតានតឹងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក
- ជម្លោះក្នុងវិស័យការទូតកំពុងក្តៅគគុកខ្លាំងណាស់នៅឯអង្គការសហប្រជាជាតិ ជាពិសេសក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតែម្តង
រ៉ាន់ រើយ

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


