ព័ត៌មានអន្ដរជាតិ
គុយបាបង្ហាញជំហរចង់សន្ទនាជាមួយអាមេរិក ប៉ុន្តែមិនព្រមលន់តួ
ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី៥ខែកុម្ភៈឆ្នាំ២០២៦ថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិកលើគ្រប់ប្រធានបទទាំងអស់ ប៉ុន្តែត្រូវធ្វើឡើងក្នុងឋានៈជាដៃគូស្មើភាព និងគ្មានការដាក់លក្ខខណ្ឌជាមុន។

តាមការចេញផ្សាយរបស់ France24 ការថ្លែងនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រើប្រាស់ពាក្យសម្តីធ្ងន់ៗមកលើកោះកុម្មុយនិស្តមួយនេះ ដោយព្រមានថា គុយបាជិតដល់ចំណុចរលំរលាយហើយ ហើយគួរតែប្រញាប់ធ្វើការចរចាមុនយឺតពេល។ សេតវិមានអះអាងថា ការចរចាកំពុងប្រព្រឹត្តទៅ តែរដ្ឋាភិបាលទីក្រុងឡាហាវ៉ានបានបដិសេធចំពោះអត្ថិភាពនៃកិច្ចចរចាផ្លូវការណាមួយ និងបានសង្កត់ធ្ងន់លើការគោរពអធិបតេយ្យភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។
វិបត្តិសេដ្ឋកិច្ចនៅគុយបាកាន់តែដុនដាបខ្លាំង បន្ទាប់ពីមេដឹកនាំវ៉េណេស៊ុយអេឡាត្រូវបានទម្លាក់ពីតំណែងក្នុងប្រតិបត្តិការយោធាអាមេរិកកាលពីដើមខែមករាមុន ដែលនាំឲ្យការផ្គត់ផ្គង់ប្រេងដែលគុយបាធ្លាប់ពឹងផ្អែកត្រូវបានកាត់ផ្តាច់។ លោកត្រាំ បានប្តេជ្ញានឹងបង្អត់ប្រេងដល់គុយបា និងគំរាមដាក់ពន្ធលើប្រទេសណាដែលហ៊ានជួយកោះមួយនេះ ដែលបង្កឲ្យមានការដាច់ចរន្តអគ្គិសនីជាញឹកញាប់ និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនរាប់លាននាក់។ ទោះបីជាស្ថិតក្នុងស្ថានភាពលំបាក លោក Diaz-Canel បានអះអាងថា គុយបាមិននៅម្នាក់ឯងឡើយ ដោយមានមិត្តភក្តិដែលមិនបញ្ចេញឈ្មោះកំពុងផ្តល់ជំនួយសម្ងាត់ និងបានជំរុញឲ្យប្រទេសរបស់លោកងាកមករកថាមពលបៃតងវិញ ដើម្បីកាត់បន្ថយការពឹងផ្អែកលើបរទេស។
នៅក្នុងសកម្មភាពការទូតដ៏ស្មុគស្មាញនេះ អាមេរិកបានប្រកាសផ្តល់ជំនួយចំនួន ៦លានដុល្លារដល់ប្រជាជនគុយបាតាមរយៈព្រះវិហារកាតូលិក ខណៈដែលម៉ិកស៊ិកកំពុងព្យាយាមជួយបញ្ជូនប្រេងឲ្យគុយបាឡើងវិញ ប៉ុន្តែមិនចង់ប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីអាមេរិកឡើយ។ មន្ត្រីគុយបាបានទម្លាក់កំហុសលើការដាក់ទណ្ឌកម្មរបស់អាមេរិក ចំពោះវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា ការគ្រប់គ្រងសេដ្ឋកិច្ចមិនបានល្អ និងការធ្លាក់ចុះនៃវិស័យទេសចរណ៍ក្រោយជំងឺរាតត្បាតកូវីដ១៩ ក៏ជាកត្តារួមចំណែកផងដែរ។ សម្រាប់ពេលនេះ ជោគវាសនានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់រវាងការទាមទារការផ្លាស់ប្តូររបប និងការការពារឯករាជ្យភាពជាតិ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


